ក្នុង២ថ្ងៃចុងក្រោយនេះពោលគឺចាប់ពីព្រឹកថ្ងៃសៅរ៍រហូតដល់ថ្ងៃអាទិត្យ ទី២៥-២៦ ខែតុលាឆ្នាំ២០២៥ ព្រឹត្តិការណ៍ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ បានគ្រប់ដណ្តប់ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ានស្ទើរទាំងស្រុង និងជាប្រភពនៃការប្រមាញ់ព័ត៌មានសំខាន់បំផុតរបស់បណ្តាញសារព័ត៌មានអន្តរជាតិនៅទូទាំងសកលលោក។ ហេតុការណ៍ដែលផ្ទុះការចាប់អារម្មណ៍ដំបូងដោយសារតែរាជវាំងថៃ បានបញ្ចេញការបញ្ជាក់ជាផ្លូវការអំពីការសោយទិវង្គតរបស់មហាក្សត្រយានីថៃ សិរីគិត (Sirikit) ក្នុងព្រះជន្មាយុ៩៣ឆ្នាំ ដែលបានក្លាយជាដើមហេតុ ដែលនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់អំពីការលុបចោលដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលពេលនោះនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។ ភាពស្រពិចស្រពិលនេះហើយ បានក្លាយទៅជារឿងចម្លែកដ៏គួរឲ្យចាប់អារម្មណ៍ដែលភាគីថៃអាចប្រើជាលេសដើម្បីគេចវេសពីការចងភ្ជាប់កាតព្វកិច្ចមេដឹកនាំរបស់ជាតិទៅនឹងច្បាប់អន្តរជាតិ ព្រោះថាថៃមិនដែលពេញចិត្តក្នុងការដំណើរការចរចាពហុភាគីសម្រាប់ការបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរឡើយ។ បណ្តាញសារព័ត៌មានអន្តរជាតិសំខាន់ៗក្នុងសកលលោក ពិតណាស់ ពិតជាបានតាមប្រមាញ់ឥតឈប់ឈរអំពីដំណើរវិវឌ្ឍន៍ជាលំដាប់អំពីដំណើរឆ្ពោះទៅមុខនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែលកម្ពុជាចង់បានបំផុត...
កម្ពុជានិងថៃយល់ព្រមឲ្យបង្កើតក្រុមអ្នកអង្កេតការណ៍អាស៊ាន (AOT) ដែលភាគីថៃតែងតែជំទាស់ក្នុងពេលអនុវត្តបទឈប់បាញ់កន្លងមក...
វាជាសំណាងល្អមួយសម្រាប់កិច្ចព្រមព្រៀងសន្តិភាពដែលកម្ពុជាចង់បានបំផុត ដោយមានសហរដ្ឋអាមេរិកជំរុញឲ្យម៉ាឡេស៊ីរៀបចំកិច្ចប្រជុំចរចាជាបន្តបន្ទាប់ ដើម្បីឈានទៅរកដំណោះស្រាយសន្តិភាពយូរអង្វែង...
លោក Kun Jom Palang បង្កហេតុចាក់សំឡេងរំខានដល់ប្រជាជនកម្ពុជា និងនាំទៅដល់បាត់បង់កិត្តិយសរបស់ប្រទេសថៃក្នុងឆាកអន្តរជាតិ...
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចានវីរៈគុល ពិតជាមិនបានទទួលការចាប់អារម្មណ៍ពីសារព័ត៌មានល្បីៗរបស់អន្តរជាតិ ដោយសារកត្តាមួយចំនួន...
ក្រោយពីការវាយតម្លៃអគារនេះ គេបានរកឃើញគំនរគ្រឹះបន្ថែមទៀតដែលបាក់ដោយសារប្រហោងលិចដែលកើតឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា...
នៅមុនស្ថានទូតចិនប្រចាំទីក្រុងបាងកកបានចេញសេចក្តីឆ្លើយបំភ្លឺនៅលើទំព័របណ្តាញសង្គម រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthapol Nakpanich បាននិយាយសម្រាលស្ថានការវិញ...