សម្ដេចសភាធិបតី ឃួន សុដារី បានលើកឡើងថាទោះបីកម្ពុជាប្រាថ្នាធ្វើមិត្តជាមួយអ្នកជិតខាងទាំងអស់ តែថៃមិនគិតដូចកម្ពុជាទេ។ តាំងពីដើមរៀងមកថៃតែងតែចង់បានទឹកដីកម្ពុជាមិនចេះចប់។
ប្រធានសភាអារ៉ាប៊ីសាអូឌីតថានេះ«ជាការអញ្ជើញជាពិសេសរបស់ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីតចំពោះព្រះរាជាណាចក្រកម្ពុជា»។
សម្ដេចសភាធិបតី ឃួន សុដារី ថ្លែងថាដំណើរទស្សនកិច្ចរបស់លោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ មកកម្ពុជាជាលើកដំបូងនេះនឹងរួមចំណែកសំខាន់ក្នុងការលើកកម្ពស់កម្រិតទំនាក់ទំនងឈានដល់កម្រិតថ្មីមួយដែលនឹងនាំមកនូវផលប្រយោជន៍សម្រាបប្រជាជាតិទាំងពីរបន្តទៀត។
ការលើកឡើងរបស់លោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ គឺបន្ទាប់ពីសម្ដេចប្រធានសភា ឃួន សុដារី បានជម្រាបពីស្ថានការណ៍របស់កម្ពុជា សេដ្ឋកិច្ច និងជាពិសេសពីបញ្ហាព្រំដែនរបស់កម្ពុជាដែលទទួលរងពីការបង្ករឿងពីថៃមួយរយៈចុងក្រោយនេះ។
អ្នកនាំពាក្យប្រធានសភាលោក កែវ ពិសិដ្ឋ បានប្រាប់អ្នកយកព័ត៌មានថាការបន្តប្រើនយោបាយការទូតដើម្បីជម្រាបពីការបង្ករឿងរបស់ថៃនេះ ជាការឆ្លើយតបនឹងការលាបព័ណ៌របស់ថៃលើកម្ពុជា ដែលថៃជាអ្នកបង្ករឿងហើយបែរជាតាំងខ្លួនជាជនរងគ្រោះទៅវិញនោះ។
សម្ដេចសភាធិបតី ឃួន សុដារី យកពេលដែលសម្ដេចជួបភ្ញៀវបរទេសដើម្បីជម្រាបពីការបង្កហេតុ និងការឈ្លានពានរបស់ថៃមកលើកម្ពុជា សម្ដេចថាការអូសបន្លាយបញ្ហាព្រំដែនកម្ពុជា-ថៃ គឺដោយថៃបានយកបញ្ហានេះជាចំណាប់ខ្មាំងនយោបាយក្នុងប្រទេសរបស់ខ្លួន។
ទោះជាយ៉ាងណានាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានសភាលោក កែវ ពិសិដ្ឋ ប្រាប់កម្ពុជាថ្មីថា ការលើកពេលនេះមិនមានជាប់ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃទេ។