កីឡាករគុនខ្មែរ អ្នកលេងចិត្តសាស្ត្របឺត សង្ឃឹម នឹងត្រូវមានភារកិច្ចប្រកួតដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោក ISKA Kun Khmer ឆាប់ៗនេះ នៅថ្ងៃ សៅរិ៍ ទី ១១ ខែ តុលា ឆ្នាំ ២០២៥ នៅទឹកដី កម្ពុជា ទល់នឹងកីឡាករ ប៉ូឡូញ Marcin Nicinski
អ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ ទៅប្រកួតនៅឯប្រទេសចិនលើកនេះនាំភរិយាទៅជាមួយផងដែរ ដែលនេះជាការផ្ដល់កម្លាំងចិត្តជាខ្លាំងសម្រាប់រូបគេត្រៀមប៉ះកីឡាករជើងខ្លាំងរបស់ម្ចាស់ផ្ទះស្អែកនេះ។
កីឡាករវ័យក្មេង ធន់ សុវណ្ណស្កាយ ដែលជាកូនប្រុសរបស់ ធន់ រិទ្ធី ក៏បានជាប់ឈ្មោះចេញទៅប្រកួតព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ផងដែរ ខណៈនេះជាការចេញទៅប្រទេសលើកដំបូងផងដែរ។
កីឡាករ សូរី មេឃា ថាការមកកាន់ក្លឹបថ្មីគឺខ្លួនចង់សាងកេរ្តិ៍ឈ្មោះឲ្យបានល្បីដូចសិស្សច្បងៗក្នុងគុនខ្មែរ និងមានឡាន មានផ្ទះ មានលុយ នៅថ្ងៃខាងមុខ។
លោក ពេជ្រ សុផាន់ ហៅគ្រូឆ្នើម ថាកូនសិស្សរបស់ខ្លួនគឺកីឡាករ ពេជ្រ សម្បត្តិ បានហ្វឹកហាត់ពេញល្អមានរយៈពេល ៣សប្ដាហ៍មកហើយត្រៀមសម្រាប់ប៉ះកីឡាករជើងខ្លាំងដែលជាម្ចាស់ផ្ទះចិន។
អ្នកលេងគុនខ្មែរ ឈឿង ល្វៃ ថាកីឡាករ Umar Semata ជាជើងខ្លាំងមួយរូបដែលធន់ កម្លាំងខ្លាំង ស៊ូ ដូច្នេះខ្លួនត្រូវតែពង្រឹងសមត្ថភាពឲ្យបានក្នុងជំនួបដណ្ដើមខ្សែក្រវាត់នៅថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ លើសង្វៀនបាយ័ន។
កីឡាករវ័យក្មេង សៅយ៉ាន់ វិសាល ដែលគេស្គាល់ថាជាកូនប្រុសលោក សាន់ សៅយ៉ាន់ ឥលូវនេះមានឱកាសបានចេញទៅប្រកួតតំណាងឲ្យកម្ពុជានៅបារ៉ែនជាលើកដំបូង ខណៈនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។