កីឡា
Iuri Lapicus រំពឹងមានឱកាសទៅប្រជែងខ្សែក្រវាត់លើកទី២
អ្នកលេងគុនចម្រុះម៉ុលដាវីដ៏លេចធ្លោ Iuri Lapicus ដាក់ក្ដីរំពឹងឈានទៅដណ្ដើមខ្សែក្រវាត់ជាថ្មីម្ដងទៀត បន្ទាប់ពីបញ្ចប់ការប្រកួតនៅអាមេរិក នាដើមសប្ដាហ៍ក្រោយ។
ការបង្ហើបបែបនេះ ក្រោយពី Lapicus ត្រូវផ្គូផ្គងឲ្យជួបអ្នកលេងគុនចម្រុះវីរបុរសអាមេរិក Eddie “The Underground King” Alvarez នាព្រឹត្តិការណ៍ “ONE on TNT I” ក្នុងនាមជាគូឯករងដែលផ្សាយផ្ទាល់ក្នុងម៉ោងពិសេសនៅទឹកដីអាមេរិកលើកដំបូង។ តារាសញ្ជាតិម៉ុលដាវីរូបនេះកំពុងរៀបចំខ្លួនឲ្យល្អបំផុតទល់នឹង Alvarez ដែលជាអ្នកជំនាញផ្ដួលគូប្រកួតឲ្យសន្លប់មួយរូប។

កីឡាករវ័យ ២៥ ឆ្នាំបានថ្លែងបែបនេះ ៖«ការប្រឈមនឹង Alvarez គឺពិតជារឿងដ៏ស្មុគស្មាញមួយ។ ការជួបវីរបុរសម្នាក់ គឺ មិនងាយស្រួលនោះឡើយ។ គេជាវីរបុរសពិតប្រាកដ និង ជាកីឡាករដ៏លំបាកមួយរូប។ ដូច្នេះ ខ្ញុំត្រូវធ្វើការងារខ្លាំង តាមតែអាចធ្វើទៅបានដើម្បីបង្ហាញអ្នករាល់គ្នា និងអ្នកគាំទ្រឲ្យបានល្អបំផុត»។
កីឡាករដដែលបានធ្វើការងារខ្លាំងជាមួយវីរបុរសឃីកបុកសីង Giorgio “The Doctor” Petrosyan និង ក្រុមការងារនៅក្លិប Team Petrosyan ឯក្រុងមីឡាន ប្រទេសអ៊ីតាលីមុនឈានជើងទៅប្រកួតនៅអាមេរិក។

អ្នកលេងគុនចម្រុះដដែលបង្ហាញការតាំងចិត្ត «ខ្ញុំកំពុងរៀបចំដើម្បីប៉ះ Eddie Alvarez និងផ្ដោតអារម្មណ៍ ១០០%។ បើសិនខ្ញុំឈ្នះការប្រកួតទល់នឹង Alvarez វាជាការ [ចង់ចាំ] ដ៏ធំក្នុងអាជីពរបស់ខ្ញុំ។ យើងដឹងអំពីវីរបុរស MMA រូបនេះ។ គេធ្លាប់ប្រកួតទល់អ្នកខ្លាំងៗក្នុងលោក និង មានឈ្មោះបោះសំឡេង។
បែបណាក្ដី Lapicus បានសង្កត់ធ្ងន់ថា «ខ្ញុំមានអារម្មណ៍ថា មានទំនុកចិត្តខ្លាំងក្នុងការប៉ះ Alvarez ព្រោះខ្ញុំចង់ឈ្នះខ្សែក្រវាត់ពិភពលោករបស់ ONE Championship ខ្លាំងណាស់ ហើយ វាជាឱកាសត្រលប់ទៅដណ្ដើមខ្សែក្រវាត់ទម្ងន់ Lightweight ជាលើកទី២»។

តាំងពីប្រឡូកគុនចម្រុះដំបូងនៅឆ្នាំ ២០១៤ Lapicus មិនដែលចាញ់ទាល់តែសោះពោល ឈ្នះរហូតដល់ ១៤ លើកជាប់គ្នា មុនចាញ់ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ ONE Lightweight World Championship ទល់នឹងកូនកាត់អាមេរិក-សិង្ហបុរី Christian Lee កាលខែ តុលា ឆ្នាំ ២០២០។
ដោយឡែកកីឡាកររហស្សនាម “The Underground King” មានកំណត់ត្រាឈ្នះ ៣០ លើក ចាញ់ ៧លើក និង មិនបានប្រកួតម្ដង(1NC)៕
កម្ពុជាថ្មី

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


