Connect with us

កីឡា

Williams ចង់​វ៉ៃ​កណ្តាលមុខ Rodtang ខណៈតារាថៃតបវិញថា ពេញចិត្តដៃគូបែប​នេះ​

បានផុស

នៅ

វា​ហាក់​ដូច​ជា​ពោល​សំដី​ដើម្បី​លួង​ខ្លួន​ឯង​សម្រាប់​កីឡាករ​អូស្ត្រាលី Danial Williams ដែល​ត្រូវ​ធ្វើ​ការ​ធ្ងន់​​នា​ថ្ងៃ​ពុធ ទី​៧​ មេសា ឆ្នាំ​២០២​១​នៅ​ពេល​​ត្រូវ​ប្រឈម​នឹង​ជើងឯក​ពិភព​លោក​របស់​ថៃ​ ONE Flyweight «មនុស្ស​ដែក» Rodtang Jitmuangnon នៅ​ព្រឹត្តិការណ៍ “ONE on TNT I”ដែល​នឹង​ផ្សាយ​ផ្ទាល់​ទៅ​កាន់​ម៉ោង​មាស​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ ទី​៧ ខែ​មេសា។

គ្រប់​គ្នា​មិន​សង្ឃឹម​លើ​កីឡាករ​អូស្ត្រាលី​ Williams ដែល​ទើប​ចេញ​មុខ​​ប្រកួត​លើ​ដំបូង​នៅ ONE ប៉ុន្តែ​ជួប​ដៃ​គូ​ឈ្នះ​៩លើក​ជាប់​គ្នា​ដោយ​មិន​ទាន់​ចាញ់​សោះ​នៅ​ស្ថាប័ន​អន្តរជាតិ ONE និង​ជា​ជើង​ឯក​ពិភព​លោក Rodtang ដែល​គេ​ស្គាល់​ជា​កំពូល​កីឡាករ​រឹង ខ្លាំង និង​អាវុធ​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​កីឡាករ​អូស្ត្រាលីរូប​នេះ​ហាក់​ដូច​គ្មាន​ព្រួយ​បារម្ភ​អ្វី​សោះ ប៉ុន្តែ​ពេញ​ចិត្ត​ចំពោះ​ដៃគូ​ថៃ​ដែល​ល្បី​ខាង​ដើរ​ចូល​វ៉ៃ​ត្រូវ​នឹង​ទម្លាប់​វ៉ៃ​របស់​ខ្លួន។ កីឡាករ​អាយុ​២៧​ឆ្នាំ​បាន​និយ៖«វា​ពិត​ជា​ធំធេង​ណាស់ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​គ្មាន​អ្វី​គួរ​ឲ្យ​ខ្លាច​ផង​​»។​ខ្ញុំ​កំពុង​យក​ចិត្ត​ទុក​ដាក់ និង​ផ្តោត​លើ​ការ​ហ្វឹក​ហាត់។ ខ្ញុំ​​​ផ្តោត​លើ Rodtang។ ទី​បំផុត មាន​តែ​​ខ្ញុំ និង​គាត់​នៅ​លើសង្វៀន។ គាត់​ជា​មនុស្ស​ដូច​យើងដែរ»។

