Connect with us

បច្ចេកវិទ្យា

ព្រឹត្តិការណ៍ពិសេសៗ ពីការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G

បានផុស

នៅ

កម្មវិធី​សម្ពោធ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno11 Series 5G បាន​សម្ពោធ​ជា​ផ្លូវការ​ហើយ ជាមួយនឹង​បរិយាកាស​ដ៏​អធិកអធម ក្រោម​ការយាង​ចូលរួម​ពី​ភ្ញៀវកិត្តិយស​ពិសេស ព្រះ​នាង​តូច ជេន​ណា ជាមួយ​នឹង​វត្តមាន​ទូត​សុច្ឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន OPPO ទាំង 3 រូប គឺ ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី​, ថេ​ណា និង រ៉េត ស៊ូ​ហ្សា​ណា ព្រមទាំង​តារា​ប្រុស-ស្រី ល្បីៗ ជាច្រើនរូប ដែល​បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

OPPO បានដាក់​បង្ហាញ​ស្មា​ត​ហ្វូ​ន OPPO Reno11 Series 5G ជំនាន់​ថ្មី​របស់ខ្លួន​រហូត​ទៅដល់ 3 ម៉ូ​ដែល ដែល​រួមមាន Reno11 5G, Reno11 F និង Reno11 Pro 5G ទាំង​ការ​ឌី​ហ្សា​ញ ប្រព័ន្ធ​កាមេរ៉ា កម្លាំង​ម៉ាស៊ីន និង​បច្ចេកវិទ្យា AI គឺ​សុទ្ធសឹងតែ​ជា​បច្ចេកវិទ្យា​ចុងក្រោយ។

សម្រាប់​ការ​រចនា​ឌី​ហ្សា​ញ​ដ៏​ថ្មីស្រឡាង​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក បាន​បំផុស​គំនិត​ពី​ធម្មជាតិ​ពិតៗ ដែល​ផ្តល់ជូន​នូវ​ភាព​ស្រស់ស្រាយ​រាល់ពេល​ដែល​យើង​សម្លឹង​មើល​។ រីឯ គុណភាព​ប្រព័ន្ធ​កាមេរ៉ា​ថតរូប Portrait បាន​អាប់​ដេ​ត​កាន់តែ​ប្រសើរ​ជាង​មុន ដែល​ធ្វើ​ឲ្យ​អ្នកទទួលបាន​រូបភាព​ហាក់ដូចជា​ថតរូប​ក្នុង​ស្ទី​ឌី​យោ ទាំង​គុណភាព ការចាប់​ប្លង់ និង​ពន្លឺ​នោះទេ​។ បន្ថែម​ពីនេះ​ជាមួយ​មុខងារ 2x optical zoom អាច​ទាញ​ផ្ទៃ​ខាង​ក្រោយមក​កាន់តែ​កៀក​រូប​មនុស្ស និង​ធ្វើ​ឲ្យ​ព្រាល​ផ្ទៃ​ខាងក្រោយ ធ្វើ​ឲ្យ​រូបភាព Portrait កាន់តែ​លេចធ្លោ និង​នៅតែ​អាច​រក្សា​ទម្រង់​មុខ​មនុស្ស​បាន​ស្អាត​ធម្មជាតិ មិន​ធ្វើ​ឲ្យ​ខូច​ទ្រង់ទ្រាយ​នោះទេ​។ លើសពីនេះ OPPO Reno11 Series 5G ទាំង​នៅលើ​កាមេរ៉ា​មុខ និង​ក្រោយ​អាច​ថត​វីដេអូ​បាន​កម្រិត 4K ។ ចំពោះ​អេក្រង់​វិញ OPPO Reno11 Series 5G បំពាក់​ជាមួយ​អេក្រង់​ប្រភេទ 3D គាំទ្រ​ដោយ​កញ្ចក់ AMOLED Display មាន​គែម​កោង និង​មាន​ទំហំ 6.7Inch ព្រមទាំង​មាន​សមត្ថភាព​ខ្ពស់​អាច​បង្ហាញ​រូបភាព និង​វីដេអូ​ចេញ​បាន​ក្នុង​កម្រិត FHD+ ថែម​ទៀតផង​។ ចំណែក​ថាមពល​ថ្ម​វិញ Reno11 និង Reno11 F មាន​កម្លាំង 5000mAh និង​គាំទ្រ​បច្ចេកវិទ្យា 67W SUPERVOOC ដោយឡែក Reno11 Pro មាន​កម្លាំង​ថ្ម 4600mAh និង​គាំទ្រ​បច្ចេកវិទ្យា 80W SUPERVOOC។

ក្រៅពីនេះ OPPO ក៏មាន​សម្ពោធ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី ColorOS 14 ដែលមាន​មុខងារ​ពិសេសៗ ជា​ច្រើន​ដូចជា Smart Image Matting, File Dock, Smart Touch និង​មុខងារ LinkBoost។ លើស​ពី​នេះ​ទៅ​ទៀត ក៏មាន​ការប្រកាស​ផលិតផល IOT ដូចជា OPPO Pad Neo, OPPO Watch X និង​កាស​ឥត​ខ្សែ OPPO Enco Bud2 ពណ៌​ថ្មី​ផង​ដែរ។

•​ ​សម្រាប់​ថេ​ប្លេ​ត​ជំនាន់​ថ្មី OPPO Pad Neo រចនា​មកជា​មួយ​អេក្រង់ ReadFit កម្រិត 2.4K ទំហំ 11.4” និង​អាច​ប្រើប្រាស់​ស៊ីម​កាត​ដោយ​គាំទ្រ​សេវា 4G LTE និង Wifi ជាមួយ​ថាមពល​ថ្ម​ធំ 8000mAh ដែលមាន​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស 33W SUPERVOOC ព្រមទាំង RAM 16GB ((8+8GB) និង ROM 128GB ផ្តល់ជូន​លោកអ្នក​នូវ​ភាព​រីករាយ​គ្មាន​ដែន​កំណត់​គ្រប់​ទីកន្លែង​។​

•​ ​សម្រាប់ OPPO Enco Buds2 ជាកា​សឥត​ខ្សែ​ជំនាន់​ថ្មី​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​បទពិសោធ​សំឡេង​ដ៏​អស្ចារ្យ​ឥត​ដែន​កំណត់ និង​អាច​ឲ្យ​អ្នក​ប៉ះ​បញ្ជា​ផ្ទាល់​លើ​កាស រាល់ពេល​ចង់​ផ្លាស់ប្តូរ​បទ​ចម្រៀង បន្ថយ​ឬ​បន្ថែម​សំឡេង និង​ទទួល​ការហៅ​ចូល​បាន​យ៉ាង​ងាយស្រួល​ដោយ​មិនចាំបាច់​ចុច​ផ្ទាល់​លើ​ទូរស័ព្ទ​។​

•​ ​សម្រាប់ OPPO Watch X នាឡិកា​វៃឆ្លាត​ជំនាន់​ថ្មី ដែលមាន​រចនាបថ​រូបរាង​កាលី​ប​ស្រស់ស្អាត ទាន់សម័យ កម្រាស់​ស្តើង ស័ក្ក​សមជា​មួយជីវិត​ប្រចាំថ្ងៃ ដោយ​ភ្ជាប់​មក​នូវ​មុខងារ​ប្រើប្រាស់​ទំនើបៗ​ជាច្រើន​។​

​តោះ​! កក់​ទុក​មុន​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​02 មីនា 2024 លើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno11 Series 5G ទាំង 3 ម៉ូ​ដែល Reno11 Pro 5G $599 | Reno11 5G $449 | Reno11 F 5G $339 នឹង​ទទួលបាន​កាដូ​រួមមាន​ដូចជា ៖

o​ ​រាល់​ការ​កក់​ទុក​មុន Reno11 Pro 5G | Reno11 5G ថែម​ជូន ៖

-​ ​បណ្ណ​ប្តូរ​អេក្រង់ 1​ឆ្នាំ តម្លៃ $89

-​ ​កា​តាប​ស្ពាយ​ដ៏​ស្រស់ស្អាត តម្លៃ $39

-​ ​ស៊ីម​ស្មា​ត​លេខ​ពិសេស Bronze តម្លៃ $54

o​ ​រាល់​ការ​កក់​ទុក​មុន Reno11 F 5G ថែម​ជូន ៖

-​ ​បណ្ណ​ប្តូរ​អេក្រង់ 1​ឆ្នាំ តម្លៃ $69

-​ ​កា​តាប​ស្ពាយ​ដ៏​ស្រស់ស្អាត តម្លៃ $39

-​ ​ស៊ីម​ស្មា​ត​លេខ​ពិសេស Bronze តម្លៃ $54

សម្រាប់​ផលិតផល IoT រួមមាន OPPO Pad Neo តម្លៃ $299 | OPPO Watch X | OPPO Enco Buds2 អា​ចរក​ទិញ​បាន​ចាប់ពី​ថ្ងៃទី​03 ខែមីនា 2024 នេះ​តទៅ៕

តោះ! អាចកក់ទុក OPPO Reno11 Series 5G ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 02 មីនា 2024 នឹងទទួលបានកាដូជាច្រើនពី OPPO ដោយ Reno11 Pro $599 | Reno11 $449 | Reno11 F $339
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១២ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១៦ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម