បច្ចេកវិទ្យា
កុំសូវទុកចិត្ត Telegram ពេក ព្រោះវាមិនអាចរក្សាការរសម្ងាត់ប៉ុន្មាននោះទេ
កម្មវិធីទំនាក់ទំនងសង្គម Telegram គឺជាកម្មវិធី ដែលមានប្រជាប្រិយភាពមួយដោយសារតែកម្មវិធីនេះងាយស្រួលប្រើ មិនសូវមានបញ្ហា ហើយជាពិសេស ទៅទៀតនោះ វាគឺជាកម្មវិធីមួយដំបូងគេដែលគិតគូរពីសុវត្ថិភាពទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។

ម្យ៉ាងវិញទៀតកម្មវិធីនេះ កាន់តែមានអ្នកប្រើប្រាស់កើនឡើងច្រើន បន្ទាប់ពីកម្មវិធី WhatsApp បានទាមទារឲ្យអ្នកប្រើប្រាស់យល់ព្រមក្នុងការផ្ដល់ទិន្នន័យឯកជនភាព របស់ពួកគេជាមួយនឹងកម្មវិធីហ្វេសប៊ុក។
ប៉ុន្តែក្នុងពេលថ្មីៗនេះ អ្នកស្រាវជ្រាវម្នាក់បានរកឃើញ ពីភាពចន្លោះប្រហោងនៅក្នុងមុខងារសារសម្ងាត់របស់កម្មវិធី Telegram សម្រាប់ macOS ដែលអាចឲ្យអ្នកប្រើប្រាស់ឬជនណាម្នាក់ចូលទៅទាញយកសារសំឡេងឬវីដេអូនោះមកវិញបាន។ បញ្ហានេះគឺដោយសារតែក្រុមហ៊ុនមិនបានលុបចោលសារទាំងនោះ នៅពេលដែលវាត្រូវបានលុបចេញពីស្គ្រីន (Screen) របស់អ្នកប្រើប្រាស់ទេ ហើយឯកសារទាំងនេះ ត្រូវបានរក្សាទុកនៅក្នុងទីតាំងមួយ ជាមួយនឹងឯកសារផ្ញើសារធម្មតា ដែលអ្នកប្រើប្រាស់អាចចូលទៅទាញយកមកវិញបាន។ ដូច្នេះដើម្បីចៀសវាងពីការទាញយកទិន្នន័យនៅពេលប្រើសារសម្ងាត់នោះ នាយកដ្ឋានសូមឲ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram សម្រាប់ macOS ទៅជំនាន់ 7.4 ដែលក្រុមហ៊ុនបានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ២៩ខែមករានោះ។

គួរបញ្ជាក់ផងដែរថា នៅពេលដែលលោកអ្នកធ្វើការផ្ញើសារធម្មតាសារទាំងនោះ ត្រូវបានអ៊ីនគ្រីបនៅពេលដែលឆ្លងកាត់សើវើ (Server) របស់ក្រុមហ៊ុនផ្សេងៗទៀត ប៉ុន្តែវាមិនត្រូវបានអ៊ីន គ្រីបនៅក្នុងប្រព័ន្ធសើវើ របស់ក្រុមហ៊ុន Telegram នោះទេ។ ដូច្នេះសាររបស់លោកអ្នកអាច ត្រូវបានទាញយក នៅពេលដែលសើវើរបស់ក្រុមហ៊ុន ត្រូវបានរងការវាយប្រហារ៕
ប្រភព៖ នគរបាលប្រឆាំងបច្ចេកវិទ្យា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


