បច្ចេកវិទ្យា
អ្នកនិពន្ធជាច្រើននាក់លើពិភពលោក ជំរុញឲ្យក្រុមហ៊ុន AI គោរពកម្មសិទ្ធិបញ្ញា
អ្នកនិពន្ធរាប់ពាន់នាក់នៅលើពិភពលោកបានដាក់លិខិតជំរុញឲ្យក្រុមហ៊ុន AI ស្វែងរកការអនុញ្ញាតពីម្ចាស់ស្នាដៃនិពន្ធជាមុនសិន មុននឹងបញ្ចូលស្នាដៃដែលត្រូវបានរក្សាសិទ្ធិទៅក្នុងបច្ចេកវិទ្យារបស់ពួកគេ ។

សំបុត្រដែលផ្ញើទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា OpenAI, Meta, Microsoft និងក្រុមហ៊ុន AI ផ្សេងទៀតត្រូវបានចុះហត្ថលេខាដោយអ្នកនិពន្ធប្រលោមលោកជាច្រើនរូប រួមទាំងអ្នកដែលឈ្នះរង្វាន់ Pulitzer សញ្ជាតិអាមេរិកលោកស្រី Jennifer Egan, លោក Michael Chabon, លោកស្រី Louise Erdrich ក៏ដូចជាអ្នកនិពន្ធអាមេរិកល្បីឈ្មោះ James Patterson, Suzanne Collins, អ្នកនិពន្ធកាណាដា Margaret Atwood, Jonathan Franzen, Celeste Ng, Nora Roberts និង Ron Chernow ជាដើម ។
ក្នុងសំណេរនោះ អ្នកនិពន្ធបានស្នើសុំឲ្យអ្នកដឹកនាំ AI ទទួលបានការអនុញ្ញាតសម្រាប់ការរក្សាសិទ្ធិនៅក្នុងកម្មវិធី AI ជំនាន់ថ្មី និងផ្តល់សំណងដល់អ្នកនិពន្ធដោយយុត្តិធម៌ ប្រសិនបើមានការប្រើប្រាស់ស្នាដៃរបស់ពួកគេនៅក្នុងកម្មវិធី AI ដោយមិនមានការអនុញ្ញាត ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Nora Roberts ជាអ្នកនិពន្ធម្នាក់បាននិយាយថា អ្នកនិពន្ធគួរតែត្រូវបានផ្តល់សំណងដោយយុត្តិធម៌ ពីព្រោះពួកគេមិនមែនជាមនុស្សយន្តដែលត្រូវដាក់កម្មវិធីទាំងនោះទេ ហើយ AI មិនអាចបង្កើតរឿងរបស់មនុស្សដោយមិនយកចេញពីរឿងដែលបានសរសេររួចហើយនោះទេ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


