ក្រសួងការបរទេស និងកិច្ចសហប្រតិបតិ្តការអន្តរជាតិកម្ពុជាបានចាត់ទុកសកម្មភាពផ្លូវច្បាប់ដែលថៃគ្រោងចាប់ខ្លួនសម្ដេចតេជោ និងសម្ដេចធិបតី ប្រសិនជាឃើញនៅប្រទេសថៃគឺជាការធ្វើឱ្យខូចខាតដល់ការខិតខំប្រឹងប្រែងក្នុងការស្ដារឡើងវិញនូវទំនុកចិត្តរវាងប្រទេសទាំងពីរ។
សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ បានបន្តធ្លាក់ចុះ ៧ ខែ ជាប់ៗគ្នា កាលពីខែកក្កដា ដោយឈានដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំ
អ្នកជំនាញផ្នែកចិត្តសាស្ត្របានណែនាំឱ្យពលរដ្ឋតាមដានព័ត៌មានពីប្រភពផ្លូវការដើម្បីបញ្ជៀសនូវជំងឺថប់បារម្ភដោយសារការបំពុលព័ត៌មានពីប្រទេសថៃ និងព័ត៌មានក្លែងក្លាយក្នុងស្រុកមួយចំនួន។
សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹងការចុះផ្សាយរបស់សារព័ត៌មានថៃដែលថានាយករដ្ឋមន្ត្រីស្ដីទីថាបានប្រកាសចាប់ខ្លួនសម្ដេចតេជោ និងសម្ដេចធិបតីភ្លាមៗប្រសិនជាសម្ដេចទាំងពីរចូលប្រទេសថៃ ថាបើការចុះផ្សាយនោះជាការពិតនោះគឺបង្ហាញនាយករដ្ឋមន្ត្រីស្ដីទីថៃជាមនុស្សព្រៃគ្មានស្គាល់ច្បាប់ទម្លាប់។
រដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសលោកស្រី អ៊ាត សោភា បានអំពាវនាវទៅប្រធានអាស៊ាន ប្រទេសម៉ាឡេស៊ី និងដៃគូពាក់ព័ន្ធផ្សេងទៀតពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្ទាប់ពីសម្ដែងក្ដីកង្វល់ចំពោះការគំរាមកំហែងលើបទឈប់បាញ់ពីប្រទេសថៃ។
ប្រជាពលរដ្ឋកម្ពុជាស្នើសុំឲ្យសហគមន៍អន្តរជាតិ ពិសេសមហាអំណាចធំ គឺសហរដ្ឋអាមេរិកបន្តជួយតាមដានឃ្លាំមើល...
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងពិចារណាឱ្យបានដឹតដល់ករណីដែលក្រុមហ៊ុនកូកាកូឡាផ្ដាច់កុងត្រាតារាចម្រៀងវណ្ណដា។ សម្ដេចតេជោថាសត្រូវកំពុងរុញឱ្យកម្ពុជាក្លាយជាសត្រូវជាមួយអាមេរិក។