ព័ត៌មានអន្ដរជាតិ
តើអាមេរិក ប្រើប្រភេទអាវុធអ្វីខ្លះ ក្នុងការវាយប្រហារអ៊ីរ៉ង់ ១០យប់ ចុងក្រោយនេះ?
១០យប់ជាប់គ្នាហើយ ដែលអាមេរិក បើកការវាយប្រហារឥតបន្ថយដៃឡើយ លើអ៊ីរ៉ង់ ដោយកំណត់គោលដៅលើទីតាំងសំខាន់ៗ ជាពិសេសនៅភាគខាងត្បូងប្រទេស។

នៅយប់ទី១០នេះដែរ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា ប្រតិបត្តិការនេះ គឺដើម្បីសងសឹកចំពោះ ការពលីជីវិតរបស់ទាហានអាមេរិក នៅហ្ស៊កដានី និងអ៊ីរ៉ាក់ ដែលស្លាប់ក្រោមដៃអ៊ីរ៉ង់។
យ៉ាងណា បញ្ជាការកណ្តាលអាមេរិក (Centcom) ក៏អះអាងរួចហើយដែរថា ប្រតិបត្តិការថ្មីរបស់ខ្លួន តាំងពីយប់ទី១មក គឺមានបំណងកម្ទេចយោធារបស់អ៊ីរ៉ង់ និងដើម្បីធានាសុវត្ថិភាពច្រកសមុទ្រ Hormuz លែងឲ្យទីក្រុងតេហេរ៉ង់ មានសមត្ថភាពគំរាមកំហែងតទៅទៀត។
ដូច្នេះ តើក្នុងរយៈពេល ១០យប់មកនេះ អាមេរិក បានប្រើសព្វាវុធប្រភេទអ្វីខ្លះ ដើម្បីវាយសន្ធាប់អ៊ីរ៉ង់?

ដ្បិតតែវាជាព័ត៌មានរសើប មិនត្រូវបានមន្ទីរបញ្ចកោណបញ្ចេញលម្អិត ប៉ុន្តែសារព័ត៌មាន ABC News បានទម្លាយនូវប្រភេទអាវុធមួយចំនួន ដែល Centcom ប្រើ នៅ១០យប់មកនេះ។ ក្នុងនោះមានដូចជា៖
- គ្រាប់បែកទម្លុះលេណដ្ឋាន GBU-57/B (MOP)៖ គ្រាប់បែកទម្ងន់ ១៣ ៦០០ គីឡូក្រាម និងប្រវែង ៦ម៉ែត្រទាំងនេះ ត្រូវបានទម្លាក់ចេញពី យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយចម្ងាយឆ្ងាយ ដើម្បីជ្រែកចុះក្រោមដីជម្រៅជាង ៣០ ម៉ែត្រ នៃស្រទាប់បេតុង និងបំផ្លាញចោលទាំងស្រុង នូវគោលដៅក្រោមដីដ៏រឹងមាំ ដូចជាទីតាំងចម្រាញ់អ៊ុយរ៉ានីញ៉ូមជាដើម។
- គ្រាប់យុទ្ធភណ្ឌណែនាំទិសដៅច្បាស់លាស់ បាញ់ពីអាកាសទៅដី៖ យន្តហោះចម្បាំង បានប្រើប្រាស់គ្រាប់បែកណែនាំទិសដៅដោយផ្កាយរណប (Satellite) និងឡាស៊ែរ (Laser) ដើម្បីវាយប្រហារលើមជ្ឈមណ្ឌលបញ្ជាការ ខែលការពារអាកាស និងប្រព័ន្ធរ៉ាដាឆ្នេរសមុទ្ររបស់អ៊ីរ៉ង់។
- ដ្រូនអត្តឃាត៖ យានគ្មានមនុស្សបើក ដែលបំពាក់ដោយក្បាលគ្រាប់វាយប្រហារច្បាស់លាស់ ត្រូវបានប្រើប្រាស់យ៉ាងសកម្ម ទន្ទឹមគ្នានឹងយន្តហោះចម្បាំងដែលមានអ្នកបើកបរ ដើម្បីវាយប្រហារកម្ទេចទីតាំងបាញ់មីស៊ីល និងដ្រូនជាប្រព័ន្ធ។
- មីស៊ីល Tomahawk បាញ់ចេញពីនាវាមុជទឹក៖ នាវាមុជទឹក បានបាញ់មីស៊ីលគ្រូស Tomahawk ដែលមានកម្រិតច្បាស់លាស់ខ្ពស់ ដើម្បីកំណត់គោលដៅលើទីតាំងឃ្លាំមើលឆ្នេរសមុទ្រ និងបណ្តាញបញ្ជាការយោធាពីចម្ងាយ របស់អ៊ីរ៉ង់។
- យុទ្ធភណ្ឌនាវាចម្បាំង៖ នាវាចម្បាំងលើផ្ទៃទឹក បានប្រើប្រាស់ប្រព័ន្ធមីស៊ីលណែនាំទិសដៅ ដើម្បីវាយប្រហារលើកប៉ាល់ប្រយុទ្ធធុនតូច និងទីតាំងកាំភ្លើងធំការពារឆ្នេរសមុទ្រ។
- ដ្រូនសមុទ្រវាយប្រហារអត្តឃាត៖ នេះជាលើកដំបូងហើយ ដែលបញ្ជាការកណ្តាលអាមេរិក (CENTCOM) ដាក់ឲ្យប្រើប្រាស់ដ្រូនជើងទឹកស្វ័យប្រវត្តិអត្តឃាត ដើម្បីវាយប្រហារដោយផ្ទាល់លើទ្រព្យសម្បត្តិជើងទឹករបស់អ៊ីរ៉ង់ និងកប៉ាល់ប្រយុទ្ធធុនតូច នៅក្នុងច្រកសមុទ្រ Hormuz៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


