កីឡា
ពេជ្រ សម្បត្តិ បុកហ្វឹកហាត់បានពេញ ៣សប្ដាហ៍ត្រៀមប៉ះជើងខ្លាំងម្ចាស់ផ្ទះចិន
លោក ពេជ្រ សុផាន់ ហៅគ្រូឆ្នើម ថាកូនសិស្សរបស់ខ្លួនគឺកីឡាករ ពេជ្រ សម្បត្តិ បានហ្វឹកហាត់ពេញល្អមានរយៈពេល ៣សប្ដាហ៍មកហើយត្រៀមសម្រាប់ប៉ះកីឡាករជើងខ្លាំងដែលជាម្ចាស់ផ្ទះចិន Carlos Su នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

អាទិទេព និង សម្បត្តិ ក្រោយហាត់ចប់
ថ្លែងក្នុងកិច្ចសម្ភាសលោក ពេជ្រ សុផាន់ បានលើកឡើងថា ចំពោះកីឡាករ ពេជ្រ សម្បត្តិ គឺបានហ្វឹកហាត់ពេញល្អ ៣សប្ដាហ៍មកហើយ។ ដោយឡែកសម្រាប់ ពេជ្រ អាទិទេព ហ្វឹកហាត់នៅស្ទើរបន្តិច។
គ្រូឆ្នើមរូបនេះបន្តទៀតថា ទាំងដៃគូរបស់ សម្បត្តិ និង អាទិទេព គឺសុទ្ធតែល្អដូចគ្នា។ ម្នាក់ដែលនឹងប៉ះ សម្បត្តិ នេះគឺជាកីឡាករមានកេរ្តិ៍ឈ្មោះល្បី មានបទពិសោធប្រកួតច្រើន ចាត់ចូលចំណោមកីឡាករលំដាប់របស់ចិនហើយ។

សម្បត្តិ និងភរិយា
យ៉ាងណាក្រុមគ្រូឆ្នើមនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពមិនធ្វើឲ្យអ្នកគាំទ្រខកបំណងនោះឡើយដែលទន្ទឹងរង់ចាំទស្សនាជាយូរមកហើយអាចទទួលយកបានក្នុងជំនួបប្រកួតផ្សព្វផ្សាយគុននៅឯប្រទេសចិននេះ។
បញ្ជាក់ដែរថា ក្រុមគុនខ្មែរចំនួន ៦រូបមានកីឡាករ៤ កីឡាការិនី២ រូបនឹងត្រូវទៅប្រកួតអន្តរជាតិនៅប្រទេសចិន ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ ចំពោះក្លឹបលោក ពេជ្រ សុផាន់ មានកីឡាករ ២រូបផងដែរគឺ ពេជ្រ សម្បត្តិ និង ពេជ្រ អាទិទេព។ ពេជ្រ សម្បត្តិ ប៉ះ Carlos Su ចំណែកកីឡាករ ពេជ្រ អាទិទេព ប៉ះ Liu Junchao។ ការប្រកួតនោះនឹងធ្វើឡើងនៅទីក្រុងឆឹងទូ ខេត្តស៊ីឆ័ន ចាប់ពីម៉ោង ៦ល្ងាចតទៅ៕


ដៃគូរបស់ សម្បត្តិ និង អាទិទេព នៅចិន
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


