Connect with us

បច្ចេកវិទ្យា

​​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន Gaming realme 7 តម្លៃ​ត្រឹមតែ $289 ទទួល​បាន​បទពិសោធន៍​លេង​ហ្គេម​កាន់តែ​រលូន​ចេញ​លក់​ថ្ងៃទី​០៩ តុលា នេះ​ហើយ​

បានផុស

នៅ

​ហ្គេម​ទូរ​សព្ទ​ដៃ​ឥឡូវ​ពិតជា​ពេញ​និយម​ណាស់​ សម្រាប់​យុវវ័យ​ភាគច្រើន ដែល​លេង​សម្រាប់​ការកម្សាន្ត មិន​ថា​ហ្គេម PUBG​ឬ MLBB សុទ្ធតែ​មានការ​ប្រកួត​ប្រជែង​ខ្លាំង​។ ក្នុង​ការ​លេង​ហ្គេម​ទឹកដៃ​បច្ចេកទេស​របស់​អ្នកលេង​ គឺ​សំខាន់​ទោះជា​យ៉ាងណាក៏ដោយ​កម្លាំង​ម៉ាស៊ីន​ទូរ​សព្ទ​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ដូច្នេះ​ទូរ​សព្ទ​ដែល​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ពិតជា​អាច​អ្នកលេង​របស់​យើង​ងាយស្រួល​ទទួល​បាន​ជ័យជម្នះ​។​

​កាលពីមុន​មិនយូរប៉ុន្មាន realme ដែល​ជា​ម៉ាក​ស្មា​ត​ហ្វូ​ន មានការ​រីកចម្រើន​លឿន​បំផុត​នៅ​លើ​ពិភពលោក​បាន​បញ្ចេញ realme 7 ដែល​ធ្វើ​ឲ្យ​យុវវ័យ​ទទួល​បាន ការ​ថតរូប​ច្បាស់ ការ​សាក​ថ្ម​លឿន និង​កម្លាំង​ម៉ាស៊ីន​ខ្លាំង​សម្រាប់​ការលេង​ហ្គេម ។ ដើម្បី​បង្កើត​ឲ្យ​បាន​ទូរ​សព្ទ​ដែល​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង realme 7 គឺជា​ទូរ​សព្ទ​ដំបូង​គេ​បង្អស់​ ដែល​បាន​បំពាក់​បន្ទះ​ឈី​ប​ខ្លាំង Helio G95 ជាមួយ​អេក្រង់​រលូន​ល្បឿន​90Hz សម្រាប់​ការ​លេង​ហ្គេម​កាន់តែ​រលូន ហើយក៏​មាន​ការ​សាក​ថ្ម​លឿន Dart 30W ថាមពល​ថ្ម​ធំ 5000mAh ។ មិនតែប៉ុណ្ណោះ realme 7 ក៏​ទទួលបាន​វិញ្ញាបនបត្រ​គុណភាព និង​ការ​ជឿទុកចិត្ត ពី​ស្ថាប័ន TüV Rheinland របស់​ប្រទេស​អាឡឺម៉ង់​។ ស្រប​ពេល​ជាមួយគ្នានេះដែរ realme គឺជា​ក្រុមហ៊ុន​នាំមុខ​ភាព​ពេញ​និយម​ផ្នែក​បច្ចេកវិទ្យា បាន​បំពាក់ កាមេរ៉ា Sony 64MP បួន​គ្រាប់​ទៅលើ realme 7 ដែល​មាន​តម្លៃ​មិន​ដល់ 300$ នោះ វា​ធ្វើ​ឲ្យ​realme 7 ក្លាយជា​ទូរ​សព្ទ​មួយ​ដែល​ខ្លាំង​គ្រប់លក្ខណៈ​ស្របទៅតាម​គោល​គំនិត “Dare to leap”​ហ៊ាន​ឆ្ពោះទៅមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្លាំង​ម៉ាស៊ីន​ខ្លាំង​+​អេក្រង់​រលូន : MTK Helio G95 ពិន្ទុ​ជាង​30​ម៉ឺន ជាមួយ​អេក្រង់​លេង​ហ្គេម 90Hz កាន់​តែមាន​ភាពលេច​ធ្លោ​ជាង​មុន​

​ក្នុងនាម​ជា​ទូរសព្ទ​វៃឆ្លាត​ ដែល​ត្រូវ​បាន​បង្កើត សម្រាប់​បទពិសោធន៍​លេង​ហ្គេម​ ដែលមាន​គុណភាព​ខ្ពស់ realme 7 បាន​បំពាក់​បន្ទះ​ឈី​ប​ជំនាន់​ចុងក្រោយបង្អស់​ ដែល​ជា​បន្ទះ​ឈី​ប​លេង​ហ្គេម MediaTek Helio G95 ដំបូងបង្អស់​នៅ​លើ​ពិភពលោក ដែល​ទទួលបាន​ពិន្ទុ Antutu ច្រើនជាង 300,000 ជាមួយនឹង​ការរួមបញ្ចូល​គ្នា​នៃ​ទំហំ​ផ្ទុក RAM 8GB + ROM 128GB ធ្វើ​ឲ្យ​សមត្ថភាព​កាន់​ត​តែ​ខ្លាំង​។ បើ​និយាយ​ពី​អេក្រង់​វិញ​realme 7 ត្រូវបាន​បំពាក់​ដោយ​អេក្រង់​ទំហំ ៦.៥ អ៊ី​ញ​កម្រិត FHD+ ល្បឿន​អេក្រង់​៩០90Hz ដែល​លាតសន្ធឹង ៩០.៥%​នៃ​តួខ្លួន​ទាំងមូល ធ្វើឲ្យ realme 7 ក្លាយជា​ជម្រើស​ល្អឥតខ្ចោះ​សម្រាប់​អ្នកលេង​ហ្គេម​។​

​រូបភាព Ic3_fr0Gz លេង​ហ្គេម​

​សាក​ថ្ម​លឿន​+​ថ្ម​កាន់​បានយូរ ការ​សាក​ថ្ម​លឿន Dart 30W ថាមពល​ថ្ម​ធំ 5000mAh ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ងាយស្រួល​ជាង​មុន​

​ថាមពល​ថ្ម​ធំ​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ បញ្ហា​ឆាប់​អស់​ថ្ម​។ realme 7 មាន​ថាមពល​ថ្ម​ធំ 5000mAh ធ្វើ​ឲ្យ​ការប្រើប្រាស់​បានយូរ​ជាង​មុន។ ជាមួយគ្នានេះ​ផងដែរ បច្ចេកវិទ្យា​សាក​ថ្ម​លឿន Dart 30W របស់ realme 7 អាច​សាក​ថ្ម​ធំ​5000mAh បាន 50% ត្រឹមតែ​26​នាទី​ប៉ុណ្ណោះ​។

​ថត​ច្បាស់​ពេលយប់​+​មុខងារ​សម្បូរ​បែប ​កាមេរ៉ា Sony 64MP Ultra Clear 4​គ្រាប់ ទទួលបាន​ទិដ្ឋភាព​កាន់តែ​អស្ចារ្យ​

​ក្រៅពី​ការលេង​ហ្គេម អ្នក​ក៏​អាច​រក្សាទុក​អនុស្សាវរីយ៍​របស់​ជាមួយ​realme 7 ។ ដើម្បី​ជួយ​យុវជន​ឲ្យ​កាន់តែ​រីករាយ​នឹង​ការថតរូប realme 7 កាមេរ៉ា Sony 64MP Ultra Clear 4 គ្រាប់ ជា​លើកដំបូង​ក្នុង​ចន្លោះ​តម្លៃ​ក្រោម ៣០០ ដុល្លារ​។ កាមេរ៉ា Sony 64MP មាន​ទំហំ 1/1.73​អ៊ី​ញ ជា​ប្រភេទ Sony IMX 682 ដែល​អាច​ឲ្យ​យើង​ប្រើប្រាស់​មុខងារ 64MP ថតរូប​បាន​កាន់​ច្បាស់​គ្រប់​ចំណុច​។

​ក្រៅពីនេះ realme 7 ក៏មាន​មុខងារ​ថត​ហ្វូង​ផ្កាយ Starry Mode​ផងដែរ​។ ហើយ​មុខងារ​ដ៏​ពេញនិយម Night Filters ក៏​អាច​ឲ្យ​យើង​ថត​យក​រូបភាព​ពេលយប់​ដែល​ពោរពេញ​ទៅដោយ​ភាព​ច្នៃប្រឌិត ។​

“​ហ៊ាន​ឆ្ពោះទៅមុខ​” realme 7 ទូរ​សព្ទ​សម្រាប់​លេង​ហ្គេម​ដែល​មាន​សមត្ថភាព​ខ្លាំង ហើយ realme 7 ត្រូវបាន MLBB ជ្រើសរើស​សម្រាប់​ការប្រកួត MLBB City Tournament វា​នឹង​ផ្លាស់ប្តូរ​បទពិសោធន៍​នៃ​ការលេង​ហ្គេម​របស់​កីឡាករ​។ កីឡាករ​ងាយស្រួល​បញ្ចេញ​ទឹក​ដៃ​ឲ្យ​អស់​សមត្ថភាព ក្នុង​កម្រិត​អាជីព​តែម្តង​។ ឥឡូវនេះ អតិថិជន​ទាំងអស់ អាចធ្វើ​ការ​កក់ realme 7 ស៊េរី ពី​គ្រប់​ដៃគូ​សហការ​របស់​realme ទាំងអស់ នឹង​ទទួលបាន​ការដូ​ពិសេស​ជាច្រើន​។ សម្រាប់​ការ​កុម្ម៉ង់​ទុក​មុន realme 7 Serires ពីថ្ងៃ​នេះ ដល់ ថ្ងៃទី​08 ហើយ​ទទួលបាន ទូរ​សព្ទ​នៅ​ថ្ងៃទី 09 ចំពោះ realme 7 Pro មាន 8GB RAM +128GB ROM តម្លៃ 369$ និង​ទទួលបាន​កាដូរ​បន្ថែម​ដូចជា ដប​ទឹក​, កាស​ក្តោប​, កាបូប​កីឡា និង លេខ​ស៊ីម​ស្មា​ត​ធំ​ហ្មង (12 សប្តាហ៍​)​។ realme 7 មាន 8GB RAM +128GB ROM តម្លៃ 289$ និង​ទទួល​បាន​កាដូរ​បន្ថែម​ដូចជា ដប​ទឹក​, កាស​ក្តោប​, កាបូប​កីឡា និង លេខ​ស៊ីម​ស្មា​ត​ធំ​ហ្មង (12 សប្តាហ៍​)​។ ប្រញាប់​ឡើង​ចំនួន​មាន​កំណត់​!!!!

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៤ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

Sokha Hotels

ព័ត៌មានពេញនិយម