កីឡា
កត្តា ២ យ៉ាងជំរុញឲ្យគ្រូឥណ្ឌូណេស៊ី ជ្រើសរើស Luvi ត្រៀមប្រយុទ្ធពាន SEA V. Cup ជើងទី២
កីឡាករបាល់ទះ Luvi Febrian ត្រូវបានគ្រូបង្វឹកកោះហៅឲ្យចូលរួមជាមួយក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី ដើម្បីត្រៀមខ្លួនប្រកួតពានរង្វាន់ SEA V. Cup ជើងទី២ នៅទឹកដីរបស់ខ្លួន ជាពិសេសប៉ះ កម្ពុជា នៅថ្ងៃទី២២ ខែកក្កដា នេះ។

នេះជាលើកដំបូងដែលកីឡាករ Luvi Febrian ត្រូវបានកោះហៅចូលរួមជាមួយក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី។ កីឡាកររូបនេះពិបាកប្រជែងជាមួយរៀមច្បងដែលបានបង្ហាញសមត្ថភាពនៅលីគបាល់ទះកំពូលឥណ្ឌូណេស៊ីណាស់ក្នុងការជាប់ជម្រើសជាតិ។ រូបគេក៏មិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងស្រទាបអ្នកគាំទ្រនៅឥណ្ឌូណេស៊ី ហើយក៏មិនសូវជាលេចធ្លោខ្លាំងដែរនៅលីគបាល់ទះឥណ្ឌូណេស៊ីដែលអាចនិយាយបានថា រូបគេមិនស្ថិតនៅលំដាប់ A ឡើយ។
ផ្ទុយទៅវិញ Luvi Febrian បានក្លាយជាកីឡាករឥណ្ឌូណេស៊ីដែលលេចធ្លោជាងគេបំផុតនៅលីគបាល់ទះកំពូលកម្ពុជា។ រូបគេបានចូលរួមជាមួយក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស កាលពីឆ្នាំ ២០២៤ ហើយបង្ហាញសមត្ថភាពដ៏អស្ចារ្យតាមរយៈទម្រង់លោតបានខ្ពស់ និងផ្តាច់មានទម្ងន់ធ្ងន់។

រូបគេបានជួយឲ្យក្រុមបញ្ជាការដ្ឋានអង្គរក្ស ឈ្នះជើងឯកតេជោលីគ ៣ លើកជាប់គ្នា គឺឆ្នាំ ២០២៤ ២០២៥ និង ២០២៦។ រូបគេបានឈ្នះពានស្មាត់ស្តាំល្អបំផុត ២ លើកជាប់គ្នា និងឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំលីគបាល់ទះកំពូលកម្ពុជា ២ រដូវកាលជាប់គ្នា។ សមិទ្ធផលដ៏អស្ចារ្យ និងល្អប៉ុណ្ណេះហើយនៅតែមិនស្ថិតនៅក្នុងក្រសែភ្នែករបស់គ្រូបង្វឹកបាល់ទះឥណ្ឌូណេស៊ី។

ប៉ុន្តែទីបំផុតគ្រូបង្វឹកបានជ្រើសរើសរូបគេឲ្យចូលរួមជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ីជាលើកដំបូង បន្ទាប់ពីក្រុម ឥណ្ឌូណេស៊ី បានចាញ់ កម្ពុជា នៅវគ្គផ្តាច់ព្រ័ត្រ ពាន SEA V. Cup កាលពីជើងទី១។ កត្តា២ដែលជំរុញឲ្យ គ្រូបង្វឹកឥណ្ឌូណេស៊ី ជ្រើសរើសយក Luvi Febrian គឺទី១ ដោយសារកីឡាករធ្លាប់បានលេងនៅលីគបាល់ទះកម្ពុជា ៣ លើកជាប់គ្នា ដូច្នេះកីឡាករយល់ច្បាស់ពីរបៀបលេងរបស់កម្ពុជា។ ទី២ ស្មាត់ស្តាំ Doni វ័យកាន់តែច្រើន និងមិនសូវបានបង្ហាញសមត្ថភាពទេក្នុងពាន SEA V. Cup កាលពីជើងទី១ ដូច្នេះគ្រូបង្វឹកសុខចិត្តជ្រើសកីឡាករវ័យក្មេងជំនាន់ក្រោយដើម្បីបន្តវែន ហើយកក៏ជ្រើសរើស Luvi ជំនួស។

នេះជាឱកាសរបស់ Luvi ក្នុងការបង្ហាញនៅក្រុមជម្រើសជាតិលើឆាកអន្តរជាតិ។ ប្រសិនបើ រូបគេបង្ហាញខ្លួនបានល្អ នោះជាឱកាសជាប់ជម្រើសជាតិលើកក្រោយគឺមិនបាកទេ។ រូបគេនឹងលេងជាមួយកីឡាករល្អៗដូចជា Boy និង Farhan ជាដើម។
ក្រុមបាល់ទះឥណ្ឌូណេស៊ី នឹងប្រកួតជាមួយ ក្រុមកម្ពុជា វេលាម៉ោង ៦ ល្ងាច ថ្ងៃទី២២ ខែកក្កដា នេះសម្រាប់វគ្គសន្សំពិន្ទុក្នុងពូល B ពានរង្វាន់ SEA V. Cup ជើងទី២ ឆ្នាំ ២០២២។ កម្ពុជា និង ឥណ្ឌូណេស៊ី ធ្លាប់ជួបគ្នា ១០ លើកហើយក្នុងនោះ កម្ពុជា ឈ្នះ ១ លើកដែលជាការជួបគ្នាចុងក្រោយបំផុតកាលពីថ្ងៃទី១៩ ខែកក្កដា៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


