កីឡា
រិន សារ័ត្ន និង ស៊ឹម ប៊ុនស្រ៊ន់ ថ្លឹងទម្ងន់រួចរាល់ហើយត្រៀមការប្រកួតនៅវៀតណាមស្អែកនេះ
ក្រុមកីឡាករគុនខ្មែរ រិន សារ័ត្ន និង ស៊ឹម ប៊ុនស្រ៊ន់ ថាខ្លួនបានធ្វើទម្ងន់ និងថ្លឹងរួចរាល់ហើយនៅមុននេះត្រៀមតែការប្រកួតមកដល់នៅថ្ងៃស្អែកនេះប៉ុណ្ណោះក្នុងកម្មវិធី GMA ឯទីក្រុមហូជីមិញ ប្រទេសវៀតណាម។

ប៊ុនស្រ៊ន់ និងដៃគូ
រិន សារ័ត្ន និង ស៊ឹម ប៊ុនស្រ៊ន់ បានឲ្យដឹងពីប្រទេសវៀតណាមមកថា ឥឡូវនេះគឺការធ្វើទម្ងន់ និងថ្លឹងបានបញ្ចប់រួចរាល់ហើយ។ សម្រាប់ រិន សារ័ត្ន ថ្លឹងរួចរាល់តាំងពីព្រឹកមកម្ល៉េះ ដោយឡែកចំពោះ ប៊ុនស្រ៊ន់ នៅលើសប្រហែល ៤ក្រាមទើបតែធ្វើគ្រប់ និងថ្លឹងជាថ្មីរួចរាល់នៅមុននេះប៉ុណ្ណោះ។

កម្មវិធីប្រកួតស្អែកនេះ
ម្នាក់ៗថាត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះ ដូច្នេះប្រជាពលរដ្ឋកម្ពុជាកុំភ្លេចទស្សនាការប្រកួត និងលើកទឹកចិត្តគាំទ្រខ្លួនផង។ ពួកគេនឹងខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាពនៅថ្ងៃស្អែកនេះ។
បញ្ជាក់ដែរថា កីឡាករ រិន សារ័ត្ន និង ស៊ឹម ប៊ុនស្រ៊ន់ នឹងត្រូវប្រកួតគុនចម្រុះ (MMA) ក្នុងកម្មវិធី GMA នៅឯទីក្រុមហូជីមិញ ប្រទេសវៀតណាម។ រិន សារ័ត្ន ត្រូវប៉ះកីឡាករ មីយ៉ាន់ម៉ា Soe Moe Zaw ក្នុងទម្ងន់ ៦៣គីឡូក្រាម ចំណែក ស៊ឹម ប៊ុនស្រ៊ន់ ត្រូវប៉ះជាមូយម្ចាស់ផ្ទះវៀតណាម Nguyen Hoang Thach ក្នុងទម្ងន់៥៥គីឡូក្រាម។ ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៧យប់តទៅ៕

ទិដ្ឋភាពថតរូបជុំគ្នា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


