Connect with us

កីឡា

ញាក់សាច់! Joao Felix ទទួលបានប្រាក់ឈ្នួលនៅ Al-Nassr ច្រើនជាងនៅ Chelsea ទ្វេ​ដង

បានផុស

នៅ

ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ Joao Felix ត្រូវបានក្លិប Al-Nassr ប្រកាសចុះកិច្ចសន្យាយកបាននៅរដូវកាលនេះជាផ្លូវការ ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Joao Felix ចុះកិច្ចសន្យាជាមួយ Al-Nassr

ការសម្រេចចិត្តចាកចេញពីទឹកដី អឺរ៉ុប ផ្លាស់មកកាន់ទឹកដី អារ៉ាប៊ីសាអ៊ូឌីត ត្រូវបានគេដឹងថា ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ២៥ ឆ្នាំ គឺទទួលបានប្រាក់ពលកម្មប្រចាំឆ្នាំខ្ពស់ជាងនៅទ្រនំចាស់ Chelsea ដល់ទៅ ២ ដង។

អំឡុងពេលនៅ Chelsea គឺ Felix ទទួលបានប្រាក់ឈ្នួលចំនួន ៩.២៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចំណែកការផ្លាស់មកកាន់ Al-Nassr នេះ រូប​គេ​ ទទួលបានប្រាក់ឈ្នួលចំនួន ២០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

Joao Felix

គួរបញ្ជាក់ថា ក្លិប Al-Nassr បានយល់ព្រមចាយលុយឱ្យ Chelsea លើការផ្ទេរ Felix ចំនួន ៥៧.៨ លានដុល្លារអាមេរិក អមជាមួយលក្ខខណ្ឌបន្ថែមទឹកប្រាក់ចំនួន ៥៧.៨ លានដុល្លារអាមេរិកបន្ថែមទៀត៕

Joao Felix ចុះកិច្ចសន្យាជាមួយ Al-Nassr

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម