Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសហ្វីលីពីន ១៥នាក់ ត្រូវបានចាប់ខ្លួន ជុំវិញការសម្លាប់អ្នកលេងជល់មាន់៣៤នាក់ រួច​​បោះ​សព​ចូល​បឹង

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​AP នៅថ្ងៃទី០៨ខែកក្កដានេះ មេប៉ូលិសហ្វីលីពីនបាននិយាយថា ប៉ូលិស​ចំនួន ១៥នាក់ត្រូវបានចាប់ខ្លួន ហើយកំពុងត្រូវបានស៊ើបអង្កេតលើបទចោទប្រកាន់ដែលពួកគេជួយចាប់ពង្រត់ និងសម្លាប់អ្នកលេងនិងអ្នកគាំទ្រល្បែងជល់មាន់យ៉ាងហោចណាស់ ៣៤នាក់ រួចបោះសាកសពចូលបឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះជាច្រើនបានបាត់ខ្លួនក្នុងអំឡុងឆ្នាំ២០២១ និង ២០២២ភាគច្រើននៅពេលធ្វើដំណើរទៅកាន់ ឬចេញពីសង្វៀនជល់មាន់ដែលស្ថិតនៅតំបន់ Luzon ភាគខាងជើងនៃប្រទេសហ្វីលីពីន រួមទាំងនៅក្នុងតំបន់រដ្ឋធានី Manila ផងដែរ។

ដោយសារតែ ការបាត់ខ្លួនជាច្រើនដែលមិនអាចដោះស្រាយបានជាថ្មីម្តងទៀតបានទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈ បូករួមជាមួយសាក្សីសំខាន់មួយរូបដែលគេស្គាល់ថា «Totoy» បានចេញមុខមកជាមួយនឹងការអះអាងដ៏គួរឱ្យភ្ញាក់ផ្អើលថា យ៉ាងហោចណាស់អ្នកលេងនិងគាំទ្រល្បែងជល់មាន់ចំនួន ៣៤ នាក់ ដែលបានបាត់ខ្លួនក្នុងឆ្នាំ ២០២១-២០២២ ត្រូវបានច្របាច់ក កាត់ផ្តាច់អាវៈយៈវៈ និងបោះចោលចូលសាកសពក្នុងបឹង Taal ឬដុតចោលនៅកន្លែងផ្សេងទៀត។ ជនរង​គ្រោះ​ទាំងនោះត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ឆបោក​អំឡុង​ពេល​ជល់​មាន់ ដែលជា​កីឡា​ល្បែង​ដ៏​ពេញ​និយមក្នុងប្រទេសហ្វីលីពីន។

មេប៉ូលិសហ្វីលីពីនលោក Nicolas Torre III បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានពិនិត្យរឿងរបស់សាក្សី ហើយបានរកឃើញថាវាជាការពិត។ ព័ត៌មាន​នេះ​នឹង​ត្រូវ​ប្រើ​ដើម្បី​ដាក់​បន្ទុក​ព្រហ្មទណ្ឌ​តាម​រយៈ​ក្រសួង​យុត្តិធម៌ ខណៈសាក្សី​បាន​និយាយ​ថា លោកសម្រេច​ចិត្ត​និយាយ​ព្រោះ​អតីត​ថៅកែ​របស់លោក​ជា​អ្នក​រកស៊ី​ល្បែង​ដ៏​មាន​ឥទ្ធិពល​បាន​គំរាម​សម្លាប់​លោក។

ល្បែងមាន់ជល់នៅក្នុងប្រទេសហ្វីលីពីន

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Jesus Crispin Remulla លោកនឹងស្នើសុំប្រទេសជប៉ុនឱ្យជួយស្វែងរកសាកសពនៅក្នុងបឹងទោះបីវាមានរយៈពេលបួនឆ្នាំបន្ទាប់ពីឧក្រិដ្ឋកម្មក៏ដោយ។

គួរបញ្ជាក់ថាល្បែងជល់មាន់ទោះបីជាត្រូវបានហាមឃាត់នៅក្នុងប្រទេសជាច្រើនចំពោះការធ្វើបាបសត្វក៏ដោយ ការជល់មាន់នៅតែស្របច្បាប់នៅក្នុងប្រទេសហ្វីលីពីន ហើយត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ក្នុងស្រុក ដោយទាក់ទាញហ្វូងមនុស្សយ៉ាងច្រើន និងបង្កើតប្រាក់ចំណូលយ៉ាងច្រើន។ ជនរងគ្រោះត្រូវបានគេរាយការណ៍ថាបានចោទប្រកាន់ថាបានបង្ករបួសស្នាមដោយសម្ងាត់ ដើម្បីមានឥទ្ធិពលលើការប្រកួត និងឈ្នះការភ្នាល់៕

បឹង Taal

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម