បច្ចេកវិទ្យា
សាកសួរតម្លៃ និងប្រូម៉ូស្សិនពិសេសរបស់ អេស្កាវ៉ាទ័រគូបូតាស៊េរីថ្មី ទំហំតោន ៣ នៅភ្នាក់ងារចែកចាយគូបូតា
ស្យាមគូបូតាធ្វើការបើកសម្ពោធ អេស្កាវ៉ាទ័រគូបូតាស៊េរីថ្មីទំហំ ៣ តោន KX033 និង U36 ក្នុងគោលបំណង ដើម្បីឆ្លើយតបតម្រូវការការងារដែលប្រសើរជាងមុន ដើម្បីប្រសិទ្ធភាពការងារខ្ពស់ ដោយសារមានរយៈចម្ងាយនៃការជីកវែង ម៉ាស៊ីនកម្លាំងខ្លាំងប្រភេទដាយរិកអ៊ិនចែកសិន ជួយសន្សំសំចៃប្រេង ធ្វើការបានរហ័សរហួនជាមួយប្រព័ន្ធហៃដ្រូលិក ដែលមានសមត្ថភាពខ្ពស់ ផ្នែកជើងក្រោមធន់ជាមួយរ៉ូឡូកង់ច្រវាក់ ៤ គ្រាប់ ដែលមានរូបរាងស្រស់ស្អាត រឹងមាំ បន្ថែមប្រសិទ្ធភាពក្នុងការធ្វើការ។

លើសពីនេះទៅទៀតនោះ សេវាកម្មក្រោយការលក់ដ៏សម្បូរបែបដែលធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្ត។ ក្លាយជាម្ចាស់អេស្កាវ៉ាទ័រគូបូតាកាន់តែងាយស្រួល ដោយគ្រាន់តែទំនាក់ទំនងទៅកាន់ភ្នាក់ងារចែកចាយគូបូតាដែលនៅជិតលោកអ្នក។


អេស្កាវ៉ាទ័រគូបូតាស៊េរី KX033-series មានគ្រប់លក្ខណៈ និងមានរយៈពេលធ្វើការយូរជាងមុន ចំណុចពិសេសរបស់ស៊េរីនេះ គឺការធ្វើការបានច្រើនយ៉ាង ទាំងការងារកសិកម្ម និងការងារសំណង់ មិនតែប៉ុណ្ណោះបន្ថែមប្រសិទ្ធភាពនៃការធ្វើការ ៣ ចំណុចថ្មី
• ម៉ាស៊ីនប្រភេទបាញ់ប្រេងផ្ទាល់ហៅថា Direct Injection ព្រមជាមួយប្រព័ន្ធបូមហៃដ្រូលិកប្រភេទថ្មីទំនើបប្រើប្រាស់ប្រេងហៃដ្រូលិកតិច និងធ្វើការបានលឿនរហ័ស។
• មានប្រវែងដៃចូកវែងពិសេស អាចជីកបានរយៈចម្ងាយឆ្ងាយរហូតដល់ 5100mm ស័ក្ដិសមជាមួយការងារបានច្រើនប្រភេទ
• បន្ថែមមុខងារប្រើប្រាស់បានកាន់តែងាយស្រួល មានកន្លែងចាក់តន្ត្រីស្តាប់កម្សាន្ត មានរន្ធបញ្ចេញខ្យល់ពីម៉ាស៊ីនត្រជាក់រហូតទៅដល់ ៦ ចំណុច។ កៅអីអង្គុយព្រមទាំងដៃកាន់បញ្ជរមានភាពងាយស្រួល និងបន្ថយការលឿយណាយពេលធ្វើការទៀតផង។

អេស្កាវ៉ាទ័រ U-Series ឆ្លើយតបយ៉ាងពិសេសក្នុងការធ្វើការដែរល្អប្រសើរ ក្នុងទីតាំងតូចចង្អៀត ដោយផ្នែកខាងក្រោយខ្លីជាងកង់ប្រភេទ Zero Tail swing និងអាចសារេរយៈគម្លាតកង់ច្រវាក់បាន ដែលស័ក្ដិសមជាមួយកន្លែងការងារមានទីតាំងតូចចង្អៀត ភ្ជាប់ជាមួយចំណុចពិសេស ៣ ថ្មីគឺ

បច្ចេកវិទ្យា Zero-tail swing ដោយមានផ្នែកខាងក្រោយខ្លីជាងកង់ អាចស៊ីរ៉េរយៈគម្លាតកង់ច្រវាក់ឱ្យវែងខ្លីបានក្នុងកន្លែងការងារមានទីតាំងតូចចង្អៀត ងាយស្រួលជាងស៊េរី U35 ការប្រើប្រាស់កាន់តែងាយស្រួល។ បំពាក់មកជាមួយភ្លើងបំភ្លឺប្រភេទ LED ងាយស្រួលធ្វើការបាននៅពេលយប់ ព្រមទាំងមានរន្ធសាកថ្មអគ្គិសនី ១២ វ៉ុល
អេស្កាវ៉ាទ័រស៊េរី KX033 និង ស៊េរី U36 អាចធ្វើការបានយ៉ាងច្រើនប្រភេទ
សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់
Inbox : m.me/KubotaKampucheaClub
Facebook : Kubota Kampuchea club
ទស្សនាវីដេអូបាននៅទីនេះ៖
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


