បច្ចេកវិទ្យា
ប្រកាសយប់មិញ តើ Iphone 13 មានអ្វីប្លែក និងអស្ចារ្យជាងជំនាន់មុន?
ទូរសព្ទ iPhone ស៊េរីថ្មីចុងក្រោយ បានប្រកាសចេញលក់ហើយ កាលពីយប់មិញនេះ។ ក្នុងនោះក្រុមហ៊ុន Apple បានដាក់ចេញនូវកំពូលស្មាតហ្វូនរបស់ខ្លួនចំនួន ៤ស៊េរីគឺ iPhne 13, iPhne 13 mini, iPhne 13 Pro និង iPhne 13 Pro Max។
តោះ! មកស្វែងយល់នូវកំពូលទូរសព្ទទំនើបទាំង ៤ ខាងក្រោមនេះ៖
លក្ខណៈសម្បត្តិ iPhone 13 និង iPhone 13 mini

– iPhne 13 mini តម្លៃចាប់ពី ៧៩៩ ដុល្លារអាមេរិក ចំណែក iPhone 13 តម្លៃចាប់ពី ៨៩៩ ដុល្លារ ជាមួយទំហំផ្ទុកទិន្នន័យចាប់ពី 128GB ឡើងទៅ
-iPhone 13 និង iPhone 13 mini មាន ៥ ពណ៌សម្រាប់ជ្រើសរើសគឺ ផ្កាឈូក ខៀវ ស ខ្មៅ និង ក្រហម
-iPhone 13 មានលក្ខណៈឆកតូចជាង iPhone 12 ២០%
– ប្លង់កាមេរ៉ាទម្រង់ថ្មី បញ្ឆិតគ្នា២គ្រាប់ ហើយអាចចាប់ពន្លឺបានខ្លាំងជាងមុន ៤០% ប្រើប្រភេទលេន Ultra-Wide អនុញ្ញាតឱ្យមានពន្លឺកាន់តែភ្លឺនៅទីងងឹត
-ផ្ទៃអេក្រង់ iPhone 13 និង iPhone 13 Pro មានពន្លឺភ្លឺជាងមុន ២៨% ជាមួយនឹងពន្លឺ ៨០០ nits
– មុខងារថតព្រិលផ្ទៃក្រោយ Video Cinemetic Mode
-អាចតភ្ជាប់ជាមួយសេវា 5G
-iPhone 13 mini មានថាមពលថ្មខ្លាំងជាងមុន ១.៥ ម៉ោង ខណៈ iPhone 13 មានថាមពលថ្មខ្លាំងជាងមុន ២.៥ ម៉ោង។
លក្ខណៈសម្បត្តិ iPhone 13 Pro និង Pro Max

-iPhone 13 Pro តម្លៃចាប់ពី ៩៩៩ ដុល្លារ រីឯ iPhone 13 Pro Max មានតម្លៃចាប់ពី ១.០៩៩ ដុល្លារ។ ស៊េរីទាំងពីរនេះមានទំហំផ្ទុកទិន្នន័យរហូតដល់ 1TB
-ម៉ូដែល iPhone 13 Pro បំពាក់បច្ចេកវិទ្យា ProMotion ថ្មីដែលអាចឱ្យវាដំណើរការលឿនពី 10Hz-120Hz
-បំពាក់កាមេរ៉ា telephoto ថ្មីមួយដែលមានការពង្រីកអុបទិក ៣ដង រួមជាមួយប្រភេទលេន Ultra-wide ដែលអនុញ្ញាតឱ្យមានពន្លឺកាន់តែច្បាស់ជាងមុន ២.២ ដង ទោះនៅកន្លែងមានពន្លឺតិច
-ទូរសព្ទ iPhone 13 Pro មានសមត្ថភាពថតរូបពង្រីក ជាមួយនឹងការថតជិត ហើយសូម្បីតែថតពេលយប់ក៏ចាប់បានរូបភាពច្បាស់ដែរ
-ប្រព័ន្ធកាមេរ៉ា TrueDepth ថ្មីមានទំហំតូចជាងមុន ២០%
-ទូរសព្ទ iPhone 13 Pro ភ្ជាប់មកជាមួយថ្មខ្លាំងជាងមុន ដូច្នេះវាកាន់ភ្លើងបានយូរជាងម៉ូដែលមុន ១.៥ ម៉ោង ហើយវិញ iPhone Pro Max កាន់ភ្លើងយូរជាងមុន ២.៥ ម៉ោង
-ប្រើបន្ទះឈីប A15 Bionic ក្រាហ្វិកខ្លាំងបំផុតមិនធ្លាប់មាន ជាមួយនឹងដំណើរការល្អជាងទូរសព្ទប្រកួតប្រជែងប្រមាណ ៥០%
-អេក្រង់ Super Retina XDR កម្រិតពន្លឺភ្លឺច្បាស់ ១,០០០ nits ពេលនៅខាងក្រៅ
-iPhone 13 Pro មាន៤ពណ៌គឺ ខ្មៅស្រាល មាស ទឹកប្រាក់ និងខៀវស្រាល៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ toms guide
ចុចអាន៖ អនាគតនៃឧស្សាហកម្មសិល្បៈកម្សាន្តនិងបច្ចេកវិទ្យា
ចុចអាន៖ តោះ! ស្វែងយល់អំពីបច្ចេកវិទ្យាសាកថ្មលឿននៅក្នុងទូរសព្ទ iPhone 12
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


