Connect with us

កីឡា

ស្ថិតិ​របស់ សា ទី​ និង លឹម ពិសុទ្ធ នៅ​ក្លិប​ថ្មី ខុស​គ្នា​ឆ្ងាយ​ សម្រាប់ ៧ សប្តាហ៍​ដំបូង

បានផុស

នៅ

ខ្សែ​ប្រយុទ្ធ​ស្លាប សា ទី និង លឹម ពិសុទ្ធ មាន​លទ្ធផល​ផ្សេង​គ្នា បន្ទាប់​ពី​ពួក​គេ​បាន​ចូល​រួម​ជា​មួយ​ក្លិប​ថ្មី តាម​រយៈ​ការ​ដោះ​ដូរ​គ្នា​របស់​ក្លិប​ទាំង​ពីរ​កាល​ពី​ដើម​រដូវ​កាល​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លឹម ពិសុទ្ធ បាន​ចាក​ចេញ​ពី​ ភ្នំពេញក្រោន ទៅ​ចូល​រួម​ជា​មួយ វិសាខា ខណៈ សា ទី បាន​ចាក​ចេញ​ពី វិសាខា ទៅ​ភ្នំពេញ​ក្រោន។ ពិសុទ្ធ ជា​កីឡាករ​ដ៏​សំខាន់​មួយ​រូប​​នៅ​ក្លិប​ចាស់​នា​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ ដោយ​រូប​គេ​ភាគ​ច្រើន​ស្ថិត​ក្នុង​ជម្រើស​ ១១ នាក់​ដំបូង ហើយ​​ទទួល​បាន​នាទី​លេង​ច្រើន។ ចំណែក សា ទី វិញ​មិន​សូវ​បាន​ជាប់​ជម្រើស​ ១១ នាក់​ដំបូង និង​មិន​មាន​នាទី​លេង​ច្រើន​ដែរ​​នៅ​ក្លិប​ វិសាខា ប្រមាណ ២ រដូវ​កាល​មុន។

នៅ​ពេល​កីឡាករ​ទាំង​ពីរ បាន​ទៅ​ចូល​រួម​ក្លិប​ថ្មី​រៀង​ៗ​ខ្លួន បែរ​ជាឱកាស​បង្ហាញ​ខ្លួន​លើទី​លាន​​​ផ្ទុយ​គ្នា។ លឹម ពិសុទ្ធ ភាគ​ច្រើន​ស្ថិត​នៅ​កៅអី​បម្រុង និង​ដាក់​ឲ្យ​ចូល​លេង​នៅ​ចុង​ម៉ោង​ប៉ុណ្ណោះ។ ៧​​ប្រកួត​ដំបូង រូប​គេ​​ជាប់​ជម្រើស ១១ នាក់​ដំបូង ៤ លើក​ និង បម្រុង ៣ លើក ដោយ​មិន​ទាន់​រក​បាន​គ្រាប់​បាល់​បាន ឬ​បញ្ជូន​​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ឡើយ។

ផ្ទុយ​ទៅ​វិញ សា ទី​ នៅ​ក្លិប​ថ្មី​ទទួល​បាន​ផល​ល្អ​ច្រើន។ ៦​ប្រកួត​ដំបូង រូប​គេ​ជាប់​ជម្រើស ១១​នាក់​ដំបូង ៥ លើក និង បម្រុង ១ លើក ហើយ​ក្នុង​នោះ​រក​បាន ២ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុមបាន ១ លើក នៅ​លីគ។ នេះ​នៅ​មិន​ទាន់​គិត​ការ​ប្រកួត​ពាន​បើក​រដូវ​កាល។

ស្ថិតិ​របស់ លឹម ពិសុទ្ធ

  • វិសាខា ចាញ់ កង​យោធពល​ខេមរភូមិន្ទ ១-២ , ជាប់​ ១១​នាក់ដំបូង ដូរ​ចេញ​នាទីទី ៦៣
  • វិសាខា ឈ្នះ ឡាយហ្វព្រះសីហនុ ៣-២, ស្ថិត​នៅ​បម្រុង ដូរ​ចូល​នាទី ៥៩
  • វិសាខា ស្មើ កំពង់ដេវ៉ា ១-១, ជាប់​ ១១​នាក់​ដំបូង លេង​ពេញ​ម៉ោង
  • វិសាខា ចាញ់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ០-២, ស្ថិត​នៅ​បម្រុង ដូរចូល​​នាទី ៤៦
  • វិសាខា ស្មើ គិរីវង់សុខសែន​ជ័យ ០-០, ជាប់​១១នាក់​ដំបូង ដូរ​ចេញ​នាទី​៤៦
  • វិសាខា ឈ្នះ អាយអេសអាយ ដង្កោសែន​ជ័យ ៣-២, ជាប់ ១១នាក់ដំបូង ដូរ​ចេញ​នាទី៦៥
  • វិសាខា ស្មើ ណាហ្គាវើលដ៍ ២-២, ស្ថិត​នៅ​បម្រុង ដូរចូល​នៅ​នាទី ៩០+៤

ស្ថិតិ​របស់ សា ទី

  • ភ្នំពេញ​ក្រោន ស្មើ បឹងកេត ០-០, ស្ថិត​នៅ​បម្រុង ដូរ​ចូល​នាទី ៤៨
  • ភ្នំពេញ​ក្រោន ស្មើ កង​យោធពល​ខេមរភូមិន្ទ ១-១, ជាប់ ១១​នាក់​ដំបូង ដូរ​ចេញ​នាទី ៦១
  • ភ្នំពេញ​ក្រោន ឈ្នះ ឡាយហ្វ ខេត្ត​ព្រះ​សីហនុ ៤-៣, ជាប់ ១១​នាក់​ដំបូង លេង​ពេញ​ម៉ោង បញ្ជូន​បាល់​ ១ លើក
  • ភ្នំពេញ​ក្រោន ឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ១-០, ជាប់ ១១​នាក់​ដំបូង លេង​ពេញ​ម៉ោង
  • ភ្នំពេញ​ក្រោន ឈ្នះ ព្រះ​ខ័នរាជ​ស្វាយរៀង ៣-២, ជាប់​ ១១​នាក់ដំបូង ស៊ុត​បាន ១ គ្រាប់ ដូរ​ចេញ​នាទី​៥៥
  • ភ្នំពេញ​ក្រោន ឈ្នះ គិរីវង់សុខ​សែន​ជ័យ ៤-១, ជាប់​ ១១​នាក់​ដំបូង ស៊ុត​បាន ១​គ្រាប់ ដូរ​ចេញ​នាទី ៧២

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម