ព័ត៌មានជាតិ
សមាជិកព្រឹទ្ធសភាថៃប្រតិកម្មចំពោះការចាក់សំឡេងរំខានពលរដ្ឋខ្មែរ
សមាជិកព្រឹទ្ធសភាថៃលោកស្រី Angkhana Neelapaijit បានស្នើដល់រដ្ឋាភិបាលថៃពិនិត្យលើករណីដែលបុគ្គល កាន់ ចមផ្លាំង ប្រើប្រាស់សំឡេងប្រឆាំងពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការលើកឡើងនេះគឺបន្ទាប់ពីថៃបានចាក់សំឡេងរំខានដល់ដំណេករបស់ពលរដ្ឋខ្មែរចំនួន២យប់ជាប់គ្នា ទោះបីមានអ្នកសង្កេតការណ៍អន្តរកាលចុះពិនិត្យក៏ដោយ។

កាសែតថៃ Khaosod English បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា នេះដោយបានដកស្រង់សំដីរបស់លោក Angkhana យកមកចុះផ្សាយថា៖ «រាជរដ្ឋាភិបាលថៃគួរតែបានដឹងថារាល់សកម្មភាពទាំងឡាយណា បង្កឱ្យមានអារម្មណ៍ភ័យខ្លាច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជន ទោះបីអ្នកស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តិមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ដែលថៃជារដ្ឋភាគី»។
អស់រយៈពេល២យប់ហើយដែលថៃបន្តចាក់សំឡេងរំខានពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើទោះបីជាមានការចុះសង្កេតការណ៍ដោយក្រុមអ្នកអង្កេតការណ៍អន្តរកាល IOT ក៏ដោយ។ តាមរយៈបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានមេគំនិតនៃការចាក់សំឡេងរំខាននេះ កាន់ ចមផ្លាំង ថាការធ្វើបែបនេះគឺដើម្បីដេញពលរដ្ឋខ្មែរដែលកំពុងរស់នៅខុសច្បាប់លើដីថៃ ហើយការចាក់នេះក៏ត្រូវបានរដ្ឋបាលខេត្តស្រះកែវ និងយោធភូមិភាគ១របស់ថៃអនុញ្ញាតផងដែរ។

សសេរលើបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ បានលើកឡើងថាការបញ្ជាឱ្យ ចមផ្លាំង ធ្វើដូច្នេះគឺថៃចង់បង្ហាញពីភាពគ្មានសីលធម៌របស់ប្រទេសខ្លួន ហើយការដែលថាខ្លួនជាជនរងគ្រោះពីកម្ពុជានោះគឺជាទ្រឹស្ដីដែលស្មោគគ្រោកប៉ុណ្ណោះ។
អ្នកកាសែតថៃលោក Pravin Rojanaphruk ក៏បានសរសេរលើបណ្ដាញសង្គមរបស់លោកដោយសំណួមពរដល់រដ្ឋាភិបាលថៃពិនិត្យឡើងវិញលើករណីនេះដោយថា «សូមកុំឱ្យថៃក្លាយជាឃ្លាំងសំណើចក្នុងកែវភ្នែកសហគមន៍អន្តរជាតិព្រោះតែមនុស្សស្អុយរលួយដែលគ្មានប្រយោជន៍មួយចំនួនឱ្យសោះ»។
គួរឱ្យដឹងផងដែរថាករណីដែលថៃចាក់សំឡេងបង្កការរំខានដល់ពលរដ្ឋខ្មែរភូមិព្រៃចាន់នេះត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារៀបចំលិខិតដាក់ទៅឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរដោយបានអំពាវនាវដល់ស្ថាប័ននេះ ធ្វើការស៊ើបអង្កេតជាបន្ទាន់ អំពាវនាវឱ្យបញ្ឈប់គ្រប់សកម្មភាពដែលគំរាមកំហែងផ្លូវចិត្តប្រជាជនកម្ពុជា ធានាការពារនិងការផ្ដល់ជំនួយវេជ្ជសាស្ត្រនិងផ្លូវចិត្តចាំបាច់ដល់ជនរងគ្រោះ និងលើកទឹកចិត្តក្នុងការពង្រឹងកិច្ចសន្ទនាតាមព្រំដែនរវាងកម្ពុជានិងថៃ។ លោក កែវ រ៉េមី ក៏អញ្ជើញឧត្តមស្នងការសិទ្ធិមនុស្ស UN លោក Volker Turk មកពិនិត្យលើដីជាក់ស្ដែងផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


