ការថ្លឹងទម្ងន់មុនឡើងប្រកួតគឺនៅតែជាបញ្ហាប្រឈមចំពោះកីឡាករ និងម្ចាស់កម្មវិធីផ្សេងៗតាំងពីមុនរហូតមកដល់ពេលបច្ចុប្បន្ននេះ។ កីឡាករមួយចំនួនមិនបានធ្វើទម្ងន់ឲ្យបានត្រឹមត្រូវតាមការកំណត់នោះទេ ពោលពេលឡើងជញ្ជីង
កីឡាករ លី សុខា បានប្ដូរមកក្លឹបលោក ពេជ្រ សុផាន់ ហើយកាលពីពេលថ្មីៗនេះ ព្រោះចង់ល្បីឈ្មោះ និងមានសមត្ថភាពខ្លាំងដូចកីឡាករដទៃផងដែរក្នុងវិស័យប្រដាល់គុនខ្មែរនេះ ស្របពេលក្លឹបចាស់មានដំណឹងថាជិតបិទផងដែរ។
ក្លឹបប្រដាល់ថ្មីរបស់លោកគ្រូឆ្នើម ពេជ្រ សុផាន់ មានរហូតដល់ទៅ ១២បន្ទប់ និងកំពុងសាងសង់បានប្រហែល ៣០-៤០% ហើយអាចចូលស្នាក់នៅ និងហ្វឹកហាត់ជាបណ្ដើរៗអំឡុងខែមីនា ឆ្នាំ២០២៦ ខាងមុខ។
ការប្រកួតដ៏ល្អរបស់កីឡាករ ពេជ្រ សម្បត្តិ យកឈ្នះម្ចាស់ផ្ទះចិនដោយដេញវាយរហូតដៃគូត្រូវអាជ្ញាកណ្ដាលរាប់ និងការបង្ហាញលេចធ្លោបែបនេះអ្នកកាន់កម្មវិធីនៅទីនោះថាអាចឈានទៅប្រកួតតាមកម្មវិធីធំលំដាប់ពិភពលោកបានហើយ។
លោក ពេជ្រ សុផាន់ ហៅគ្រូឆ្នើម ថាកូនសិស្សរបស់ខ្លួនគឺកីឡាករ ពេជ្រ សម្បត្តិ បានហ្វឹកហាត់ពេញល្អមានរយៈពេល ៣សប្ដាហ៍មកហើយត្រៀមសម្រាប់ប៉ះកីឡាករជើងខ្លាំងដែលជាម្ចាស់ផ្ទះចិន។
លោក ពេជ្រ សុផាន់ ដែលជាគ្រូប្រដាល់ល្បីឈ្មោះនៅកម្ពុជា បានបង្ហោះសារលើហ្វេសបុករបស់ខ្លួនកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ផ្ទះរបស់សិស្សខ្លួន ពេជ្រ អាទិទេព សាងសងចេញជារូបរាងហើយ ខណៈរូបគេចាប់អាជីពប្រដាល់មិនដល់៣ឆ្នាំផង។
លោក ពេជ្រ សុផាន់ ថាឥលូវនេះមិនទាន់ទទួលយកសិស្សៗមកបង្ហាត់ទេ ព្រោះពិបាករឿងទីកន្លែងស្នាក់នៅជាដើម ប៉ុន្តែចាំមើលក្លឹបថ្មីធ្វើរួចរាល់សិន