សេដ្ឋកិច្ច
វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុមិនមែនធនាគារ ជួយជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ
បច្ចុប្បន្ន វិស័យហិរញ្ញវត្ថុមិនមែនធនាគារ នៅបន្តមានវឌ្ឍនភាពជាវិជ្ជមាន លើកលែងតែវិស័យអចលនវត្ថុ ទោះបីជា សេដ្ឋកិច្ចជាតិ, តំបន់ និងសកលកំពុងទទួលរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងកំណើនអតិផរណាក្តី។ វឌ្ឍនភាពទាំងនេះ ក៏មានការរួមចំណែកពីបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចទីផ្សារ និងសុខុមាល ភាពសង្គមវៃឆ្លាតផងដែរ។

លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. បាន លើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារមានការគាំទ្រខ្ពស់ពីរាជរដ្ឋាភិបាល វិស័យហិរញ្ញវត្ថុ មិនមែនធនាគារ មានការលូតលាស់គួរឱ្យកត់សម្គាល់ ជាពិសេសក្នុងអំឡុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋា ភិបាលបានឆ្លើយតបទាន់ពេល ក្នុងស្មារតីបុរេសកម្ម តាមរយៈការប្រើប្រាស់ «យុទ្ធសាស្ត្រផ្ការីក» ដើម្បីធ្វើជាយុទ្ធនាការ ចាក់វ៉ាក់សាំងបង្កើត «ភាពស៊ាំសហគមន៍» ក៏ដូចជាការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រគន្លឹះៗពាក់ព័ន្ធ ផ្សេងទៀត ដើម្បីគាំទ្រដល់ការស្ដារ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ នៅថ្ងៃ ទី ២៣ ខែតុលា លោក ម៉ី វ៉ាន បានបន្តទៀតថា ទោះបីយ៉ាងនេះក្តី បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ជាពិសេសបច្ចេកវិទ្យា ហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ស្ថិតនៅដំណាក់កាល់លូតលាស់ដំបូងនៅឡើយ ដែលប្រៀបដូចជាកូន ដើមឈើមួយដើម ដែលទាមទារនូវការថែទាំឱ្យបានល្អបន្ថែមទៀត។
ប្រៀបធៀបនឹងប្រទេសក្នុងតំបន់ ស្ថានភាពបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា មិនស្ថិតនៅក្រោយគេនោះទេ ប៉ុន្តែស្ថិតក្នុង ចំណោម ប្រទេសដែលមិនទាន់អាចទាញយកអត្ថប្រយោជន៍ជាអតិបរមានៅឡើយ។ ជាមួយនឹងការគាំទ្រពីរាជរដ្ឋា ភិបាលបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នឹងរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិង សង្គមឌីជីថលកម្ពុជាដ៏រស់ រវើកទៅថ្ងៃអនាគត។

លោក សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិវញ្ញវត្ថុមិនមែនធនាគារ បានលើកឡើងថា ថ្វីដ្បិតមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុជាអង្គភាពទើបបង្កើតថ្មី ដែលចាប់ផ្ដើមដំណើរការការដ្ឋានការ ងាររបស់ខ្លួននៅចុងឆ្នាំ២០២១ ពោលគឺ មួយឆ្នាំបន្ទាប់ពីការ បង្កើតអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារយ៉ាងណាក្តី តែពេលនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុបាននិងកំពុងសម្រេចសមិទ្ធផលជាច្រើន ក្នុងការចូលរួមកសាងមូលដ្ឋាន គ្រឹះនៃការលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ស្របតាមទិសដៅគោល នយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ២០២៣-២០២៨ ដែលបានដាក់ចេញ។
ក្នុងន័យនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុបានបន្តគិតគូរដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ ការលើកកម្ពស់និងការ ជំរុញអក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុព្រមទាំងអក្ខរកម្មឌីជីថលដែលគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ, ហានិភ័យ បច្ចេកវិទ្យា ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ, ក្របខណ្ឌហិរញ្ញវត្ថុមិនមែនធនាគារបើកចំហ, ការជំរុញការធ្វើបរិវត្តកម្ម ឌីជីថល និងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ បន្ថែមទៅលើសមិទ្ធផលការងារសម្រេច បានផ្សេងៗទៀត។
ជាមួយគ្នានេះដែរ លោក Satoru Yamadera ទីប្រឹក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃធនាគារ ADB បានឡើង ឡើងថា «បច្ចេកវិទ្យាគឺជាកូនសោរសំខាន់មួយសម្រាប់ការអភិវឌ្ឈសេដ្ឋកិច្ច។ ជាការពិតបច្ចេកវិទ្យាជាឧបករណ៍សម្រាប់ គាំទ្រអ្វីដែលនឹងត្រូវធ្វើ»៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


