កីឡា
លោក Pep Muñoz បង្ហើបពីអនាគតមិនច្បាស់ ខណៈកុងត្រាក្លិបនៅចិនត្រឹមខែធ្នូ
លោក Pep Muñoz អតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានបង្ហើបឲ្យដឹងពីអនាគតរបស់លោកក្នុងការដឹកនាំក្លិបនៅប្រទេសចិនមិនច្បាស់ឡើយ ដោយសារត្រូវតស៊ូដើម្បីបន្តឈរនៅលីគកំពូលចិនទៀត ហើយកុងត្រារបស់លោកត្រឹមខែធ្នូ ឆ្នាំ ២០២៥។

លោក Pep Muñoz ដែលបានចាកចេញពីក្លិប ព្រះខ័នរាជស្វាយរៀង ទៅដឹកនាំក្លិប Shenzhen Peng City ក្រោយចប់លីគកម្ពុជារដូវកាលមុន បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«ខ្ញុំមិនទាន់ដឹងច្បាស់ពីអនាគតយ៉ាងណានោះទេ ពីព្រោះខ្ញុំបានចុះកុងត្រាជាមួយក្លិបត្រឹមបំណាច់ខែធ្នូ ចុងឆ្នាំនេះ។ អ្វីៗក៏អាចកើតឡើងបានដែរនៅពេលនេះ។ ខ្ញុំស្រឡាញ់កម្ពុជា ហើយឆាប់ៗខាងមុខ ខ្ញុំនឹងទៅលេងមិត្តភក្តិនៅកម្ពុជា។ សម្រាប់ថ្ងៃអនាគត គ្មាននរណាដឹងទេ»។
ស្របពេលកុងត្រាត្រឹមខែធ្នូ ឆ្នាំ ២០២៥ លោក Pep Muñoz ត្រូវដឹកនាំធ្វើយ៉ាងណាគេចឲ្យផុតពីតំបន់កាត់ចេញ ដើម្បីរក្សាខ្លួននៅលីគកំពូលចិនបន្តទៀត។ លោកបានលើកឡើងថា ការទៅដឹកនាំក្លិបនៅប្រទេសចិនគឺជាបទពិសោធដ៏ល្អមួយ កម្រិតលីគល្អ ប៉ុន្តែក្លិបនេះ Shenzhen កំពុងប្រយុទ្ធដើម្បីបន្តរក្សាខ្លួននៅលីគកំពូលចិនទៀត ខណៈនៅសល់តែ ៧ ប្រកួតទៀតប៉ុណ្ណោះចប់រដូវកាល ហើយក្លិបស្ថិតនៅលើតំបន់កាត់ចេញត្រឹមតែ ៤ ពិន្ទុ។

ស្របពេលជាមួយគ្នានេះ បុរសសញ្ជាតិអេស្ប៉ាញនៅតែបន្តតាមដានកីឡាបាល់ទាត់នៅកម្ពុជា បើទោះបីជាលោកមានភារកិច្ចធំក្នុងការដឹកនាំក្លិបនៅប្រទេសចិនក៏ដោយ។

លោកបាននិយាយថា ៖«ខ្ញុំតាមដានការប្រកួតលីគកម្ពុជារាល់ចុងសប្តាហ៍។ សូម្បីតែការប្រកួតក្រុមជម្រើសជាតិ U23 និងកីឡាករក្មេងៗក៏ខ្ញុំតាមដានដែរ។ ខ្ញុំសង្ឃឹមថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងទទួលបានលទ្ធផល និងជោគជ័យឆាប់»។

លោកបានបន្ថែមថា លោកនៅតែមានការទំនាក់ទំនងជាមួយក្លិប ព្រះខ័នរាជស្វាយរៀង និងជូនពរពួកគេឲ្យទទួលបានជោគជ័យនៅរដូវកាលនេះទៀត។ ពួកគេបានចាប់ផ្តើមរដូវកាលថ្មីយ៉ាងល្អ ហើយសង្ឃឹមថា ពួកគេបន្តធ្វើបានល្អបែបនេះទៀត និងបង្ហាញកម្រិតគុណភាពលើឆាកអន្តរជាតិគឺពាន AFC និង Shopee Cup។

សូមបញ្ជាក់ថា បច្ចុប្បន្ន Pep Muñoz កំពុងដឹកនាំក្លិប Shenzhen នៅក្នុងលីគបាល់ទាត់កំពូលចិន។ លោកជាគ្រូបង្វឹកដ៏ជោគជ័យម្នាក់ជាមួយក្លិប ព្រះខ័នរាជស្វាយរៀង ដែលបានឈ្នះជើងឯកលីគបាល់ទាត់កំពូលកម្ពុជា ២ លើក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ១ លើក និងជើងឯករងពានរង្វាន់ AFC Challenge League៕

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


