កងទ័ពជើងគោកថៃបានឃាត់ខ្លួនមនុស្សយកទៅសួរនាំក្រោយពីផែនទីទីតាំងយោធារបស់ខ្លួនត្រូវចែកចាយទៅផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដោយគ្មានការបិទបាំង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។
JCTFបានប្រជុំជាលើកដំបូងតាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះដើម្បីពិភាក្សាលើការងារដោះមីនមនុស្សធម៌នៅតំបន់អាទិភាពតាមបណ្ដោយព្រំដែន។
ក្រសួងការបរទេសកម្ពុជា គូសបញ្ជាក់ថា ការប្រកាសរបស់ថៃ ស្តីពីការអនុវត្តច្បាប់ក្នុងស្រុកលើពលរដ្ឋកម្ពុជា ដែលរួមមានការដាក់ទោសទណ្ឌរហូតដល់ដាក់ពន្ធនាគារអស់មួយជីវិត ឬទោសប្រហារជីវិតនៅក្នុងទឹកដីដែលមានជម្លោះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ ក្រសួងការបរទេសកម្ពុជាគូបញ្ជាក់ដូច្នេះតាមរយៈសេចក្តីថ្លែងការណ៍ ចេញនៅថ្ងៃទី២០ ខែកញ្ញា នេះ។ ក្រសួងការបរទេសចេញសេចក្ដីថ្លែងការណ៍ដូច្នេះ បន្ទាប់ពីកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ អ្នកនាំពាក្យនៃយោធភូមិភាគទី១ នៃកងទ័ពភូមិន្ទថៃបានចេញសេចក្តីព្រមានជាសាធារណៈ ស្តីពីការអនុវត្តច្បាប់ក្នុងស្រុករបស់ថៃលើពលរដ្ឋកម្ពុជា ដែលរួមមានការដាក់ទោសទណ្ឌរហូតដល់ដាក់ពន្ធនាគារអស់មួយជីវិត ឬទោសប្រហារជីវិតចំពោះអ្វី ដែលហៅថា “សកម្មភាពប្រឆាំងនឹងអធិបតេយ្យរបស់ប្រទេសថៃ»។ ការប្រកាសប្រើច្បាប់នេះកើតឡើង បន្ទាប់ពីឧប្បត្តិហេតុ កាលថ្ងៃទី១៧ ខែកញ្ញា...
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាលោកបណ្ឌិត គិន ភា យល់ថានាយករដ្ឋមន្ត្រីថៃថ្មី អានុធីន គ្មានឆន្ទ:និងទឹកចិត្តអ្វីអនុវត្តបទឈប់បាញ់ ធ្វើប្រក្រតីកម្មទំនាក់ទំនងការទូតកម្ពុជា-ថៃ ឬបើកព្រំដែនឡើងវិញនោះទេ ការនេះគឺដើម្បីផ្គាប់ចិត្តចិត្តពួកយោធា។
អ្នកតាមដានបានបង្ហាញការយល់ឃើញថាប្រទេសថៃខ្លាចបាក់មុខចំពោះអន្តរជាតិ ខ្លាចប៉ះពាល់សេចក្ដីថ្លៃថ្នូររបស់ខ្លួន តែប្រទេសនេះនៅតែបន្តឈ្លានពានខ្មែរ។ ពួកគេបានជំរុញដល់រដ្ឋាភិបាលក្នុងការបង្ហាញការពិតពីមុខមាត់ថៃលើឆាកអន្តរជាតិកាន់តែច្រើនថែមទៀត ដើម្បីជាសម្ពោធលើប្រទេសនេះឱ្យងាកមកគោរពបទឈប់បាញ់ ចរចារដោយសន្ដិវិធីឡើងវិញ។
អគ្គមេបញ្ជាការទ័ពព្រុយណេ បញ្ជាក់ពីការបន្តគាំទ្រលើយន្តការអ្នកសង្កេតការណ៍តាមដានជម្លោះព្រំដែនកម្ពុជា-ថៃ
លោក Moon Pich បានលើកឡើងថា ការទទួលយកនេះគឺជាការបើកផ្លូវឱ្យអាចបន្តបញ្ចុះបញ្ចូលសមាជិកសភានីមួយៗនៃសមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការពារជាតិនៃសភាស៊ុយអែតបន្តទៀត។