កីឡា
Pacquiao ថា ៖«អ្នកដែលវាយប្រហារជនជាតិអាស៊ី មកវ៉ៃខ្ញុំជំនួសវិញ»
វីរបុរសប្រដាល់សកលហ្វីលីពីន Manny Pacquiao បានលេចមុខនៅជំរំហ្វឹកហាត់ និងបាននិយាយក្នុងនាមជាសមាជិកប្រឆាំងទៅលើការវាយប្រហារកំពុងកើតមានលើជនជាតិអាស៊ីរស់នៅសហរដ្ឋអាមេរិក។

ស្តេចប្រដាល់អាស៊ីបាន Pacquiao បានបង្ហោះរូបភាពនៅ Twitter ដែលសរសេរជាភាសាអង់គ្លេស អូស្ត្រាលី (Tagalog) ចិន និងកូរ៉េដោយមានរូបភាពរបស់លោកមួយសន្លឹកជាមួយស្ត្រីជនជាតិអាស៊ីវ័យចំណាស់មដែលត្រូវបានវាយប្រហារនៅអាមេរិកកាលពីពេលថ្មីៗនេះ និងជនរងគ្រោះផ្សេងៗទៀតថា ៖«ឈប់ស្អប់ខ្ពើមជនជាតិអាស៊ី។ ឈប់វាយប្រហារជនជាតិអាស៊ីដែលមិនអាចការពារខ្លួនបានទៅ។ មកវ៉ៃខ្ញុំជំនួសវិញ»។
បន្ថែមលើរូបភាព លោកបានសរសេរ caption ថា ៖«យើងមានពណ៌តែមួយនៅក្នុងឈាមរបស់យើង! ឈប់រើសអើងពូជសាសន៍ទៅ។ ផ្តល់ក្តីស្រឡាញ់ និងសន្តិភាពដល់អ្នករាល់គ្នា!!។
Pacquiao ដែលមានអាយុ៤២ឆ្នាំមានប្រវត្តិប្រកួតឈ្នះ៦២ដង ចាញ់៧ដង និងស្មើ១ដង ត្រូវបានគេរាយការណ៍ថាកំពុងជជែកដើម្បីប្រកួតជាមួយជើងឯកពិភពលោក WBO កីឡាករ Terence Crawford ក្នុងខែមិថុនា។

កាលពីខែកុម្ភៈកន្លងទៅ Pacquiao បានប្រកាសថា លោកត្រៀមខ្លួនរួចរាល់ហើយដើម្បីត្រៀមខ្លួនឡើងប្រកួតសាជាថ្មី។
សារព័ត៌មាន ESPN បានផ្សាយកាលពីថ្ងៃពុធ សប្តាហ៍នេះថា “Pac Man” កំពុងស្ថិតក្នុងដំណើរការពិភាក្សាដើម្បីប្រកួតជាមួយកីឡាករអាមេរិកមិនដែលចាញ់ Crawford ដែលមានប្រវត្តិប្រកួតឈ្នះ៣៧ដង មិនធ្លាប់ចាញ់ ផ្តួលដៃគូសន្លប់២៨ដង។ នេះបើយោងតាមអ្នកនាំពាក្យរបស់ស្ថាប័នផ្គូផ្គងការប្រកួត Top Rank។ តាមពាក្យចចាមអាមរាមថា ការប្រកួតនឹងរៀបចំនៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម។

Pacquiao ជាកីឡាករតែម្នាក់គត់ដែលបានឈ្នះជើងឯកពិភពលោក៨ប្រភេទទម្ងន់ និងជាកីឡាករតែម្នាក់គត់ដែលបានឈ្នះជើងឯកពិភពលោកក្នុងរយៈពេលបួនទសវត្សរ៍នៅក្នុងប្រវត្តិសាស្ត្រប្រដាល់សកល៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Twitter & ESPN
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


