Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វី​អាមេរិកសុខ​ចិត្ត​ជ្រើស​​រើស​​យក​​វិធី​​​​វាយ​អ៊ីរ៉ង់​តែ​ឯង​​ ដោយ​មិន​ឲ្យ​​អ៊ីស្រាអែលរួមដៃ​នាពេល​នេះ​?

បានផុស

នៅ

ជម្លោះ​ដែល​បង្ក​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​-អ៊ីស្រាអែល​លើ​អ៊ីរ៉ង់​ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ មក​ទល់​ពេល​នេះ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ថែម​ទាំង​កាន់​តែ​ខ្លាំង​ជាង​មុន​ទៀត​ផង។ ប៉ុន្តែ​ទោះ​បី​ជា​ជម្លោះ​កាន់តែ​ខ្លាំង​ជាង​មុន ទីក្រុងវ៉ាស៊ីន​តោន​ចង់រក្សាអ៊ីស្រាអែល​ឱ្យនៅឆ្ងាយពីការកើន​ឡើង​នៃ​ភាពតានតឹងផ្នែកយោធារវាងអាមេរិកនិងអ៊ីរ៉ង់នាពេលបច្ចុប្បន្ន ​ដើម្បីទប់ស្កាត់ការផ្ទុះ​ជម្លោះធំ​​ក្នុង​តំបន់​ រក្សាវិសាលភាព​ជាក់លាក់​សម្រាប់ច្បាប់​នៃការចូលរួម និង​​ទុក​ផ្លូវ​សម្រាប់ការចរចាការទូត​ជា​មួយ​អ៊ីរ៉ង់​ ពីព្រោះអាមេរិកមិន​ព្យាយាម​ប្រយុទ្ធនឹងសង្គ្រាម​ដែល​គ្មានទី​បញ្ចប់​នោះទេ។

លោក ត្រាំ និង​ លោក ណេតាន់​យ៉ាហ៊ូ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ មាន​ការលើក​ឡើង​ថា​ សហរដ្ឋអាមេរិកចង់ឈ្នះសង្គ្រាម​​អ៊ីរ៉ង់​ គឺមានលក្ខណៈ​ពិបាក​ប៉ាន់​ស្មាន​ ព្រោះ​ទីក្រុងវ៉ាស៊ីនតោន​ ចូលចិត្តប្រើ​​សម្ពាធ​យោធានិងការរារាំង​ដែល​មានរបៀប​ ជាជាងបង្ក​ឱ្យ​មាន​ការ​​ឆាបឆេះក្នុងតំបន់​ដែល​អាច​កើត​មាន​។

+ យោង​តាមសារព័ត៌មាន CNN ឱ្យ​ដឹង​ថា ភាពខុស​គ្នាខាងយុទ្ធសាស្ត្ររបស់​អាមេរិក​និង​អ៊ីស្រាអែល​និង ការ​គ្រប់គ្រង​ហានិភ័យ​នៃការកើនឡើង​នៃ​ភាពតានតឹង​បន្ថែម​៖

១. គោល​ដៅអតិបរមាទល់​នឹងគោលដៅមានកំណត់៖ អ៊ីស្រាអែលពេញ​ចិត្តនឹងសម្ពាធយោធា​ជាបន្តបន្ទាប់ និងទាំងស្រុង ក្នុង​គោល​បំណង​ផ្តួល​រលំ​របបមួយ​ជាប្រព័ន្ធ ចំណែកឯទីក្រុងវ៉ាស៊ីនតោន​ស្វែង​រកការរឹតបន្តឹង​ជាក់លាក់លើសមត្ថភាព​មីស៊ីល និងកងទ័ពជើងទឹក រួមផ្សំជា​មួយនឹងកិច្ចព្រមព្រៀងការទូតដែលអាចកើតមាន។

២. ភាពតាន​តឹងសេដ្ឋកិច្ចពិភពលោក៖ ភាពវឹកវរក្នុងតំបន់​ដ៏រ៉ាំរ៉ៃ និង​ទូលំទូលាយ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីផ្សារ​ពិភពលោក ផ្លូវដឹកជញ្ជូន ​និងតម្លៃថាមពល​​ ជាការចំណាយដែលសហរដ្ឋអាមេរិកទទួល​បន្ទុកទូទាំងពិភពលោក ប៉ុន្តែខ្លួន​​ពិត​ជា​ចង់​ឱ្យ​ជម្លោះ​បញ្ចប់​លឿន​​។

៣. គោល​ការណ៍​នៃការចូលរួម៖ ការអនុញ្ញាតឱ្យអ៊ីស្រាអែលវាយ​ប្រហារក្នុងប្រទេសអ៊ីរ៉ង់​ប្រឈមនឹងហានិភ័យនៃ​ការ​សងសឹកដ៏ធំ ដែល​បំបែកព្រំដែនប្រតិបត្តិការ​បច្ចុប្បន្ន​ កំណត់ដោយបញ្ជាការកណ្តាល​អាមេរិក។

៤. ការ​ការពារស្ថិរភាពក្នុងតំបន់៖ ឥទ្ធិពលសកម្មរបស់​អ៊ីស្រាអែល​ប្រឈមនឹងហានិភ័យនៃការទាក់​ទាញ​ប្រទេស​ជា​ច្រើន​ឱ្យ​ចូល​រួម​ ដែល​ធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុង​​ជម្លោះ និងការ​គ្រប់គ្រង​រដ្ឋ​ដៃគូ នៅឈូងសមុទ្រមានភាព​ស្មុគស្មាញ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម