ពិតជាមិនធម្មតារួមជាមួយការឈឺចាប់ពីសំណាក់ឈ្លានពានរបស់ប្រទេសសៀមមកលើកម្ពុជា លោក សេន ប៊ុនថេន និងប្រជាជនទូទៅបង្ហាញការពហីការមិនប្រើប្រាស់ផលិតផលសៀម
ជើងខ្លាំងគុនខ្មែរ និងជាម្ចាស់ខ្សែក្រវាត់៦ខ្សែ កីឡាករ គោរមៈ ច័ន្ទរាជ្យ នឹងត្រូវប្រឡងបាក់ឌុបនៅថ្ងៃទី២៨ ដល់ ២៩ ខែសីហា ឆ្នាំ២០២៥ នេះហើយនៅរាជធានីភ្នំពេញ។
លោក ផាត សូដា ដែលកំពុងល្បីឈ្មោះក្នុងការបណ្ដុះបណ្ដាលក្មេងៗថ្នាលបានច្រើន និងមានភាពល្បីល្បាញផងនោះបញ្ជាក់ថាលោកមិនហ៊ានទទួលងារជាគ្រូឆ្នើមអ្វីនោះទេ ពោលមានគ្រូជើងចាស់ជាច្រើនដែលបានបណ្ដុះក្មេងៗ។
អ្នកលេងគុនខ្មែរវ័យក្មេង រិទ្ធី គីងកុង ត្រឹមជាក្មេងប្រុសម្នាក់រៀនថ្នាក់ទី៣ និងទើបហាត់ប្រដាល់សោះអាចរកចំណូលជួយដល់គ្រួសារបានចន្លោះពី ២លានទៅដល់ ៤លានរៀលក្នុងមួយខែៗអាស្រ័យលើការប្រកួតជាក់ស្ដែង។
ក្លឹបប្រដាល់ថ្មីមួយដែលមានឈ្មោះថា «ក្លឹបស្ទឹងត្រង់តេជោគុនខ្មែរ» នៅឯស្រុកស្ទឹងត្រង់ទើបតែបង្កើតសោះ ប៉ុន្តែមានការចាប់អារម្មណ៍ និងចូលហ្វឹកហាត់បានច្រើនពីយុវជននៅក្នុងតំបន់នោះ។
អ្នកប្រដាល់គុនខ្មែរ ពេជ្រ ប៊ុនសិទ្ធ បានចូលហ្វឹកហាត់វិញហើយនៅពេលនេះបន្ទាប់ពីរូបគេឃ្លាតពីសង្វៀនប្រកួត និងការហ្វឹកហាត់អស់ជាច្រើនខែមកហើយដោយឧបទ្ទវហេតុរបួសដៃកន្លងទៅនេះ
លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់ខ្មែរ ថាឆ្ងល់ជាមួយគ្រូមួយចំនួននិយាយពីរឿងគុនខ្មែរ ប៉ុន្តែបែរជាលើកតែពីច្បាប់របស់ប្រទេសជិខាងមកប្រៀបធៀប ឬការដាក់ពិន្ទុទៅវិញ។