Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​អ៊ីរ៉៉ង់​ ឲ្យ​កែទម្រង់​​អ៊ីរ៉ង់​​ដើម្បី​​​​កសាងអ៊ីរ៉ង់​​ប្រឈម​សត្រូវ​​

បានផុស

នៅ

ប្រធានាធិបតី​សាធារណៈរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​ លោក Masoud Pezeshkian បាន​​​​​ជំរុញ​កា​រដោះស្រាយ​​បញ្ហារបស់​ប្រទេសជាតិរបស់​លោក​​ ឆ្ពោះទៅ​រក​ការ​កែទម្រង់​​ដើម្បី​​​ប្រឈម​​ជាមួយ​សត្រូវ​ក្នុងរយៈពេលវែង​ ដោយ​ផ្តើម​ចេញ​ការ​កែទម្រង់​ចេញ​ពី​​ថ្នាក់​ក្រោម​​​​​​​។

ប្រធានាធិបតី​សាធារណៈរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​ លោក Masoud Pezeshkian។​ facebook
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​អ៊ីរ៉ង់​ដែល​កំពុង​​ស្ថិតនៅ​ក្នុង​ជម្លោះ​​ប្រដាប់អាវុធ​ជាមួយ​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល អស់​រយៈពេល​ជាង​៤ខែ​​​​ទៅ​ហើយ ប៉ុន្តែ​​ភាគី​​​​ជម្លោះ​មិនទាន់​អាច​​រក​ដំណោះស្រាយសមស្រប​សម្រាប់​ដោះស្រាយ​ដោយសន្តិភាព​នោះទេ​​​ ដោយ​ភាគី​ទាំងពីរ​​នៅតែ​​បង្កើ​ន​កា​រដាក់សម្ពាធ​​លើ​គ្នាទៅវិញ​ទៅមក​។​

​​​លោក Masoud Pezeshkian បាន​បង្ហោះសារ​លើ​បណ្តាញសង្គម ដោយសរសេរ​ថា៖ «​ថ្ងៃ​នេះ​ សត្រូវ​ទាំងឡាយ​​​កំពុង​​​ប្រឹង​ប្រែង​ព្យាយាម​​​គ្រប់​យ៉ាង​ដើម្បី​​​ទប់​​ស្កាត់​​ការ​រីកចម្រើន​របស់​​​ប្រទេស​ ប៉ុន្តែ​ជាមួយ​​ការ​ដោះស្រាយ​និង​​ភាព​​សកម្ម​​នៃ​សមត្ថភាព​ប្រជាជន​ទាំងអស់ យើង​​អាច​​​ឆ្លងកាត់​​កាលៈទេស​ៈ​​ទាំងនេះ​»។ ​

​​​​​​ប្រធានាធិបតី​​អ៊ីរ៉ង់​ បាន​ទទួលស្គាល់​ថា ​​រដ្ឋាភិបាល​​តែ​ឯង​​​មិនអាច​​​ដោះស្រាយ​​​បញ្ហាទាំងឡាយ​នោះទេ ព្រ​ះវិហារសាសនា ​ក្រុម​​នៅ​ថ្នាក់​ក្រោម​ និង រដ្ឋបាល​​មូលដ្ឋាន​​​ ត្រូវ​តែ​​ចូលរួម​ក្នុង​រឿង​ទាំង​​​អស់​នេះ​​។ ​​

​ក្នុងការ​ប្រយុទ្ធ​គ្នា​ចុង​ក្រោយ​​ចំនួន​១០​ថ្ងៃ​នេះ សហរដ្ឋអាមេរិក​បាន​វាយប្រហារ​​អ៊ីរ៉ង់​តាមផ្លូវ​អាកាស​​​​​ដោយ​បំផ្លាញ​​​​​​សមត្ថភាព​យោធា​របស់​​អ៊ីរ៉ង់ ដ្រូន ទីតាំង​បាញ់មីស៊ីល និង​​​ ហេដ្ឋារចនាសម្ព័ន្ធ​យោធា​​​ជាច្រើន​នៅ​ភាគ​ខាងត្បូងអ៊ីរ៉ង់​ ជាពិសេស​ជុំវិញ​ច្រក​សមុទ្រ​ហ័រមូស។​ នេះ​បើយោងតាមបញ្ជាការ​កណ្តាល​​របស់​​អាមេរិក (CENTCOM)

​តាមសេចក្តីរាយការណ៍​របស់ West Asia News Agency (WANA) ដោយ​ស្រង់ប្រភព​ពី​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ ប្រជាជន​អ៊ីរ៉ង់​ជាង​៥០​នាក់​បានសម្លាប់ ហើយ ជាង​៥០០​នាក់​បាន​រងរបួស​​ពីការ​វាយប្រហារ​របស់សហរដ្ឋអាមេរិក។ ​ស្របជាមួយគ្នានោះដែរ​ យោធា​អាមេរិក​ក៏មានបាត់បង់ជីវិត​​ និង របួស​​មួយចំនួន​​​ពីការ​វាយប្រហារ​​​របស់​អ៊ីរ៉ង់​។

​​​​ប្រឈម​សង្គ្រាម​ដែល​ពិបាករកផ្លូវ​បញ្ចប់​​​​ដោយសន្តិវិធី​ក្នុងរយៈពេលខ្លី លោក Masoud Pezeshkian បាន​លើក​ឡើង​ថា៖​ «យើង​ត្រូវ​តែ​​កែ​​​​ការ​យល់​ឃើញ និង ពង្រីក​​​ទស្សនៈវិស័យ​របស់​យើង​​។ ប្រសិនបើ​​យើង​​មិន​​មើល​ឃើញ​​​ស្ថានភាព​បច្ចុប្បន្ន​​​​ជា​ទីបញ្ចប់​នៃ​​ផ្លូវដើរ និងប្តេជ្ញា​​​ដើម្បី​​​ធ្វើឲ្យ​វា​ប្រសើរ​ឡើង​ យើង​នឹង​​​​​ទៅដល់​​​​​​​ទីតាំង​​​ដ៏​មានតម្លៃ​​​នៃ​ប្រជាជាតិអ៊ីរ៉ង់​»។

​លោក បន្តថា៖​«យើង​ត្រូវ​តែ​ដោះស្រាយ​​សម្រាប់​​វិធានការ​​​បច្ចុប្បន្ន កែទម្រង់​​​​​បែបបទ​ប្រើប្រាស់​ និង​បង្កើន​ផលិតភាព​​ ជា​​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​»។ ដោយ​ពឹងផ្អែក​​លើ​សមត្ថភាព​​ថ្នាក់​មូលដ្ឋាន បញ្ហា​ជាច្រើើន​​អាច​​​ត្រូវ​បានដោះស្រាយ ដោយ​គ្មាន​​​​ពឹងផ្អែក​ពីខាងក្រៅ​»៕​​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម