ការប្រកួតគុនចម្រុះនៅសង្វៀន GMA ឯទីក្រុងហូជីមិញ ប្រទេសវៀតណាមនោះក្រុមកម្ពុជាឈ្នះ១ និងចាញ់១ ខណៈកីឡាករ ស៊ឹម ប៊ុនស្រ៊ន់ អរគុណចំពោះអ្នកគាំទ្រដែលបារម្ភដល់ខ្លួនអំឡុងពេលចាញ់ការប្រកួតមួយនេះ។
ក្រុមកីឡាករគុនខ្មែរ រិន សារ័ត្ន និង ស៊ឹម ប៊ុនស្រ៊ន់ ថាខ្លួនបានធ្វើទម្ងន់ និងថ្លឹងរួចរាល់ហើយនៅមុននេះត្រៀមខ្លួនតែការប្រកួតមកដល់នៅថ្ងៃស្អែកនេះប៉ុណ្ណោះក្នុងកម្មវិធី GMA ឯទីក្រុមហូជីមិញ ប្រទេសវៀតណាម។
ក្លឹបប្រដាល់ថ្មីរបស់លោកគ្រូឆ្នើម ពេជ្រ សុផាន់ មានរហូតដល់ទៅ ១២បន្ទប់ និងកំពុងសាងសង់បានប្រហែល ៣០-៤០% ហើយអាចចូលស្នាក់នៅ និងហ្វឹកហាត់ជាបណ្ដើរៗអំឡុងខែមីនា ឆ្នាំ២០២៦ ខាងមុខ។
ការប្រកួតដ៏ល្អរបស់កីឡាករ ពេជ្រ សម្បត្តិ យកឈ្នះម្ចាស់ផ្ទះចិនដោយដេញវាយរហូតដៃគូត្រូវអាជ្ញាកណ្ដាលរាប់ និងការបង្ហាញលេចធ្លោបែបនេះអ្នកកាន់កម្មវិធីនៅទីនោះថាអាចឈានទៅប្រកួតតាមកម្មវិធីធំលំដាប់ពិភពលោកបានហើយ។
កីឡាករ បឺត ថ្មដា ដែលគេស្គាល់ថាជាប្អូនប្រុស បឺត សង្ឃឹម ថាខ្លួនរីករាយណាស់ដែលសម្រេចបំណងប្រាថ្នានឹងចេញទៅប្រកួតផ្សព្វផ្សាយគុនខ្មែរនៅឯក្រៅប្រទេសឆាប់ៗនេះជាមិនខាន។
អ្នកនាង ឃឹម ខាន់សោភ័ណ្ឌ ថារបស់ខ្មែរបង្កើតដោយខ្មែរមានហើយដូចជាប្រឹងរឹតសម្រាប់លាបខ្លួនឡើងប្រដាល់ ឬហាត់ប្រាណនេះជាដើមគួរជួយគាំទ្រផលិតផលខ្មែរ ព្រោះបច្ចុប្បន្ននេះសៀមមើលងាយខ្មែរណាស់។
កីឡាករ ស៊ន រ៉ាគីម ដោយរងបរាជ័យដោយសារឈឺជើងអំឡុងការប្រកួតអន្តរជាតិកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នៅសង្វៀនថោនរួចមករូបគេបង្ហោះសារលើហ្វេសបុកថាមិនដែលមានគំនិតបោះបង់អាជីពគុនខ្មែរនេះទេ។