សន្តិសុខសង្គម
សមត្ថកិច្ចចម្រុះស្រុកព្រែកប្រសព្វ ចុះបង្រ្កាបបទល្មេីសនេសាទ និងលែងត្រីចូលក្នុងបឹងធម្មជាតិ នារដូវបិទនេសាទ
ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ក្នុងខេត្តក្រចេះបានសហការជាមួយអាជ្ញាធរស្រុកព្រែកប្រសព្វ រួមជាមួយគណៈកម្មការស្រុកទប់ស្កាត់ និងបង្ក្រាបធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ ក្រុមប្រឹក្សាឃុំសោប និងសហគមន៍នេសាទកែង-កំពង់ដ បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នារដូវបិទនេសាទ នៅចំណុចស្ពានផ្លូវ៥០០០ ភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តក្រចេះ បានបញ្ជាក់ថា សម្រាប់ខេត្តក្រចេះ ក្នុងខែនេះ គឺស្ថិតក្នុងរដូវបិទនេសាទដែលមានរយៈពេល ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីថែរក្សាការពារធនធានជលផលឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
តំបន់នេសាទត្រីនៅក្នុងភូមិសាស្រ្តខេត្តក្រចេះ បានចែកចេញជាពីតំបន់ ក្នុងនោះ៖ តំបន់អភិរក្សសត្វផ្សោត ឧបករណ៍លក្ខណៈគ្រួសារក៏ដោយ ដូចជា៖ មង ប្រវែងក្រោម ១០០ ម៉ែត្រ ឬ ១០-២០ ម៉ែត្រ សន្ទូច រនង ក៏ដោយ ឲ្យតែស្ថិតនៅក្នុងតំបន់អភិរក្ស ចាប់ពីក្បាលកោះទ្រង់ ឡើងទៅ គឺមិនអនុញ្ញាតនោះទេ។

ដោយឡែក នៅក្រៅតំបន់គ្រប់គ្រងការពារអភិរក្សផ្សោត ចាប់ពីក្បាលកោះទ្រង់ចុះមកក្រោម គឺអនុញ្ញាតឲ្យ មង ប្រវែងក្រោម ១០០ ម៉ែត្រ សន្ទូច រនង លប សំណាញ់ ជាលក្ខណៈគ្រួសារ គឺអនុញ្ញាតឲ្យប្រកបរបរនេសាទធម្មតា។ ចំពោះ ឧបករណ៍នេសាទត្រីខុសច្បាប់ ដែលច្បាប់ហាមឃាត់ គឺមិនត្រូវបានអនុញ្ញាតឲ្យនេសាទជាដាច់ខាត់។
ការចុះបង្រ្កាបបទល្មើសខាងលើនេះ ធ្វើឡើងនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដោយសមត្ថកិច្ចចម្រុះ បានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ មួយចំនួនរួមមាន៖ របាំងព្រួលប្ញស្សីដាក់លាតសន្ធឹងលើសពី ២ ភាគ ៣ នៃទទឹងមុខទឹកព្រែកសោប ចំនួន ៤ កន្លែង មានព្រួលប្ញស្សី ប្រវែង ១០០ ម៉ែត្រ, លបចំនួន ១០ គ្រឿង, បង្គោលចម្រឹងឈើ ចំនួន ១២០ ដើម, បង្គោលបង់បាញ់ឈើ ចំនួន ១៦ ដើម, របាំងព្រួលស្បៃមុង ចំនួន ៤ ខ្សែ ប្រវែង ៣០០ម៉ែត្រ, លូស្បៃមុង ចំនួន ៤ មាត់លូ, បង្គោលចម្រឹងចំនួន ៨០ ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ២០ គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