Williams បាន​និយាយ​ថា ៖«ខ្ញុំ​អាច​មាន​ក្បាច់​ព្រៃ​បន្តិច តែ​ខ្ញុំ​គិត​ថា ស្ទីល​វ៉ៃ​លោត​ៗ និង​ជំហរប្រែ​ប្រួល​លឿន​ៗ​អាច​នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្លែក​ដែរ។ ខ្ញុំ​ឃើញ​របៀប​វ៉ៃ​របស់​គាត់​ស្រដៀង​នឹង​ស្ទីល​របស់​ខ្ញុំ​ដែរ ប៉ុន្តែ​ខុស​គ្នា​តិច​តួច​ប៉ុណ្ណោះ»។«ខ្ញុំ​ចង់​វ៉ៃមុខ​ឌឺ​របស់ Rodtang ហើយ​នៅ​ពេល​យើង​ប្តូរ គាត់​នឹង​មាន​ចន្លោះ​ប្រហោង​។ ដូច្នេះ​នៅ​ពេល​គាត់​គិត​តែ​វ៉ៃ​សម្រុក​ខ្លាំង ខ្ញុំ​នឹង​វាយ​បក​វិញ តែក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ដែរ»។​ លទ្ធផល​ប្រហែល​ជា​ដូច​ការ​ចង់​​បាន​របស់​កីឡាករ​អូស្ត្រាលី​ដែល​មិន​ចង់​ឲ្យ​ការ​ប្រកួត​អូស​បន្លាយ​រហូត​ចប់​៣​ទឹក​នោះ​ទេ។ Williams បញ្ជាក់ថា ៖«ខ្ញុំ​ចង់​ឲ្យ​ការ​ប្រកួត​នេះ​បញ្ចប់​ដោយ​សន្លប់។ វា​ពិត​ជា​អស្ចារ្យ​ដើម្បី​​​ទទួល​បាន​ឱកាស​នេះ ហើយ​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​អាច​បញ្ឈប់​គាត់​បាន។ ​នោះ​ជា​លទ្ធផល​ខ្ញុំ​​ចង់​​​បាន​»។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ Rodtang Jitmuangnon ហាក់​ពិបាក​ស្វែង​យល់​ពី​សមត្ថភាព​របស់​ដៃគូ​មក​ពី​ប្រទេស​អូស្ត្រាលី​ម្នាក់​នេះ ពី​ព្រោះ​មិន​សូវ​មាន​វីដេអូ​មើល។

កីឡាករថៃ​​អាយុ​២៣​ឆ្នាំ​​​និយាយ​ថា ៖«អត់​ដែលឃើញ​គាត់​វ៉ៃ សូម្បីវីដេអូ​ក៏​មិន​សូវ​មាន ដូច្នេះ​​ពិបាក​​ស្មាន​​សមត្ថភាព​របស់​គាត់​។ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​ថា គាត់​ល្អ ក្លាហាន និង​មាន​អាវុធ​ធ្ងន់»។ Rodtang បានលើក​ឡើង​ថា ៖តាម​ដឹង​ គាត់​​មាន​ក្បាច់​ធម្មតា​ តែ​គាត់​ចូល​ចិត្ត​ដើរចូល​វ៉ៃ អត់​ខ្លាច​​អាវុធ​របស់​ដៃគូ ជា​ពិសេស​គាត់​ចូល​ចិត្ត​ប្តូរ។ ​អាវុធ​គ្រោះ​ថ្នាក់​​របស់​គាត់​គឺ​ទាត់​ក្រោម និង​កណ្តាប់​ដៃ។ ខ្ញុំ​ចូល​ចិត្ត​ដៃ​គូ​ដែលមិន​ចេះ​យថយ​ក្រោយ​បែប​នេះ»។​កីឡាករ​ថៃ​​និយាយ​ថា ៖«ការ​ទទួល​បាន​ជ័យជម្នះលើក​នេះ​ និង​រក្សាភាព​មិន​ដែល​ចាញ់​នៅ ONE Championship ជា​រឿង​ល្អ។ តែ​អ្វី​ដែល​ពិសេស​ទៀត​នោះ ខ្ញុំ​ចង់​រក្សា​ភាព​មិន​ចាញ់​ឲ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។ «គោល​បំណង​របស់​ខ្ញុំ​គឺ​បន្ត​ឈរ​លើ​កំពូល និង​ស្ថិត​ក្នុង​ប្រអប់​បេះ​ដូង​អ្នក​គាំទ្រ​រហូត។ ខ្ញុំ​ចង់​ឲ្យ​អ្នក​គាំទ្រ​បាន​សប្បាយ​រីក​រាយ​នឹង​ការ​ប្រកួត​របស់​ខ្ញុំ​តាម​រយៈ​របៀប​វ៉ៃ​ដ៏​អស្ចារ្យ​របស់​ខ្ញុំ»៕

សូមចុចអាន៖ Iuri Lapicus រំពឹង​មានឱកាស​ទៅ​ប្រជែង​ខ្សែក្រវាត់​លើក​ទី​២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម