ព័ត៌មានអន្ដរជាតិ
អាមេរិកគ្រោងកាត់ពន្ធលើឥណ្ឌាមកត្រឹម ១៨% ក្រោយឥណ្ឌាព្រមឈប់ទិញប្រេងរុស្ស៊ី
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ដោយទម្លាក់ពន្ធលើប្រទេសនេះពី ៥០% មកត្រឹម ១៨% ដើម្បីជាថ្នូរនឹងការយល់ព្រមរបស់រដ្ឋាភិបាលក្រុងញូវដេលី ក្នុងការឈប់ទិញប្រេងពីរុស្ស៊ី និងទម្លាក់ចោលរបាំងពាណិជ្ជកម្មសម្រាប់ទំនិញអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងក្រោយពីលោកបាននិយាយទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា មូឌី។
លោក ត្រាំ និយាយថា ឥឡូវនេះឥណ្ឌានឹងទិញប្រេងពីអាមេរិក ឬអាចទិញពីវេណេហ្ស៊ុយអេឡា ហើយលើសពីនោះ លោក មូឌី បានប្ដេជ្ញាថា ឥណ្ឌានឹងបង្កើនការទិញផលិតផលអាមេរិក រួមទាំងថាមពលដូចជាធ្យូងថ្ម បច្ចេកវិទ្យា ទំនិញកសិកម្ម និងរបស់របរផ្សេងៗទៀត ក្នុងតម្លៃសរុបជាង ៥០០ ប៊ីលានដុល្លារ។
លោកបន្តយ៉ាងដូច្នេះថា៖ «ពួកគេក៏នឹងកាត់បន្ថយរបាំងពន្ធគយ និងរបាំងមិនមែនពន្ធគយប្រឆាំងអាមេរិកមកត្រឹមសូន្យផងដែរ»។
ដោយឡែក លោក មូឌី ឯណោះវិញ បានថ្លែងនៅលើបណ្ដាញសង្គម X ថា៖ «ថ្ងៃនេះពិតជាអស្ចារ្យណាស់ ដែលខ្ញុំបានសន្ទនាជាមួយមិត្តជាទីស្រឡាញ់របស់ខ្ញុំ គឺលោកប្រធានាធិបតី ត្រាំ។ ខ្ញុំរីករាយណាស់ដែលផលិតផល «ផលិតនៅឥណ្ឌា» ឥឡូវនេះ នឹងទទួលបានការបន្ថយពន្ធមកត្រឹម ១៨%»។
ចំណែកឯរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា លោក Piyush Goyal បាននិយាយថា កិច្ចព្រមព្រៀងអាមេរិក និងឥណ្ឌាថ្មីនឹងទាញសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងឥណ្ឌាឱ្យកាន់តែជិតស្និទ្ធគ្នា ដោយ «បើកឱកាសដែលមិនធ្លាប់មានពីមុនមកសម្រាប់កសិករ សហគ្រាសធុនតូច និងមធ្យម សហគ្រិន និងកម្មករជំនាញជាដើម»។
គួរគូសបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចចិត្តជាបន្តបន្ទាប់លើការដំឡើងពន្ធដល់ ៥០% លើទំនិញនាំចូលឥណ្ឌាកាលពីឆ្នាំមុន ដែលធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំង២តានតឹង។ អាមេរិកបានលើកហេតុផលថា ឥណ្ឌានៅតែបន្តទិញប្រេងពីរុស្ស៊ី ដែលរកចំណូលបានពីការលក់ប្រេងដើម្បី «ចិញ្ចឹម» សង្រ្គាមនៅអ៊ុយក្រែន។ ឥណ្ឌាបានច្រានចោលហេតុផលនេះ ដោយនិយាយថា ខ្លួនធ្វើដើម្បីសន្ដិសុខថាមពលជាតិ ដែលមានប្រជាជនរស់នៅ ១,៤ ប៊ីលាននាក់ ខណៈការទិញប្រេងពីរុស្ស៊ី ក៏រួមចំណែកដល់លំហូរទីផ្សារប្រេងសកលផងដែរ៕
-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


