បច្ចេកវិទ្យា
អាថ៌កំបាំងធំបួនយ៉ាងរបស់បណ្ដាញwifiដែលមិនងាយមានអ្នកណាដឹង
១ អាថ៌កំបាំងទី១ អ្នកផ្ដល់សេវាអ៊ីនធឺណិតអាចតាមដានយើងបាន
នេះជាការពិត បើមិនចង់យើងអាចបង្កើត Wifi ខ្លួនឯងប្រើទៅ! និយាយលេងសើចទេ។ ជាការពិតណាស់ អាសយដ្ឋាន IP ដែលធ្វើឲ្យក្រុមហ៊ុនទាំងនោះរកឃើញបានយ៉ាងស្រួល ថាយើងកំពុងទស្សនាអ្វី ប្រសិនបើយើងមិនencrypted។ ការencryptedគឺជាការបម្លែងព័ត៌មានទៅជា An cryptographic encoding (ទិន្នន័យដែលមិនអាចអានបើគ្មានpassword)។
២ ទោះវាមិនមានសុវត្ថិភាពតែមានវិធីការពារ
ការប្រើបណ្ដាញ Wifi ងាយនឹងរងការជ្រៀតជ្រែកបំផុត ប៉ុន្តែមានអាថ៌កំបាំងដ៏អស្ចារ្យមួយសម្រាប់អ្នកនិយម Wifi សម្រាប់ទុកការពារខ្លួនគឺ ធាតុទឹកអាចជួយការពារអំពើជ្រៀតចូល បានដល់ទៅ៧៥%។ ប្រសិនបើយើងអង្គុយនៅចន្លោះរ៉ោតទ័រនិងកុំព្យូទ័រ វាអាចកាត់បន្ថយកម្លាំងនៃសញ្ញាវ៉ាយហ្វាយបាន ដូចគ្នានេះ ការអង្គុយក្បែរចរន្តទឹក ធ្វើឲ្យការជ្រៀតចូលពិបាកធ្វើទៅបានណាស់។ យោងតាម airtame.com ហ្វ្រេកង់ 2.4GHz ឬ 5GHz របស់WiFi ខ្ពស់ជាងបណ្ដាញចល័តនានាដែលអាចជួយឲ្យផ្ទុកទិន្នន័យបានច្រើន។
៣ WiFi តាមពិតទៅអាចមានវ័យច្រើនជាងអ្នកអានយើង!
អ្នកណាដឹងខ្លះ ថាក្រុមហ៊ុនដែលបានបង្កើតប្រព័ន្ធWiFiមុនគេ ឈ្មោះថា IEEE 802.11 បានជួបប្រជុំគ្នាដើម្បីពិភាក្សា អំពីការបង្កើតនេះតាំងពីខែកញ្ញាឆ្នាំ ១៩៩០ មកម្ល៉េះ។ បណ្ដាញមូលដ្ឋានឥតត្រូវការខ្សែមួយនេះ សំដៅទៅលើវិធីសាស្ត្រធ្វើយ៉ាងណា អាចបញ្ជូនព័ត៌មានតាមបណ្ដាញ ដោយមិនអាក់ឬរងការរំខានណាមួយ។ ពួកអ្នកប្រាជ្ញឌីជីទាំងនោះបានសម្រេចថា គេនឹងប្រើរលកវិទ្យុដើម្បីផ្ទេរព័ត៌មានពីឧបករណ៍អេឡិចត្រូនិកមួយទៅឧបករណ៍មួយទៀត។ ឥឡូវនេះ មានឧបករណ៍ដែលកើតឡើងក្រោយ ជាង ៩ ពាន់លាននៅលើពិភពលោក អាចប្រើបានជាមួយWiFi ។ ចំនួននេះទំនងនេះជាតួលេខកាលពីចុងឆ្នាំ២០១៨ ដែលទំនងជាកើនឡើងក្នុងពេលបច្ចុប្បន្ន។
៤ WiFi មិនមែនជាម៉ាកសញ្ញាតែជា សេវាកម្មបែបវិញ្ញាបនបត្រ
សម្ព័ន្ធWi-Fi Alliance ជាម្ចាស់និងមានសិទ្ធិត្រួតពិនិត្យពាណិជ្ជសញ្ញាចុះបញ្ជីណាខ្លះដែលត្រូវបានអនុញ្ញាតបង្កើតជាឧបករណ៍ប្រើWiFi។ ទាំងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន IEEE 802.11 បានន័យថាអ្នកណាដែលចង់បង្កើត WiFi-enabled device ត្រូវរចនាតាមស្តង់ដាររបស់ពួកគេ។

ប្រវត្តិ
WiFi មានប្រភពកំណកំណើតដើមនៅកោះហាវ៉ៃ ដោយវាត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧១ ហើយត្រូវបានគេឲ្យឈ្មោះថា ALOHAnet ។ នេះជាប្រព័ន្ធទាក់ទងឈានមុខគេដែលត្រូវបានបង្កើតឡើងនៅសាកលវិទ្យាល័យហាវ៉ៃ។
ពីរទសវត្សរ៍ក្រោយមកសាជីវកម្ម AT&T Corporation បានបង្កើតWaveLANដែលត្រូវបានគេចាត់ទុកថាជាអ្នកឈានមុខគេពិតប្រាកដនៃប្រព័ន្ធWiFi៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ប្រវត្តិនៃការបង្កើតបណ្ដាញ instagram ដំបូង
ចុចអាន៖ធ្វើដូចម្ដេចដណ្ដើមបាន follower លើបណ្ដាញសង្គម IG និងFecebook
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


