Connect with us

បច្ចេកវិទ្យា

មិត្តហ្វូន ឈ្នះពានរង្វាន់មាស ០៣ ពីស្ថាប័នអន្តរជាតិ Globee Awards

បានផុស

នៅ

​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជា កាលពី​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០២១ ត្រូវបានផ្ដល់ជយលាភីជា Grand Globee Winner ដោយស្ថាប័នអន្តរជាតិ Globee® Awards ដែលជា​ស្ថាប័ន​អន្តរជាតិ​ដ៏​ល្បីឈ្មោះ​មួយ​ក្នុង​ការផ្ដល់​រង្វាន់​ និង​ចំណាត់ថ្នាក់​ធុរកិច្ច​ដល់​ក្រុមហ៊ុន​អាជីវកម្ម​នៅ​ទូទាំង​ពិភពលោក​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន មិត្ត​ហ្វូ​ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហ្វុ​ង វ៉ាន់ គឿង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​ត្រូវបាន​ទទួលស្គាល់ និង​ផ្ដល់​ពានរង្វាន់​ជយលាភី Grand Globee Winners នៅក្នុង​កម្មវិធី​ប្រចាំឆ្នាំ​លើក​ទី​៨ នៃ​ការផ្ដល់​ពានរង្វាន់​ធុរកិច្ច​ឆ្នើម​អន្តរជាតិ ឆ្នាំ​២០២១។ មិត្ត​ហ្វូ​ន ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន ៥ ដែលមាន​ឈ្មោះ​ជាប់​ជា​ជយលាភី Grand Globee Winners រួមមាន ក្រុមហ៊ុន Viettel Cambodia Pte. Ltd., HALKBANK, IBM, Makers Nutrition និង Pan American Energy ។

​ពានរង្វាន់​ទាំងនេះ​ផ្ដោតទៅលើ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល ក្នុងនោះ​រាប់បញ្ចូល​ទាំង​សេវាកម្ម​និង​មាតិកា​ឌីជីថល ផងដែរ ។ ហើយ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ត្រូវបាន​ទទួលស្គាល់​ដោយ​ផ្ដល់​ជា​ពានរង្វាន់​មាស​ចំនួន​៣ សម្រាប់​សេវា​និង​មាតិកា​ឌីជីថល​ដូចជា ៖

1.​ ​CamID ៖ ឈ្នះ​ពានរង្វាន់​កម្មវិធី​កម្សាន្ត​នៅលើ​ទូរ​ស័ព្ទ​ដៃ​ដែល​ល្អ​បំផុត​ប្រចាំឆ្នាំ

2.​ ​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) ៖ ឈ្នះ​ពានរង្វាន់​ដំណោះស្រាយ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ធុរកិច្ច​ដែល​ល្អ​បំផុត​ប្រចាំឆ្នាំ

3.​ ​វីដេអូ​ភាគ «​មាគ៌ា​ព្រះធម៌​» ៖ ឈ្នះ​ពានរង្វាន់​មាតិកា​អប់រំ​និង​បណ្ដុះបណ្ដាល​ល្អ​បំផុត​ប្រចាំឆ្នាំ

​លោក ហ្វុ​ង វ៉ាន់ គឿង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ពានរង្វាន់​ដ៏​ថ្លៃថ្លា​នេះ​បញ្ជាក់​អំពី​ភាព​ឈានមុខ​គេ និង​ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន មិត្ត​ហ្វូ​ន នៅក្នុង​បេសកកម្ម​បង្កើត​សង្គម​ឌីជីថល​មួយ​នៅ​កម្ពុជា ។​» លោក ហ្វុ​ង វ៉ាន់ គឿង បន្ថែមទៀតថា «​យើង​ពិតជា​ដឹងគុណ​យ៉ាងខ្លាំង​ក្រៃលែង​ចំពោះ​អតិថិជន​ដ៏​មានតម្លៃ​របស់​យើង ក៏ដូចជា​បុគ្គលិក​និយោជិត និង​ដៃគូ​អាជីវកម្ម​របស់​យើង ដែល​បាន​ជួយ​ឲ្យ​យើង​ទទួលបាន​សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ ។​»

​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​ឲ្យ​ដឹងថា សេវាកម្ម​និង​ផលិតផល​ឌីជីថល​ដែល​បានទទួល​ពានរង្វាន់​មាស​ពី​ស្ថាប័ន Globee Awards រួមមាន CamID, ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) និង​វីដេអូ​ភាគ «​មាគ៌ា​ព្រះធម៌​» ។

