អាមេរិក ឲ្យរង្វាន់ ១០លានដុល្លារ បើអ្នកណាជួយចាប់មេក្រុម Hacker នេះបាន
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

អាមេរិក ឲ្យរង្វាន់ ១០លានដុល្លារ បើអ្នកណាជួយចាប់មេក្រុម Hacker នេះបាន

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិក បានប្រកាសផ្តល់រង្វាន់ជាទឹកប្រាក់ចំនួន ១០លានដុល្លារ សម្រាប់ជំនួយក្នុងការស្វែងរកមេដឹកនាំនៃក្រុមបង្កើតមេរោគកំព្យូទ័រដ៏ល្បីឈ្មោះ DarkSide។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានស្តីបន្ទោសក្រុមដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ីមួយនេះ ទៅលើការវាយលុកតាមអ៊ីនធើណិត ដែលបានបង្ខំឲ្យបិទបំពង់បង្ហូរប្រេងដ៏ធំបំផុតនៅភាគខាងកើតសហរដ្ឋអាមេរិក កាលពីខែឧសភា។

ការវាយប្រហារតាមអ៊ីនធើណិត គឺពាក់ព័ន្ធនឹងការលួចចូលទៅក្នុងបណ្តាញរបស់ក្រុមហ៊ុន ឬស្ថាប័ននានាដើម្បី Encrypt ទិន្នន័យរបស់ខ្លួន បន្ទាប់មកទាមទារប្រាក់លោះ ដែលជាធម្មតាត្រូវបានបង់តាមរយៈរូបិយប័ណ្ណគ្រីបតូ ជាថ្នូរនឹងសោឌីជីថលដើម្បីដោះ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា “សម្រាប់ការផ្តល់រង្វាន់នេះ សហរដ្ឋអាមេរិកបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារជនរងគ្រោះដោយមេរោគ Ransomware នៅជុំវិញពិភពលោក ពីការកេងប្រវ័ញ្ចដោយឧក្រិដ្ឋជនតាមអ៊ីនធើណិត”។

ស្របពេលជាមួយគ្នានោះ ទីក្រុងវ៉ាស៊ីនតោន ក៏បានផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារផងដែរ សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន ឬការកាត់ទោសនរណាម្នាក់ដែលព្យាយាមចូលរួមក្នុងការវាយប្រហារជាមួយក្រុម DarkSide នៅក្នុងប្រទេសណាក៏ដោយ។

ឧក្រិដ្ឋកម្មតាមអ៊ីនធើណិតបាននឹងកំពុងរីកដុះដាលយ៉ាងខ្លាំង ដោយទិន្នន័យថ្មីដែលចេញក្នុងខែតុលាបានបង្ហាញថា ប្រាក់លោះទាក់ទងនឹងមេរោគ Ransomware ចំនួន៥៩០លានដុល្លារ ត្រូវបានរាយការណ៍ទៅអាជ្ញាធរអាមេរិក ត្រឹមតែក្នុងឆមាសទីមួយនៃឆ្នាំ២០២១នេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ទីភ្នាក់ងារចារកម្មអាមេរិកព្រមានថា ក្រុម Hacker ចិនកំពុងផ្តោតលើវិស័យយោធានិងឧស្សាហកម្មការពារជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services