បណ្ដាប្រទេសនាំចូលឧស្ម័នធម្មជាតិពង្រាវ (LNG) មួយចំនួននៅអាស៊ី កំពុងជួបប្រទះនឹងការលំបាក ក្នុងការស្វែងរកប្រភពផ្គត់ផ្គង់ជំនួស
ការលើកលែង ៣០ ថ្ងៃនេះ នឹងផុតកំណត់នៅពាក់កណ្ដាលយប់ ចូលថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៦ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន)។
ឥណ្ឌាបានបោះជំហានថ្មីក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រេស៊ីលកាលពីថ្ងៃសៅរ៍ ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យរ៉ែ ក្រោមគោលដៅពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្រោមវត្តមានរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី (Narendra Modi) និងប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ដែលធ្វើដំណើរទៅដល់ទីក្រុងញូវដេលីនៅសប្ដាហ៍នេះសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ។ ប្រេស៊ីលគឺជាប្រទេសផលិតរ៉ែដែកកំពូលមួយលើពិភពលោក...
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានហៅកិច្ចព្រមព្រៀងឥណ្ឌា-សហរដ្ឋអាមេរិក ថាជា «កិច្ចព្រមព្រៀងពាណិជ្ជកម្មប្រវត្តិសាស្ត្រ»
លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ដោយទម្លាក់ពន្ធលើប្រទេសនេះពី ៥០% មកត្រឹម ១៨%
ប្រជាជន និងរដ្ឋាភិបាលឥណ្ឌា បានបង្ហាញការខឹងសម្បារ ក៏ដូចជាថ្កោលទោសចំពោះទង្វើរបស់់យោធាថៃ ដែលបានបំផ្លិចបំផ្លាញរូបសំណាកព្រះវិស្ណុ
ចិន និងឥណ្ឌាកំពុងជំរុញការទិញប្រេងឆៅបន្ថែមទៀត ចំពេលដែលការផ្គត់ផ្គង់លើសតម្រូវការរបស់សកលកើនឡើង ដែលជាហេតុធ្វើឱ្យតម្លៃប្រេងចុះខ្សោយ។