គ.ស.ម.ក បានឱ្យដឹងថាសកម្មភាពនេះគឺជាការរំលោភបំពានដល់បទឈប់បាញ់ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាបកម្ពុជានិងថៃ និងបណ្ដាលិខិតតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ។ ស្ថាប័នសិទ្ធិមនុស្សកម្ពុជានេះបានអំពាវនាវដល់ស្ថាប័នសិទ្ធិមនុស្សសហប្រជាជាតិ ធ្វើការស៊ើបអង្កេតជាបន្ទាន់
លោក កែវ រ៉េមី ខកចិត្តដែលអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យអង្គការសហប្រជាជាតិបន្តស្ងៀមស្ងាត់ចំពោះសកម្មភាពរបស់កងទ័ពថៃដែលបានបំពានទឹកដីកម្ពុជា ដេញពលរដ្ឋខ្មែរចេញពីផ្ទះសំបែង ដីស្រែចម្ការ និងគំរាមកំហែងដល់សុវត្ថិភាព
លោក អ៊ុំ រាត្រី បានប្រាប់ទៅអភិបាលខេត្តស្រះកែវ ប្រទេសថៃថាខេត្តបន្ទាយមានជ័យនឹងធ្វើទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងកម្ពុជានិងថៃ ក្នុងកិច្ចកិច្ចប្រជុំ JBC ប៉ុណ្ណោះ ហើយខេត្តស្រះកែវគ្មានសមត្ថកិច្ចមកកំណត់ព្រំដែនខណ្ឌសីមានោះឡើយ។
ការរាយបន្លាលួសនេះបានកាត់ផ្ដាច់ទំនាក់ទំនងមិត្តភាពរវាងពលរដ្ឋក្នុងភូមិនេះជាមួយពលរដ្ឋថៃដែលនៅជាប់គ្នាទាំងស្រុងដោយគ្មានសង្ឃឹមថាមិត្តភាពនេះអាចស្ដារឡើងវិញបានដោយរបៀបណានោះទេ។
ភូមិព្រៃចាន់ដែលជាតំបន់សមភូមិជួរមុខមួយទៀតមានចម្ងាយតែប្រមាណ ៨ គីឡូម៉ែត្រពីភូមិជោគជ័យ......