កីឡា
James Yang ជឿថា DJ អាចដណ្ដើមជើងឯកពី Adriano Moraes បាន
James Yang ដែលដៃគូហ្វឹកហាត់របស់ Demetrious “Mighty Mouse” Johnson បានដាក់ទំនុកចិត្តថា មិត្តរួមក្រុមរបស់ខ្លួននឹងមិនចាកចេញពីសង្វៀនដោយខកចិត្តទេ ពោល DJ អាចនឹងដណ្ដើមខ្សែក្រវាត់ ONE Flyweight World Champion ពី Adriano “Mikinho” Moraes នៅព្រឹត្តិការណ៍ “ONE on TNT I” នាថ្ងៃព្រហស្បតិ៍ទី ៨ ខែ មេសា ចាប់ពីវេលាម៉ោង ៧:៣០ ព្រឹកតទៅ(ម៉ោងនៅកម្ពុជា)។
Johnson ដែលជាជើងឯក ONE Flyweight World Grand Prix Champion កំពុងត្រៀមឡើងសង្វៀនដណ្ដើមខ្សែក្រវាត់យ៉ាងស្វិតស្វាញបំផុត។ Yang បានលាតត្រដាងឲ្យដឹងដូច្នេះ ៖«យើងបានហ្វឹកហាត់ជាមួយគ្នារហូតដល់ពេលនេះប្រមាណជា ៦ ឬ ៧ ឆ្នាំមកហើយ។ ការហ្វឹកហាត់ជាមួយ DJ គឺចាត់ទុកថារឿងដ៏បំផុតមួយ។ បើមិនល្អបំផុត ក៏វាជារឿងគួរឲ្យរីករាយមួយផងដែរ។ វាជាកិត្តិយសមួយនិង ជាការរៀនសូត្រជាមួយគេផងដែរ។ ហើយមានមិត្តភ័ក្ដិពីរបីនាក់បានព្យាយាមធ្វើឲ្យល្អប្រសើរដូចគេ»។ Yang ចាប់ផ្ដើមហ្វឹកហាត់ក្បាច់គុននៅវិហារសៅលិញ មុនពេលចូលហ្វឹកហាត់ក្បាច់គុនចម្រុះនៅក្លិប AMC Pankration នាក្រុង Washington ដែលជាក្លិបគេទទួលស្គាល់ទូទាំងពិភពលោក និងស្គាល់មិត្តរួមក្រុម Johnson។

កីឡាកររហស្សនាម «Mighty Mouse» ទទួលកេរ្តិ៍ឈ្មោះជាវីរបុរស ព្រោះគេមានថាមពលខ្លាំងក្លា និង អាចសម្របគ្រប់ស្ថានការណ៍។ Yang ពន្យល់ថា ៖«គេបានដឹងអំពីសមត្ថភាពប្ដូរស្នៀតលឿនៗ។ វាសុទ្ធតែមកពីការហ្វឹកហាត់ម៉ត់ចត់ទាំងអស់ ប៉ុន្តែ ការហ្វឹកហាត់របស់គេនាំឲ្យមានភាពខុសប្លែក។ គេមានកាយសម្បទារឹងមាំ, ល្បឿនលឿន, ប្រកួតពីចម្ងាយក៏បាន, និងមានភ្នែកមុតសម្លឹងគូប្រកួត។ ដូច្នេះការច្របាច់បញ្ចូលគ្នា បានធ្វើឲ្យគេកាន់តែមានការប្រកួតខុសប្លែក»។ Yang បានចំណាយពេលរាប់ពាន់ម៉ោងជាមួយមិត្តរួមក្រុម និង បានឃើញ DJ ជាស្ដេចត្រាញ់ក្នុងទម្ងន់ flyweight រហូតដល់ ១២ សម័យនៅអាមេរិកខាងជើង។ នៅឆ្នាំ២០១៩ គេបានទស្សនា Johnson ផ្ដួលគូប្រជែងកំពូលៗចំនួន ៣ រូបផ្សេងគ្នា និងឈានទៅឈ្នះជើងឯក World Grand Prix។ វាជារឿងសំខាន់ដែលអាចឃើញ Johnson ធ្វើបានល្អបំផុតក្នុងទម្ងន់ flyweight ជាប្រវត្តិសាស្ត្រ ។ Yang បញ្ជាក់ថា ៖«Adriano Moraes ជាកីឡាករដ៏គ្រោះថ្នាក់ម្នាក់។ គេជាជើងឯក ហើយគេនឹងខំប្រឹងដើម្បីកាន់ខ្សែក្រវាត់បន្តទៀត។ គេមានរាងកាយល្អខុសពីអ្នកដទៃសម្រាប់ប្រភេទទម្ងន់របស់គេ។ គេមានកម្ពស់ខ្ពស់ជាង, មើលទៅមាំជាង និង មានផលចំណេញលើកីឡាករនានា។ គេមានកម្រិតខ្សែក្រវាត់ខ្មៅ ជឺជិតស៊ូ ប៉ុន្តែ DJ ក៏អាចឈ្នះការប្រកួតនេះ»។

យ៉ាងណាក្ដី មិត្តរួមក្រុមបានសង្កត់ធ្ងន់ថា៖«យើងច្បាស់ណាស់ថា DJ មានសុខភាពល្អណាស់ និងហ្វឹកហាត់ខ្លាំង ហើយត្រៀមធ្វើទៅតាមផែនការ ឲ្យល្អបំផុតតាមតែអាចធ្វើទៅបាន។ យើងនឹងប្រកួតឲ្យល្អបំផុតសម្រាប់ជំនួបនេះ។ បើអ្នកជាអ្នកគាំទ្រម្នាក់ សូមរង់ចាំទស្សនាការប្រកួតនេះ ព្រោះ នេះជាការប្រកួតដ៏អស្ចារ្យបំផុតមួយ។ វានឹងមានសកម្មភាពអស្ចារ្យ, ការគ្រប់គ្រង, ល្បឿន, និងបច្ចេកទេសល្អខ្លាំង។ វាស្ដែងឲ្យឃើញក្នុងប្រកួតនេះ»។ គួរដឹងថា Adriano Moraes ជាអ្នកកាន់ខ្សែក្រវាត់ទម្ងន់ ONE Flyweight ដ៏យូរម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ ONE Championship។ គេគ្រងខ្សែក្រវាត់មិនឲ្យរបូតដល់ដល ៣ ដង (ការពារសម្រេច២ដង និង ឈ្នះជើងឯកម្ដង)៕
សូមចុចអាន៖ Williams ចង់វ៉ៃកណ្តាលមុខ Rodtang ខណៈតារាថៃតបវិញថា ពេញចិត្តដៃគូបែបនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ



