ព័ត៌មានជាតិ
ក្រសួងការបរទេសថា គម្រោងនៃចាប់ខ្លួនមេដឹកនាំកម្ពុជាពីប្រទេសថៃនឹងធ្វើឱ្យខូចខាតដល់ការស្ដារទំនុកចិត្ត
ក្រសួងការបរទេស និងកិច្ចសហប្រតិបតិ្តការអន្តរជាតិកម្ពុជាបានចាត់ទុកសកម្មភាពផ្លូវច្បាប់ដែលថៃគ្រោងចាប់ខ្លួនសម្ដេចតេជោ និងសម្ដេចធិបតី ប្រសិនជាឃើញនៅប្រទេសថៃគឺជាការធ្វើឱ្យខូចខាតដល់ការខិតខំប្រឹងប្រែងក្នុងការស្ដារឡើងវិញនូវទំនុកចិត្តរវាងប្រទេសទាំងពីរ។

ការលើកឡើងរបស់ក្រសួងការរបរទេសគឺបន្ទាប់ពីនាយករដ្ឋមន្ត្រីស្ដីទីថៃលោក Phumtham Wechayachai កាលថ្ងៃទី១៨ ខែសីហា បានថ្លែងពីការចាប់ខ្លួនសម្ដេចតេជោ និងសម្ដេចធិបតីភ្លាមៗប្រសិនជាសម្ដេចទាំងពីរចូលប្រទេសថៃ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការបរទេសបានលើកឡើងថា ចំណាត់ការផ្លូវច្បាប់របស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា មិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ថែមទាំងធ្វើឱ្យខូចខាតដល់ទំនាក់ទំនាក់ទំនងកម្ពុជា-ថៃធ្ងន់ធ្ងរទៀតផង។
ក្នុងសេចក្ដីប្រកាសនោះសរសេរថា៖ «លើសពីនេះទៀត ប្រការនេះបានធ្វើឱ្យប៉ះពាល់យ៉ងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលបានអនុវត្តកន្លងមក ដើម្បីសម្រេចបាននូវបទឈប់បាញ់ដ៏យូរអង្វែង និងដើម្បីស្ដារសន្ដិភាព និងប្រក្រតីភាពរវាងប្រទេសទាំងពីរ»។

សារព័ត៌មាន Khaosod របស់ប្រទេសថៃបានចេញផ្សាយកាលពីល្ងាចថ្ងៃទី១៨ ខែសីហា ដោយបានសរសេរចំណងជើងថា ហ៊ុន សែន និងហ៊ុន ម៉ាណែត ត្រូវតាមចាប់ទាំងរស់នៅប្រទេសថៃ ក្រុមប្រឹក្សាសន្ដិសុខជាតិសម្រេចប្ដឹងមេដឹកនាំកម្ពុជា, លោក Phumtham និយាយថាពួកគេនឹងត្រូវចាប់ខ្លួនភ្លាមៗប្រសិនជារកឃើញនៅប្រទេសថៃ។
ជាការឆ្លើយតបសម្ដេចតេជោបានសរសេរលើហ្វេសបុករបស់សម្ដេចកាលពីយប់ថ្ងៃទី១៨ ខែសីហាថា៖ «ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ»។

សម្ដេចតេជោបានចាត់ទុកសកម្មភាពទាំងនេះជា ការបំផ្លាញច្បាប់ទម្លាប់ដោយពួកឈ្លានពាន និងសួរថាតើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាលោកបណ្ឌិត គិន ភា យល់ថាការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃគឺជាភាសាប្រមាថដែលមិនអាចទទួលយកបានដែលកំពុងបង្ហាញថាថៃមិនមែនជារដ្ឋស៊ីវីល័យ គ្មានសេចក្ដីថ្លៃថ្នូរ រំលោភដល់ពិធីការទូត និងគ្មានឆន្ទៈក្នុងការស្ដារទំនាក់ទំនងជាមួយកម្ពុជាឡើងវិញនោះទេ។
លោកបន្ថែមថា៖ «ការប្រកាសបែបនេះគឺមានតែប្រទេសដែលប្រើច្បាប់ព្រៃទេ ឬមនុស្សព្រៃទេដែលមិនយល់ច្បាប់។ ឥឡូវនេះសតវត្សទី២១ហើយច្បាប់ទម្លាប់អន្តរជាតិមានច្រើនណាស់សម្រាប់គ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋគេអត់អាចប្រើប្រាស់យន្តការច្បាប់ក្នុងស្រុកមួយហើយប្រមាថទៅលើមេដឹកនាំប្រទេសមួយផ្សេងទៀតទេ»។
លោកបណ្ឌិតឱ្យជាយោបល់ថា ថៃគួរគិតឡើងវិញពីការសកម្មភាព និងពាក្យសំដីរបស់ខ្លួន ដែលមិនត្រឹមតែបង្ហាញពីភាពគ្មានសណ្ឋាប់ធ្នាប់ក្នុងប្រទេសនោះទេ វាក៏បង្ហាញពីភាពអសមត្ថភាពក្នុងការយល់ដឹងពីច្បាប់ទម្លាប់ពិភពលោករបស់មេដឹកនាំប្រទេសមួយនេះផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៨ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


