Connect with us

កីឡា

ពេល​នេះ ក្រុម​បាល់ទះ​កម្ពុជា​ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ជាង​ ៣ ម៉ឺន​ដុល្លារ​ ពី​ការ​ឈ្នះ​ជើង​ឯក SEA V. Cup

បានផុស

នៅ

បន្ទាប់​ពី​ធ្វើ​បាន​ល្អ​ដណ្ដើម​បាន​ជ័យជម្នះ​ជូន​ប្រទេស​កម្ពុជា​ ពាន​រង្វាន់​ SEA V. Cup​ នៅជុំ​ទី១​ ​ប្រទេស​ហ្វីលីពីន ​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ​មាន​សប្បុរសជន​ និង​ក្រុម​ហ៊ុនឯកជន​ឧបត្ថម្ភ​ថវិកា​លើក​ទឹកចិត្ត​បាន​ខ្ទង់​ជាង​ ៣ម៉ឺន​ដុល្លារ​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាល់ទះជម្រើសជាតិ

ដើម្បី​ជា​ការ​អបអរសាទរ​ និង​លើក​ទឹកចិត្ត​ដល់​ក្រុម​ជម្រើសជាតិ​បាល់ទះ​កម្ពុជា​​ដែល​បាន​ឈ្នះ​ជើង​​ឯក​ SEA V. Cup​ កាល​ពី​ជុំ​ទី១​ នោះ​គឺ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ជា​ថវិកា​ដូច​ខាង​ក្រោម៖​

ទី១. លោក​ស្រី​ ទ្រី ដាណា​ ឧបត្ថម្ភ​ថវិកា​ ១០,០០០​ដុល្លារ​ ​

ទី២. ក្រហ៊ុន​ហនុមាន​ ឧបត្ថម្ភ​ថវិកា​ ១០,០០០​ដុល្លារ​

ទី៣. ក្រុម​ហ៊ុន​ Khmer Beverages ​ឧបត្ថម្ភ​ថវិកា​ ៥០​លាន​រៀល

​ការ​ប្រកួត​មាន​នៅ​ជុំ​ទី២​ បន្ត​ទៀត​ ដូច្នេះ​ការ​ឧបត្ថម្ភ​ផ្សេងៗ​បន្ថែម​លើ​ក្រុម​បាល់ទះ​ជម្រើសជាតិ អាច​នឹង​មាន​បន្ត​ទៀត។ ការ​​ប្រកួត​​ជើង​ទី២ នឹង​​ចាប់​​នៅ​ថ្ងៃ​ទី២២​ ខែ​កក្កដា​ ឆ្នាំ​២០២៦​។​​ ក្រុម​ជម្រើសជាតិ​បាល់ទះ​កម្ពុជា​នឹង​ត្រូវ​ប៉ះ​ ឥណ្ឌូណេស៊ី​ ​នាថ្ងៃ​ទី២២​ កក្កដា​ និង​ប្រកួត​ទី២​ ប៉ះ​ ហ្វីលីពីន​ ដើម្បី​ប្រជែង​ពិន្ទុ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ SEA V. Cup ​ជើងទី២៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម