នយោបាយ
សម្ដេចតេជោអំពាវនាវពលរដ្ឋកុំចូលអន្ទាក់សត្រូវដែលចង់ឱ្យកម្ពុជាមានបញ្ហាជាមួយអាមេរិក
ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងពិចារណាឱ្យបានដឹតដល់ករណីដែលក្រុមហ៊ុនកូកាកូឡាផ្ដាច់កុងត្រាតារាចម្រៀងវណ្ណដា។ សម្ដេចតេជោថាសត្រូវកំពុងរុញឱ្យកម្ពុជាក្លាយជាសត្រូវជាមួយអាមេរិក។

ក្នុងការឆ្លើយតបកាលពីយប់កណ្ដាលអាធ្រាតឈានចូលថ្ងៃទី១៨ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ថៃបានព្យាយាមវាយបំបាក់សេដ្ឋកិច្ចខ្មែរតាំងពីដំបូងរាប់ចាប់តាំងពីការគំរាមកាត់ផ្ដាច់អគ្គិសនី អ៊ិនធើណិត ឈប់លក់ប្រេង តែមិនអាចបំបាក់បានដោយកម្ពុជាសម្រេចចិត្តបានមុន។ ពេលនេះសត្រូវបានរុញឱ្យកម្ពុជាមានបញ្ហាជាមួយក្រុមហ៊ុនអាមេរិកម្ដងដែលធ្វើឱ្យក្រុមហ៊ុននេះមានបញ្ហាជាមួយតារាចម្រៀងវណ្ណដាកម្ពុជា។
សម្ដេចថា៖ «គេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តងដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជាជាមួយអាមេរិកតែម្តង។សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ»។

នៅចុងសប្ដាហ៍នេះមហាជនបាននាំគ្នាផ្ទុះកំហឹងជាមួយក្រុមហ៊ុនកូកាកូឡាកម្ពុជាដែលបានដករូបតារាចម្រៀងវណ្ណដាចេញពីCOVER របស់ខ្លួន ដែលពួកគេយល់ថាការដកនេះបណ្ដាលមកពីលោកវណ្ណដាចេញបទចម្រៀង ១ សីហា ប្រឆាំងនឹងការឈ្លានពានពីថៃលើកម្ពុជា ហើយត្រូវបានប្រជាជនថៃនាំគ្នាធ្វើពិហិកាលើផលិតផលកូកាកូឡា។ ទោះជាយ៉ាងណាករណីនេះមិនទាន់មានការបញ្ជាក់យ៉ាងណាពីក្រុមហ៊ុននៅឡើយទេ។
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងពិចារណាដោយសារតែការធ្វើពហិកាចំពោះក្រុមហ៊ុនកូកាកូឡា ដោយថាក្រុមហ៊ុននេះមានរោងចក្រនៅកម្ពុជាផ្ដល់ការងារដល់ពលរដ្ឋខ្មែររាប់ពាន់នាក់ និងបានបង់ពន្ធមកកម្ពុជាដែលជាការួមចំណែកមួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា ហើយបើក្រុមហ៊ុននេះដកខ្លួននោះកម្ពុជាគឺជាអ្នកខាតបង់ហើយសត្រូវគឺជាអ្នកទទួលផល
សម្ដេចបន្ថែមថា៖ «ខ្ញុំមិនជំទាស់ទេប្រសិនបើកូកានេះផលិតនៅថៃបងប្អូនអាចឈប់ប្រើ បានតែបើកូកានេះផលិតនៅកម្ពុជាបងប្អូនពហិការមិនប្រើកម្ពុជាគឺជាអ្នកខាតបង់ទាំងការងារទាំងប្រាក់ចំណូលដោយផ្ទាល់និងដោយប្រយោលរបស់ប្រជាជននិងចំណូលរដ្ឋ»។

បន្ថែមលើនេះសម្ដេចក៏បានលើកទឹកចិត្តដល់លោកវណ្ណដាផងដែរដោយសង្ឃឹមថាវណ្ណដានិងយល់ ព្រមទាំងចាត់ទុកលោកវណ្ណដាបានតំណាងឲ្យស្មារតីលះបង់ដើម្បីប្រយោជន៍ជាតិផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


