ព័ត៌មានអន្ដរជាតិ
អាមេរិកបើកផ្លូវឱ្យឥណ្ឌាអាចនាំចូលប្រេងមួយចំនួនពីរុស្ស៊ី ចំពេលជម្លោះមជ្ឈិមបូព៌ា
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (៥ មីនា) បានចេញអាជ្ញាប័ណ្ណបណ្ដោះអាសន្នសម្រាប់ឱ្យក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាអាចនាំចូលប្រេងរុស្ស៊ីរយៈពេល ៣០ ថ្ងៃ ចំពេលដែលទីផ្សារប្រេងសកលកំពុងជួបភាពតានតឹងដោយសារតែជម្លោះរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល-អាមេរិក និងអ៊ីរ៉ង់ ដែលបង្កការបិទច្រកហ័រមូហ្សដ៏សំខាន់។

អាជ្ញាប័ណ្ណបណ្ដោះអាសន្ន ដែលបានប្រកាសដោយលោក ស្កុតថ៍ បេសិនថ៍ (Scott Bessent) រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកនេះ មានបំណងធ្វើឱ្យទីផ្សារថាមពលសកលមានស្ថិរភាព។ យ៉ាងណាមិញ វាអនុវត្តចំពោះតែ «ប្រេងរុស្ស៊ីដែលដាក់ផ្ទុកលើនាវាដឹងប្រេង មុន/នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ ហើយត្រូវដឹកជញ្ជូនទៅប្រទេសឥណ្ឌាដោយក្រុមហ៊ុនអង្គភាពឥណ្ឌា» តែប៉ុណ្ណោះ។
ការលើកលែង ៣០ ថ្ងៃនេះ នឹងផុតកំណត់នៅពាក់កណ្ដាលយប់ ចូលថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៦ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន)។
ជុំវិញបញ្ហានេះ លោក បេសិនថ៍ បានសរសេរនៅលើបណ្ដាញសង្គមថា៖ «ដើម្បីឱ្យប្រេងអាចបន្តហូរចូលទៅក្នុងទីផ្សារពិភពលោក ក្រសួងរតនាគារកំពុងចេញការលើកលែងបណ្តោះអាសន្នរយៈពេល ៣០ ថ្ងៃ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាទិញប្រេងរបស់រុស្ស៊ី»។
លោកបានបន្តយ៉ាងដូច្នេះថា៖ «វិធានការរយៈពេលខ្លីនេះ នឹងមិនផ្តល់អត្ថប្រយោជន៍ហិរញ្ញវត្ថុធំដុំ ដល់រដ្ឋាភិបាលរុស្ស៊ីទេ ព្រោះវាអនុញ្ញាតតែប្រតិបត្តិការដែលពាក់ព័ន្ធនឹងប្រេងដែលជាប់គាំងនៅលើសមុទ្ររួចហើយតែប៉ុណ្ណោះ»។
មន្ត្រីជាន់ខ្ពស់អាមេរិកដដែលបានបន្ថែមថា សហរដ្ឋអាមេរិករំពឹងថា ឥណ្ឌានឹងបង្កើនការទិញប្រេងរបស់សហរដ្ឋអាមេរិក។
គួររំឭកថា សហរដ្ឋអាមេរិកបានដំឡើងពន្ធលើទំនិញនាំចូលពីឥណ្ឌាដល់ ៥០% កាលពីឆ្នាំមុន ចំពោះការបន្តទិញប្រេងរុស្ស៊ី ដែលនោះជាចំណាត់ការដាក់សម្ពាធឱ្យរុស្ស៊ីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ យ៉ាងណាមិញ ពន្ធនោះត្រូវបានបញ្ចុះមកវិញនៅត្រឹម ១៨% កាលពីដើមខែកុម្ភៈ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដែលរាប់បញ្ជូលទាំងការយល់ព្រមរបស់ឥណ្ឌាក្នុងការឈប់ទិញប្រេងរុស្ស៊ី ហើយងាកទៅបង្កើនការនាំចូលពីសហរដ្ឋអាមេរិក៕
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


