កីឡា
មនុស្សដែក Rodtang បង្កើតកំណត់ត្រាជាកីឡាករថៃឈ្នះច្រើនបំផុតនៅ ONE
អ្នកមួយថៃរហស្សនាម«មនុស្សដែក» Rodtang Jitmuangnon បានបង្កើតកំណត់ត្រាមួយលើស្ថាប័នពិភពលោក ONE បន្ទាប់ពីទទួលបានជ័យជម្នះលើកីឡាករអូស្ត្រាលី Danial Williams ដោយពិន្ទុនៅព្រឹត្តិការណ៍ផ្សាយបន្តផ្ទាល់ទៅកាន់ទឹកដីអាមេរិក ONE on TNT I កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា កន្លងទៅនេះ។
សម្រាប់ការប្រកួតនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីរអ្នកទស្សនានៅពេលអ្នកទាំងពីរប្រើកណ្តាប់ដៃ និងកែងយ៉ាងសាហាវ។
នៅទឹកទី១ មិនថា ជើងឯកពិភពលោក ONE Flyweight កីឡាករថៃ Rodtang និងសំណូលថ្មីនៅលើសង្វៀន ONE មកពីអូស្ត្រាលីទេគឺអ្នកទាំងវ៉ៃប្តូរគ្នាទៅវិញទៅមកខ្លាំងៗតាមរយៈកណ្តាប់ដៃ ប៉ុន្តែកីឡាករថៃមានកណ្តាប់ដៃច្បាស់ទេ។ ទោះជាយ៉ាងណា កីឡាករទើបឡើងប្រកួតលើកដំបូងអត់ញញើតឡើយដោយហ៊ានឈរប្តូរទាំងកណ្តាប់ដៃ កែង និងកែងបកវិញសាហាវៗលើជើងខ្លាំងថៃ។ នៅទឹកទី២ រឹតតែគួរឲ្យចាប់អារម្មណ៍ខ្លាំងឡើងនៅពេលអ្នកទាំងពីរឈរប្តូរកណ្តាប់ដៃគ្នា ហើយកណ្តាប់ដៃទម្ងន់ឥតមេត្តារបស់ Rodtang បានធ្វើឲ្យ Williams ដួលអុកគូថ បន្ទាប់ពីត្រូវចំថ្គាមពេញមួយថៃ។ ការដួលនេះត្រូវបានអាជ្ញាកណ្តាលរាប់៨ ប៉ុន្តែកីឡាករអូស្ត្រាលីនៅតស៊ូបាន។

ក្រោយក្រោកពីដួល Williams រឹតតែហ៊ានប្តូរដោយព្យាយាមដើរចូលវ៉ៃជាមួយនឹងកណ្តាប់ដៃ និងកែងបក ហើយក៏មានប្រសិទ្ធភាពដែរដែលធ្វើឲ្យ Rodtang ស្រុតលូតជង្គង់ ប៉ុន្តែមិនសូវធ្ងន់ធ្ងរទេហើយអាជ្ញាកណ្តាលក៏មិនរាប់ដែរ។
ទោះបីជាយ៉ាងណា កីឡាករអូស្ត្រាលីហាក់មានជំហរទន់បន្តិច ហើយអាវុធរបស់គេក៏ចេញមិនសូវចំគោលដៅដែរ បើទោះជាចេញច្រើន។ ចំណែក Rodtang វិញតាមមើលទៅចង់វ៉ៃឲ្យសន្លប់ ប៉ុន្តែដៃគូពូកែទ្រាំ បើទោះជាត្រូវច្រើន និងជំហរត្រេកត្រួតក៏នៅតែតស៊ូបានដល់ចប់ទឹកទី២។ នៅទឹកទី៣ Williams ដឹងខ្លួនថា ប្រសិនបើរូបគេមិនវ៉ៃឲ្យ Rodtang សន្លប់ ឬអាជ្ញាកណ្តាលរាប់ទេ រូបគេអាចនឹងចាញ់ពិន្ទុ ដូច្នេះរូបគេបានព្យាយាមវ៉ៃសម្រុកយ៉ាងខ្លាំង ប៉ុន្តែធ្វើអ្វីមិនកើតលើកីឡាករថៃមានជំហររឹងមាំ និងអាវុធធ្ងន់ៗ។ បន្ទាប់ពីចប់ការប្រកួត៣ទឹកពេញក្នុងតំណែងគូឯកចុងក្រោយគេ ចៅក្រមទាំង៣រូបបានកាត់សេចក្តីឲ្យ Rodtang ឈ្នះដោយពិន្ទុដាច់តែម្តង។


អ្នកគាំទ្រប្រហែលជាសរសើរមិនស្ទើរទៅលើកីឡាករអូស្ត្រាលី Williams ដែលទើបឡើងប្រកួតលើកដំបូងនៅសង្វៀនអន្តរជាតិនេះ ប៉ុន្តែរូបគេតស៊ូរហូតចប់ទឹក និងហ៊ានប្រឈមដើម្បីប្តូរជាមួយកីឡាករថៃដែលគេដឹងគ្រប់គ្នាថាជាកីឡាកររឹងមាំដូចដែក និងមានប្រវត្តិប្រកួតមិនដែលចាញ់សោះនៅ ONE។ តាមរយៈជ័យជម្នះនេះ Rodtang បានបង្កើតកំណត់ត្រាជាកីឡាករថៃតែម្នាក់គត់ដែលទទួលបានជ័យជម្នះ១០លើកជាប់គ្នានៅ ONE Super Series និងមិនទាន់ស្គាល់បរាជ័យសោះលើសង្វៀនអន្តរជាតិមួយនេះ។ រហូតបដល់ពេលនេះ Rodtang មានប្រវត្តិប្រកួតឈ្នះ២៦៧ដង ចាញ់៤២ដង និងស្មើ១០ដង៕
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៤ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី



