បច្ចេកវិទ្យា
Galaxy Z Fold3 5G និង Galaxy Z Flip3 5G មានកន្លែងឆ្ងាញ់…កន្លែងជាតិច្រើនមិនធម្មតា ដែលនឹកស្មានមិនដល់ ចង់ដឹងអត់ តោះ…!!
នាមជាកំពូលស្មាតហ្វូនអេក្រង់បត់បានទៅហើយ…ត្រូវតែមានកន្លែងពិសេស…កន្លែងឆ្ងាញ់ ដើម្បីស្អំបេះដូងអ្នកប្រើប្រាស់ឱ្យញញឹម ក៏ដូចជាប្រើប្រាស់ពោរពេញដោយភាពជឿជាក់ និងលេចធ្លោក្នុងសកម្មភាពប្រចាំថ្ងៃ…!
បើចាំមិនខុសទេកាលពីពេលថ្មីៗនេះក្រុមហ៊ុន សាមសុង ក៏បានបង្ហាញជូនលក្ខណៈពិសេសមួយចំនួនដែលបំពាក់មកលើ Galaxy Z Fold3 5G និង Galaxy Z Flips3 5G រួចមកហើយ និងជាមូលហេតុដែលធ្វើឱ្យតារាស្មាតហ្វូនអេក្រង់បត់បានទាំង 2 នេះមានភាពពេញនិយមខ្លាំង និងផ្ទុះការគាំទ្រច្រើនជាមួយនឹងលក្ខណៈពិសេសៗជាច្រើនដូចជា៖
* កំពូលអេក្រង់ភ្លឺច្បាស់ថ្លាត្រជាក់ភ្នែក Dynamic AMOLED 2X ទោះមើលក្រោមពន្លឺ ខ្លាំង ខ្សោយប៉ុណ្ណា ឬមើលពីជ្រុងណាក៏នៅច្បាស់ស្អាតល្អ…!
* Screen Refresh Rate 120Hz ដែលអ្នកលេង Game គ្រប់រូបត្រូវការ…!
* បំពាក់អាវក្រោះការពារជម្រាបទឹក IPX68 ដែលអ្នកប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ត្រូវការ និងចង់បានជាយូរមកហើយ…!

* មានកាមេរ៉ាបង្កប់ក្រោមអេក្រង់ដំបូងគេបំផុត (First Under Display Camera) ដែលមានភាពងាយស្រួលក្នុងការទស្សនា មិនធ្វើឱ្យទើសភ្នែក ឬរំខានភ្នែក…!
* មានតួខ្លួនរឹងមាំជាងមុនដោយផលិតចេញពី Armor Aluminum ជាដើម…!
ដោយឡែកក្រៅពីចំណុចពិសេសខាងលើ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ត្រូវបានបំពាក់មកជាមួយនឹងកញ្ចក់ប្រភេទ Gorilla Glass© VictusTM (4X Scratch resistance) ទាំងមុខ ទាំងក្រោយ ដែលជាប្រភេទកញ្ចក់ដែលមានភាពរឹងមាំជាប់ធន់មានសមត្ថភាពខ្ពស់ក្នុងការការពារឆ្កូតសឹក បានរហូតដល់ទៅ 4 ដង …! ជាពិសេសម្រាប់ Galaxy Z Fold3 5G ជំនាន់ចុងក្រោយនេះ គឺត្រូវបានអ្នកជំនាញផលិតឡើង ដោយមានទម្ងន់ស្រាលជាងគេ និងមានផាសុកភាពក្នុងការក្តោបចាប់កាន់ក្នុងដៃបើធៀបនឹងត្រកូលស្មាតហ្វូនអេក្រង់បត់បានជំនាន់មុន!
និយាយពីការថតរូប Selfie វិញ…តើអ្នកណាខ្លះដែលចូលចិត្តថតរូប និងចង់បានរូបភាព ឬ រូបថត Selfie ស្អាតៗ? បើយើងនិយាយពីការថតរូប Selfie គឺ Galaxy Z Flip3 5G អាចឱ្យលោកអ្នក ជាពិសេសមិត្តៗយុវវ័យស៊ីវិល័យសម័យថ្មីអាចធ្វើការថតរូប Selfie ដោយប្រើកាមេរ៉ាក្រោយបានយ៉ាងលឿន…ងាយស្រួល និងអាចថតរូបបានយ៉ាងប្រណិត…និងស្រស់ស្អាតមួយពេញចិត្តតែម្តង…!

ពេលអានហើយ…យល់យ៉ាងណាដែរឥឡូវហ្នឹង? តើជាប់ចិត្តជាមួយ Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G? ឬក៏ជាប់ចិត្តទាំង 2…? តែខ្ញុំហ៊ានធានាថាលោកអ្នកប្រាកដជាលង់ និងដកចិត្តមិនរួចឡើយពេលដែលបានចាប់កាន់ប្រើផ្ទាល់ Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G ជាមួយនឹងកំពូលបច្ចេកវិទ្យាក៏ដូចជាលក្ខណៈពិសេសៗដែលក្រុមហ៊ុន សាមសុង បំពាក់មកលើតារាស្មាតហ្វូនអេក្រង់បត់បានទាំង 2 ដួងនេះ…!

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា