បច្ចេកវិទ្យា
ចំនួនអ្នកប្រើ facebook កើនឡើងយ៉ាងគំហុកពេលមានជំងឺកូវីដ១៩ តែក្រុមហ៊ុនបែរជាមើលឃើញអនាគតស្រពេចស្រពិល
កាលពីថ្ងៃពុធនេះបណ្ដាញសង្គមហ្វេសប៊ុកបានរាយការណ៍អំពីកំណើនដ៏ខ្លាំងនៃចំនួនការប្រើប្រាស់របស់ខ្លួន ខណៈដែលជំងឺកូវីដ១៩រាតត្បាតជាសាកលក្នុងការធ្វើបច្ចុប្បន្នភាព ប្រចាំត្រីមាសបានធ្វើឲ្យមានការកើនឡើងនៃភាគហ៊ុននៅក្នុងបណ្ដាញសង្គមមួយនេះ ទោះបីជាមានការព្រមានអំពីភាពច្របូកច្របល់នៅប៉ុន្មានខែខាងមុខទៀតនេះក៏ដោយ។
ភាគហ៊ុនបានកើនឡើងប្រហែល១០% បន្ទាប់ពី Facebook បានរាយការណ៍ពីប្រាក់ចំណេញចំនួន ៤,៩ពាន់លានដុល្លារលើប្រាក់ចំណូលដែលបានកើនឡើង ១៧% ឬស្មើនឹង១៧,៤ពាន់លានដុល្លារក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំនេះ។
នាយកប្រតិបត្តិក្រុមហ៊ុន លោក Mark Zuckerberg បានប្ដេជ្ញាថានឹងបន្តចាក់លុយចូលទៅតម្រូវការបណ្ដាញសង្គម ដែលបង្ហាញដោយវិបត្តិនៃជំងឺនេះ ទោះបីជាមានភាពមិនច្បាស់លាស់អំពីផលប៉ះពាល់នៃភាពអាសន្នផ្នែកសុខភាពចំពោះសេដ្ឋកិច្ច និងអាជីវកម្មយ៉ាងណាក្ដី។
លោកថា “ខ្ញុំគិតថាតាមវិធីខ្លះគឺជាឱកាសមួយ ហើយតាមវិធីផ្សេងទៀត ខ្ញុំគិតថាវាជាការទទួលខុសត្រូវក្នុងការវិនិយោគលើការងើបឡើងវិញនៃសេដ្ឋកិច្ច” ។
តួលេខនៃអ្នកប្រើប្រាស់សកម្មប្រចាំខែបានកើនឡើង ១០% ឬស្មើនឹង ២,៦ ពាន់លាននាក់សម្រាប់បណ្ដាញសង្គមស្នូលរបស់ខ្លួនគឺ Facebook នេះ ចំណែកចំនួនអ្នកប្រើប្រាស់សម្រាប់កម្មវិធីក្នុងត្រកូលគ្រួសាររបស់ខ្លួនដូច Instagram និង WhatsApp បានកើនដល់ ៣ ពាន់លាននាក់។
ក៏ប៉ុន្តែ Facebook បានព្រមានអំពី “ភាពមិនប្រាកដប្រជាដែលមិនធ្លាប់មានពីមុនមក” អំពីអនាគតនៃអាជីវកម្មរបស់ខ្លួនដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩។
លោក Zuckerberg បានបន្តថា“ ផលប៉ះពាល់លើអាជីវកម្មរបស់យើងគឺមានសារៈសំខាន់ណាស់ ហើយខ្ញុំនៅតែមានការព្រួយបារម្ភជាខ្លាំងចំពោះភាពអាសន្នមួយនេះ ដូច្នេះការធ្លាក់ចុះនៃសេដ្ឋកិច្ចនឹងមានរយៈពេលយូរជាងការរំពឹងទុករបស់ប្រជាជនទៅទៀត” ។
គួររម្លឹកថា បណ្ដាញសង្គមយក្សរបស់អាមេរិកមួយនេះបាននិយាយថាបានឃើញ “ការថយចុះគួរឲ្យកត់សម្គាល់” នៅក្នុងតម្រូវការសម្រាប់ការផ្សាយពាណិជ្ជកម្ម ក៏ដូចជាការធ្លាក់ចុះនៃតម្លៃការផ្សាយពាណិជ្ជកម្មក្នុងអំឡុងពេលបីសប្ដាហ៍ចុងក្រោយនៃត្រីមាសនេះ
ប្រែសម្រួល៖ តរុណី
ប្រភព៖AFP
ចុចអាន៖សម្រង់សម្ដីអស្ចារ្យទាំង៥ ដែលធ្វើឲ្យយើងច្បាស់ពីបច្ចេកវិទ្យាជាងពីមុន
ចុចអាន៖ធ្វើដូចម្ដេចដណ្ដើមបាន follower លើបណ្ដាញសង្គម IG និងFecebook
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


