ព័ត៌មានអន្ដរជាតិ១ ខែ ago
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីជួបសមភាគីអ៊ីរ៉ង់ ខណៈមានក្តីរំពឹងថា អ៊ីរ៉ង់ត្រៀមចរចាជាមួយអាមេរិក
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអ៊ីរ៉ង់ លោក Abbas Araqchi បានពិភាក្សាគ្នាតាមទ័ពស័ព្ទនៅថ្ងៃសុក្រអំពីលទ្ធភាពនៃការដោះស្រាយការទូតក្នុងសង្គ្រាមអ៊ីរ៉ង់ ខណៈមានក្តីរំពឹងជាច្រើនថា មន្ត្រីអ៊ីរ៉ង់និងអាមេរិកទំនងចូលតុចរចាក្នុងពេលឆាប់ៗ ស្របពេលលោកត្រាំលើកពេលឱសានវាទម្តងហើយម្តងទៀត។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលដកស្រង់ប្រភពពីក្រសួងការបរទេសរុស្ស៊ី។ សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ី បានរៀបរាប់ថា៖«រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាលម្អិតអំពីវិបត្តិយោធា-នយោបាយដ៏លំបាកស្មុគស្មាញបំផុតនៅមជ្ឈិមបូព៌ា» ដែលភាគីរុស្ស៊ី បានហៅសង្គ្រាមផ្ទុះឡើងនោះជាលទ្ធផលនៃការឈ្លានពានរបស់អាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍នោះបន្តថា៖«មានការផ្លាស់ប្តូរទស្សនៈលើទស្សនវិស័យនៃការផ្លាស់ប្តូរជម្លោះទៅជាបណ្តាញសម្រាប់ការដោះស្រាយនយោបាយ-ការទូតដោយផ្អែកលើច្បាប់អន្តរជាតិ និងគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់នៅក្នុងតំបន់»។ សេចក្តីថ្លែងការណ៍នេះក៏បាននិយាយផងដែរថា លោក Lavrov បានគូសបញ្ជាក់ពីព័ត៌មានលម្អិតនៃការដឹកជញ្ជូនជំនួយមនុស្សធម៌ថ្មីៗបំផុតរបស់រុស្ស៊ីទៅកាន់អ៊ីរ៉ង់។ រុស្ស៊ី និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច...