Connect with us

បច្ចេកវិទ្យា

Visa អញ្ជើញម្ចាស់អាជីវកម្មឆ្នើម និងដែលទើបបង្កើតថ្មី (top Startups) នៅអាស៊ីប៉ាស៊ីហ្វិក ចូលរួមក្នុងការកសាងអនាគតរបស់ឧស្សាហកម្មការទូទាត់

បានផុស

នៅ

ភ្នំពេញ ៖ ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ ២០២២ – Visa ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ​នៅ​ក្នុង​ពិភពលោក បាន​ប្រកាស​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី (Startups) នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ឲ្យ​ចូលរួម​ក្នុង “​កម្មវិធី ពន្លឿន​អាជីវកម្ម​របស់ Visa – Visa Accelerator Program” សម្រាប់​ឆ្នាំ ២០២៣។ នេះ​ជា​ឆ្នាំ​ទី ៣ ដែល​កម្មវិធី​ពន្លឿន​អាជីវកម្ម​របស់ Visa បាន​ជ្រើសរើស​ធុរកិច្ច​បង្កើត​ថ្មី (Startups) មួយ​ក្រុម​តូច ដើម្បី​សហការ​ដោះស្រាយ​លើ​ផល​លំបាក​ដែល​មាន​ការ​ប្រឈម​មួយ​ចំនួន​នៅ​ក្នុង​ឧស្សាហកម្ម​ទូទាត់។ កម្មវិធី​សម្រាប់​ឆ្នាំ ២០២៣ ក្រុមហ៊ុន​នឹង​ផ្តោត​លើ​ការ​អភិវឌ្ឍ​ដំណោះស្រាយ​សម្រាប់​អាជីវកម្ម​បែប​គេហទំព័រ ជំនាន់​ទី ៣.០ (Web 3.0) ចរន្ត​ទូទាត់​ប្រាក់​សកល សេវាកម្ម​ហិរញ្ញវត្ថុ​បង្កប់ (embedded finance) រវាង​អាជីវករ និង​អាជីវកម្ម​ខ្នាត​តូច ព្រមទាំង​ដំណោះស្រាយ​លើ​ប្រព័ន្ធ​សេវាកម្ម​ធនាគារ​បើកចំហ (open banking)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​តាំងពី ក្រុមហ៊ុន Visa ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ពន្លឿន​អាជីវកម្ម​របស់​ខ្លួន នៅ​ឆ្នាំ ២០១៩ មក កម្មវិធី​នេះ​បាន​ជួយ​ដល់​ការ​អភិវឌ្ឍ​ធុរកិច្ច​បង្កើត​ថ្មី​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មួយ​ចំនួន ឲ្យ​មាន​ភាព​លេចធ្លោ​ឡើង។ ម្ចាស់​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី​ចំនួន ៥ ក្រុម ដែល​បាន​ជ្រើសរើស​នៅ​ក្នុង​ឆ្នាំ ២០២២ បាន​ចែករំលែក​គំនិត​របស់​ពួកគេ​រួម​ជាមួយ​អំណះអំណាង នៅ​ក្នុង​ព្រឹត្តិការណ៍ Visa Accelerator Spotlight បន្ទាប់ពី​ធ្វើការ​ជាមួយ Visa និង​ក្រុម​អភិវឌ្ឍន៍​អាជីវកម្ម ក្នុង​ការ​បម្លែង​គំនិត​របស់​ខ្លួន​ឲ្យ​ក្លាយទៅជា​អាជីវកម្ម និង​ពង្រីក​ចូល​ទៅ​ក្នុង​ទីផ្សារ​ថ្មី​នៅ​ទូទាំង​តំបន់។

ធុរកិច្ច​បង្កើត​ថ្មី​ចំនួន ២ ក្រុម ដែល​បាន​ជ្រើសរើស​នៅ​ក្នុង​ឆ្នាំ ២០២១ និង ឆ្នាំ ២០២២ ទទួល​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ចំនួន ៩ ជាមួយ​អតិថិជន និង​ដៃគូ​ពាណិជ្ជកម្ម​របស់ Visa នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ លើស​ពី​នេះ ក្រុមហ៊ុន Visa ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ភាពជា​ដៃគូ ជាមួយ​នឹង​ធុរកិច្ច​បង្កើត​ថ្មី​លើ​ពាណិជ្ជកម្ម​ចំនួន ៦ ផង​ដែរ ដោយ​ផ្ដោត​លើ​តម្លៃ នៃ​ការ​ចាប់ផ្ដើម​ធុរកិច្ច​បង្កើត​ថ្មី​អាច​នាំ​ឲ្យ​វិស័យ​ឧស្សាហកម្ម​ទូទាត់​កាន់តែ​ធំ​ជាង​មុន។

លោក Chris Clark ប្រធាន​នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Visa បាន​មាន​ប្រសាសន៍​ថា “វា​ពិតជា​គួរ​ឲ្យ​រំភើប​ខ្លាំង​ណាស់​ដែល​យើង​ឃើញ​ថា ផលិតផល​ដ៏​អស្ចារ្យ​សហការ​បង្កើត​ឡើង​ដោយ​ធុរកិច្ច​បង្កើត​ថ្មី​ពី​ក្រុម​មុនៗ បាន​ក្លាយ​ជា​ដៃគូ​ដ៏​មាន​តម្លៃ​របស់​យើង។ សម្រាប់​ការ​ជ្រើសរើស​ក្រុម​ទី ៣ នេះ យើង​មាន​ការ​រំពឹង​ទុក​ខ្ពស់ ដោយសារតែ​យើង​ចង់​បន្ត​នាំ​យក​នូវ​ធុរកិច្ច​បង្កើត​ថ្មី​ដ៏​ល្អ​បំផុត​នៅ​ទូទាំង​តំបន់ ដាក់​ចូល​ទៅ​ក្នុង​បណ្ដាញ​ទូទាត់​របស់​ក្រុមហ៊ុន Visa។ យើង​ទន្ទឹង​រង់ចាំ​ទទួល​ការ​ដាក់​ពាក្យ​ស្នើសុំ​ពី​ម្ចាស់​អាជីវកម្ម​បង្កើត​ថ្មី​គ្រប់ទិសទី​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ពន្លឿន​អាជីវកម្ម​ប្រចាំ​ឆ្នាំ ២០២៣ នេះ​”។

អ្នកស្រី អ៊ី​វ៉ា​ណា ត្រា​ហ្ស៊ី​នី (Ivana Tranchini) នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “យើង​កំពុង​សម្លឹង​រក​អ្នកមាន​ទេពកោសល្យ មានគំនិត និង​ប៉ិនប្រសប់​រក​ដំណោះស្រាយ ដែល​អាច​ចូលរួម​ក្នុង​ការ​កសាង​អនាគត​វិស័យ​ទូទាត់​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ជាមួយ​នឹង​បណ្ដាញ​ដ៏​ធំ យើង​មាន​តួនាទី​ពិសេស​ក្នុង​ការ​គាំទ្រ​ដល់​ក្រុម​ធុរកិច្ច​បង្កើត​ថ្មី​ទាំងនោះ និង​ជួយ​ជំរុញ​ដល់​ពួកគេ​ក្នុង​ការ​អភិវឌ្ឍ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​អតិថិជន​”។

ដើម្បី​បោះជំហាន​ចូល​ក្នុង​សហគមន៍​ធុរកិច្ច​បង្កើត​ថ្មី​ដែល​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្រុមហ៊ុន Visa បាន​ចាប់​ដៃគូ​ជាមួយ Plug & Play ដែល​ជា​វេទិកា​ច្នៃប្រឌិត​សកល​ដ៏​ជោគជ័យ​បំផុត​មួយ​របស់​ពិភពលោក។ Plug & Play នឹង​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់ ត្រូវ​បាន​ជ្រើសរើស​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​អាច​ចូល​ប្រើ និង​រៀបចំ​អភិវឌ្ឍន៍​ធុរកិច្ច​បង្កើត​ថ្មី ផ្តោត​លើ fintech ដែល​កំពុង​រីកចម្រើន សម្រាប់​កម្មវិធី​ពន្លឿន​អាជីវកម្ម​របស់ Visa ប្រចាំ​ឆ្នាំ ២០២៣។ Plug & Play នឹង​នាំ​យក​នូវ​ជំនាញ​របស់​ពួកគេ​ក្នុងនាម​ជា​អ្នក​វិនិយោគ​ដែល​ទទួល​បាន​ជោគជ័យ​បំផុត ព្រមទាំង​បទពិសោធន៍​របស់​ខ្លួន​ក្នុង​ការ​ធ្វើការ​ជាមួយ​កម្មវិធី​ពន្លឿន​សាជីវកម្ម​សំខាន់ៗ​ផ្សេងទៀត ដើម្បី​ទាក់ទាញ កំណត់​អត្តសញ្ញាណ និង​ពន្លឿន​ធុរកិច្ច​បង្កើត​ថ្មី ដែល​មាន​បំណង​ចង់​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ឧស្សាហកម្ម និង​ពង្រីក​បច្ចេកវិទ្យា​ថ្មីៗ។