CamID គឺជា App ដែលមាន​មុខងារ​ពិសេសៗ​ដ៏​ពេញនិយម​បំផុត ដែល​អភិវឌ្ឍ​ដោយ មិត្ត​ហ្វូ​ន និង​ជា​វេទិកា​ឌីជីថល​ដែល​ផ្ដល់​ការកម្សាន្ត​ដ៏​សម្បូរបែប និង​សេវាកម្ម​អន​ឡាញ​សំខាន់ៗ ដល់​អ្នកប្រើប្រាស់​ទូ​រស័ព្ទ​ដៃ​គ្រប់រូប ។ CamID App ជា​មជ្ឈមណ្ឌល​ឌីជីថល​មួយ​សម្រាប់​អ្នកប្រើប្រាស់​គ្រប់រូប – ក្នុងនោះ​រាប់ទាំង​អ្នកប្រើប្រាស់​ក្រៅ​ប្រព័ន្ធ – ដែល​ដាក់បញ្ចូល​គ្នា​នូវ​គ្រប់​មុខងារ​ពិសេសៗ​ពី​កម្មវិធី MyMetfone, Mocha App និង Cinema Service នៅក្នុង App នេះ​តែមួយ ។

​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) គឺជា​ឧបករណ៍​បច្ចេកវិទ្យា​មួយ ដែល​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ចុះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​អប់រំ ផងដែរ ដែល​នឹងដាក់​ពង្រាយ​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​សាលារៀន (SIS) ទៅកាន់​សាលារៀន​ចំនួន ៣០០០​កន្លែង នៅ​ទូទាំងប្រទេស ។

«​មាគ៌ា​ព្រះធម៌​» គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​ទំនួល​ខុសត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ក្នុង​គោលបំណង​ផ្ដល់​ការកម្សាន្ត​ដល់​ប្រជាជន​កម្ពុជា ក៏ដូចជា​បំផុសទឹកចិត្ត​ពួកគេ​ឲ្យ​យល់​អំពី​អំពើ​ល្អ គុណ​តម្លៃ និង​វិធី​ដែល​ព្រះពុទ្ធ​បាន​បង្រៀន ។ រឿងនិទាន​ទាំងឡាយ​នៅក្នុង​វីដេអូ​ភាគ «​មាគ៌ា​ព្រះធម៌​» ផ្អែក​តាម​ប្រវត្តិ​រឿងរ៉ាវ​នានា​របស់​ព្រះពុទ្ធ ដែល​តំណាង​ឲ្យ​សាសនា​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។​» លោក​បាន​បន្តថា «​មាតិកា​វីដេអូ​នេះ​ធ្វើ​ឲ្យ​ដំណើររឿង​របស់​ព្រះពុទ្ធ​ង​វិញ និង​បំផុស​គោល​គំនិត​នៃ​ការ​សាង​អំពើ​ល្អ​នៅក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​គ្រប់រូប ។​

​គួរ​បញ្ជាក់ថា ពានរង្វាន់ Globee Awards ត្រូវបាន​ផ្ដល់ជូន​នៅក្នុង​កម្មវិធី​និង​ការប្រកួតប្រជែង​ចំនួន ១១ ប្រភេទ រួមមាន​ដូចជា the CEO World Awards®; the Consumer World Awards®; the Customer Sales & Service World Awards®; the Globee® International Best in Business Awards; the Golden Bridge Awards®; the Cyber Security Global Excellence Awards® and Security World Awards; the IT World Awards®; One Planet® American Best in Business Awards; the Globee® Employer Excellence Awards®; the Globee® Corporate Communications & Marketing World Awards; និង the Women World Awards®.

​ជាការ​ផ្ដល់​កិត្តិយស​ដល់​ស្ថាប័ន​ក្រុមហ៊ុន​គ្រប់​ប្រភេទ​និង​ទំហំ ព្រមទាំង​បុគ្គល​ដែល​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​ទាំងនោះ កម្មវិធី​ពានរង្វាន់ Globee Awards ទទួលស្គាល់​ចំពោះ​សមិទ្ធផល​និង​ស្នាដៃ​លេចធ្លោ​របស់​ក្រុមហ៊ុន​អាជីវកម្ម​នានា​មកពី​ជុំវិញ​ពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម