សេតវិមានអះអាងថា ការប្រកាសពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ គឺជាជ័យជម្នះដ៏ធំមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានប្រកាសថាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ រួមទាំងសម្ព័ន្ធមិត្តរបស់ពួកគេបានព្រមព្រៀងគ្នាលើបទឈប់បាញ់ជាបន្ទាន់នៅទូទាំងតំបន់ជម្លោះទាំងអស់ រួមមានប្រទេសលីបង់ផងដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី លោក Guido Crosetto លើកឡើងថា សង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យភាពជាអ្នកដឹកនាំសកលរបស់សហរដ្ឋអាមេរិកស្ថិតក្នុងភាពគ្រោះថ្នាក់ ដោយទីក្រុងវ៉ាស៊ីនតោនបង្ហាញពីភាពភ័យខ្លាចដ៏ឆ្កួតលីលាពីការកើនឡើងនៃអាវុធនុយក្លេអ៊ែររបស់ក្រុងតេហេរ៉ង់។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គំរាមចាប់អ្នកកាសែតម្នាក់ដាក់គុក បន្ទាប់ពីលេចធ្លាយព័ត៌មានលម្អិតនិងធ្វើឱ្យស្មុគស្មាញដល់បេសកកម្មជួយសង្គ្រោះដល់សមាជិកនាវិកនៃយន្តហោះចម្បាំង F-១៥E Strike Eagle របស់អាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ លើកឡើងថា សហរដ្ឋអាមេរិកអាចកំពុងសម្លឹងមើលលើការគិតថ្លៃសេវានៅច្រកសមុទ្រហ័រមូស(Hormuz) បន្ទាប់ពីសង្គ្រាមទំនងតម្រូវឱ្យមានការគ្រប់គ្រងដោយផ្ទាល់ពីយោធាអាមេរិកលើផ្លូវទឹកយុទ្ធសាស្ត្រនេះ
អ្នកជំនាញសហរដ្ឋអាមេរិកប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃចន្ទថា ផ្នែកដ៏សំខាន់មួយនៃឃ្លាំងអាវុធមីស៊ីលផ្លោងរបស់អ៊ីរ៉ង់គឺជាការទិញដោយផ្ទាល់ពីកូរ៉េខាងជើង រួមទាំងអាវុធនិងប្រពន្ធ័ការពារសំខាន់ៗជាច្រើនទៀត។
អង្គការសុខភាពពិភពលោក (WHO) ព្រមានប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើមណ្ឌលសុខភាពអ៊ីរ៉ង់ ខណៈសង្គ្រាមកំពុងបន្ត បន្ទាប់ពីមានការវាយប្រហារទៅលើមណ្ឌលស្រាវជ្រាវនិងសុខភាពចំណាស់ជាងគេបំផុតមួយនៅទីក្រុងតេហេរ៉ង់ គឺវិទ្យាស្ថានប៉ាស្ទ័រ(Pasteur)។