លោក Jupe Tan អ្នកគ្រប់គ្រង​ដៃគូ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Plug & Play ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​មាន​ប្រសាសន៍​ថា “យើង​មាន​សេចក្ដី​សោមនស្ស​រីករាយ​ដែល​បាន​ធ្វើការ​លើ​កម្មវិធី​ពន្លឿន​អាជីវកម្ម​របស់ Visa។ គោលដៅ​របស់​យើង គឺ​ដើម្បី​ផ្ដល់​នូវ​ការ​វាយតម្លៃ និង​អង្កេត​ឲ្យ​បាន​វែងឆ្ងាយ​ទៅ​លើ​ធុរកិច្ច​បង្កើត​ថ្មី ប្រភេទ fintech ប្រកបដោយ​ភាព​ច្នៃប្រឌិត​បំផុត ដែល​វា​នឹង​អាច​ជួយ​ក្នុង​ការ​កសាង​អនាគត នៃ​សេវាកម្ម​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក៏ដូចជា​អនុញ្ញាត​ឲ្យ​មាន​ការ​ចូលរួម​វិភាគ​លើ​អំណះអំណាង នៃ​គំនិត និង​កំណត់​ថា តើ​គំនិត​ណាមួយ​អាច​នឹង​ធ្វើ​ការ​កែប្រែ​ឲ្យ​ក្លាយទៅជា​ផលិតផល​ជោគជ័យ រវាង​ធុរកិច្ច​បង្កើត​ថ្មី​ដែល​ជាប់​ក្នុង​វគ្គ​ចុងក្រោយ និង​ក្រុមហ៊ុន Visa”។

លោក Clark បាន​បន្ថែម​ទៀត​ថា “ភាពជា​ដៃគូ​របស់​យើង​ជាមួយ​ក្រុមហ៊ុន Plug & Play នឹង​ត​ភ្ជាប់ Visa ជាមួយ fintechs ដែល​មាន​គំនិត​ដូចគ្នា ដើម្បី​រួមគ្នា​ចែករំលែក​គោលដៅ​រួម​របស់​យើង​ក្នុង​ការ​បង្កើត​បទពិសោធន៍​ពាណិជ្ជកម្ម​ឌីជីថល​ថ្មី។ ចាប់ផ្ដើម​ពី​ការ​ស្វែងរក​សក្ដានុពល នៃ​ការ​អភិវឌ្ឍ​ថ្មីៗ​ក្នុង​ការ​រក​ដំណោះស្រាយ​សម្រាប់​អាជីវកម្ម គេហទំព័រ​ជំនាន់​ទី ៣ (Web 3.0) សេវាកម្ម​ហិរញ្ញវត្ថុ​បង្កប់ (embedded finance) ដើម្បី​ធ្វើ​ឲ្យ​វា​កាន់​តែ​មាន​ភាព​ងាយស្រួល​សម្រាប់​ម្ចាស់​អាជីវកម្ម​ក្នុង​ការ​បម្លាស់ទី​សាច់ប្រាក់​ជុំវិញ​ពិភពលោក ហើយ​នឹង​ផ្ដល់​ឱកាស​ជាច្រើន​សម្រាប់​ធុរកិច្ច​បង្កើត​ថ្មី ចូលរួម​ធ្វើការ​ជាមួយ​ក្រុមហ៊ុន Visa និង​បណ្ដាញ​ធនាគារ និង​ដៃគូ​ពាណិជ្ជករ​របស់​យើង​”។

ការ​ចូលរួម​ជាមួយ​កម្មវិធី

“​កម្មវិធី​ពន្លឿន​អាជីវកម្ម​របស់ Visa” សម្រាប់​ឆ្នាំ ២០២៣ កំពុង​បើក​ទទួល​ពាក្យ ហើយ​នឹង​ត្រូវ​បិទ​នៅ​ថ្ងៃ​ទី ១០ ខែ​មករា ឆ្នាំ ២០២៣។ កម្មវិធី​ពន្លឿន​អាជីវកម្ម​របស់ Visa នេះ គឺ​សមស្រប​សម្រាប់​ប្រភេទ​ធុរកិច្ច​បង្កើត​ថ្មី ស៊េរី A និង​ខ្ពស់​ជាង​នេះ ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​រយៈពេល​វែងឆ្ងាយ ចំពោះ​ការ​កើន​ឡើង ក៏ដូចជា​ប្រតិបត្តិការ​អាជីវកម្ម​ដែល​កំពុង​មាន​ស្រាប់​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​មាន​សុពលភាព និង​ដំណោះស្រាយ​ដែល​បាន​អះអាង។ កម្មវិធី​ដែល​មាន​រយៈពេល​ប្រាំ​មួយ​ខែ នឹង​អនុញ្ញាត​ឲ្យ​ម្ចាស់​ធុរកិច្ច​បង្កើត​ថ្មី ដែល​ត្រូវ​បាន​ជ្រើសរើស អាច​ធ្វើការ​រួម​គ្នា​ជាមួយ​អ្នក​ជំនាញ​ផ្នែក​ទូទាត់​ប្រាក់ ស្ថាបត្យករ​ផលិតផល និង​ក្រុម​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ក្រុមហ៊ុន Visa ដើម្បី​បង្កើត​ដំណោះស្រាយ​រួមគ្នា ធ្វើការ​សាកល្បង និង​អនុវត្ត​ម្ដង​ហើយ​ម្ដង​ទៀត អំឡុង​ពេល​បន្ត​ស្វែងរក​ឱកាស​ចូល​ទៅ​ទីផ្សារ​ជាក់ស្ដែង ជាមួយ​នឹង​បណ្ដាញ​ហិរញ្ញវត្ថុ​ដ៏​ទូលំទូលាយ​របស់ Visa ស្ថាប័ន​ហិរញ្ញវត្ថុ ពាណិជ្ជករ និង​ដៃគូ​ឌីជីថល។ សម្រាប់​ព័ត៌មាន​បន្ថែម និង​របៀប​ដាក់ពាក្យ​ស្នើសុំ សូម​ចូល​ទៅ​កាន់​គេហទំព័រ ៖ https://www.visa.com.sg/apaccelerator

អំពី​ក្រុមហ៊ុន Visa Inc.

ក្រុមហ៊ុន Visa គឺជា​ក្រុមហ៊ុន​នាំ​មុខ​គេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រវាង​អ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័ន​ហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជា​រៀងរាល់​ឆ្នាំ។ បេសកកម្ម​របស់​យើង​គឺ​ផ្សារភ្ជាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការ​តភ្ជាប់​បណ្ដាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ងាយ​ស្រួល អាច​ទុកចិត្ត​បាន និង​មាន​សុវត្ថិភាព​បំផុត ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន។ យើង​ជឿជាក់​ថា សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការ​អភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​មើល​ឃើញ​ថា នេះ​គឺជា​មូលដ្ឋានគ្រឹះ នៃ​ចរន្ត​សាច់ប្រាក់។ ស្វែងយល់​បន្ថែម​តាមរយៈ Visa.com

អំពី Plug & Play

ចាប់ផ្ដើម​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០០៦ កម្មវិធី​របស់​យើង​បាន​ពង្រីក​ទូទាំង​ពិភពលោក រួម​ទាំង​ការ​មាន​វត្តមាន​នៅ​ក្នុង​ទីតាំង​ជាង ៤០ នៅ​ទូទាំង​សកល ផ្ដល់​ជូន​ធុរកិច្ច​បង្កើត​ថ្មី​នូវ​ធនធាន​ចាំបាច់ ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង Silicon Valley និង​មាន​អ្វី​ច្រើនយ៉ាង​បន្ថែម​ទៀត។ ជាមួយ​នឹង​ធុរកិច្ច​បង្កើត​ថ្មី មាន​ចំនួន​ច្រើនជាង ៦៤,០០០ និង ដៃគូ​សាជីវកម្ម​ផ្លូវការ​ចំនួន ៥០០ យើង​បាន​បង្កើត​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ចុងក្រោយ​សម្រាប់​ធុរកិច្ច​បង្កើត​ថ្មី​នៅ​ក្នុង​ឧស្សាហកម្ម​ជាច្រើន។

យើង​ធ្វើការ​វិនិយោគ​ជាមួយ​នឹង VCs Silicon Valley ដែល​ឈានមុខ​គេ​ចំនួន ២០០ និង​រៀបចំ​ព្រឹត្តិការណ៍​កសាង​បណ្ដាញ​ច្រើនជាង ១,០០០ ដង ក្នុង​មួយ​ឆ្នាំ។ ក្រុមហ៊ុន​នៅ​ក្នុង​សហគមន៍​របស់​យើង រៃអង្គាស​ថវិកា​បាន​ជាង ៩ ពាន់​លាន​ដុល្លារ តាមរយៈ​ផលប័ត្រ​ដែល​ទទួល​បាន​ជោគជ័យ រួមមាន Danger, Dropbox, Lending Club និង PayPal។ សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​កាន់​គេហទំព័រ​៖ www.plugandplayapac.com

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង ៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen) កញ្ញា គ្រី សុ​វណ្ណា​រី​

Head of Corporate Communications​ ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd

Visa Vietnam, Cambodia and Laos តំណាង​ក្រុមហ៊ុន Visa Inc.

ទូរស័ព្ទ ៖ +84 28 3520 7439 ទូរស័ព្ទ ៖ +855 11733368

អ៊ីម៉ែល ៖ [email protected] អ៊ីម៉ែល ៖ [email protected]

ព័ត៌មានបន្ថែមទាក់ទងទៅនឹងកម្មវិធីពន្លឿនអាជីវកម្មរបស់ Visa ៖

​https://form.typeform.com/to/GuOdcPzF?typeform-source=www.visa.com.​sg

តំណលីងសម្រាប់ដាក់ពាក្យស្នើសុំ៖ https://www.visa.com.sg/visa-everywhere/innovation/apaccelerator.html

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម