បច្ចេកវិទ្យា
NEW HONDA CLICK125i និង HONDA CLICK150i ដែលគ្រប់គ្នាទន្ទឹងរង់ចាំ បានដាក់លក់ជាផ្លូវការនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ
ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិក្នុងការផលិតនិងដំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA CLICK #DUAL SPORT IDEAL ស៊េរីថ្មី នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ។
ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ក្រុមហ៊ុនបានដាក់លក់ម៉ូតូ HONDA CLICK ស៊េរីថ្មីទាំង២ស៊េរី ក្នុងពេលតែ១មួយ គឺ HONDA CLICK125i & HONDA CLICK150i។ កាន់តែអស្ចារ្យ ជាមួយកំពូលម៉ូតូអូតូបែបស្ព័រទាំងពីរស៊េរី បង្ហាញនូវអនុភាពគ្មានគូប្រៀបជាមួយការរចនាកាន់តែស្ព័រ បង្កើតនូវភាពឥតខ្ចោះលើសលប់ ដែលមនុស្សគ្រប់គ្នាប៉ងប្រាថ្នា។ ចង់ដឹងថា HONDA CLICK ទាំង២ស៊េរីមានអ្វីប្លែក តោះមកមើលទាំងអស់គ្នា៖

NEW HONDA CLICK125i ថ្មី!
រចនាបែប PARAMETRIC កាន់តែទំនើបទាន់សម័យ បង្កើនភាពទាក់ទាញជាមួយភាពលេចធ្លោដ៏អស្ចារ្យ។ អនុភាពម៉ាស៊ីន 125cc ឆ្ពោះទៅមុខដោយភាពជឿជាក់។ តែមថ្មី! រចនាបែប PARAMETRIC GRAPHIC បង្កើនភាពស្ព័ររស់រវើកសាកសមជាមួយតួម៉ូតូ ផ្តល់នូវអារម្មណ៍កាន់តែក្លៀវក្លា រំលេចជាមួយភ្លើងកន្ទុយក្រោយ LED ទំនើបផ្តល់ពន្លឺភ្លឺច្បាស់គ្រប់កាលៈទេសៈ។

NEW HONDA CLICK150i ថ្មី!
កំពូលម៉ូតូអូតូបែបស្ព័រកម្លាំង 150cc អនុភាពខ្លាំងលើសលប់។ រចនាថ្មីរំលេចដោយ PREMIUM CONTRAST COLORS នៅដៃចង្កូតខាងមុខ ចំហៀងក្រោម និង កាងក្រោយ ធ្វើឲ្យម៉ូតូកាន់តែ SPORTY កាន់តែរស់រវើក។
FULL DIGITAL METER ទំនើបឈានមុខគេជាមួយប្រព័ន្ធវៃឆ្លាតបង្ហាញច្បាស់ពីដំណើរការគ្រប់មុខងារដូចជា មាត្រដ្ឋានរង្វាស់ល្បឿន ភ្លើងសញ្ញា SMART KEY ភ្លើងសញ្ញាបង្ហាញពីស្ថានភាពម៉ាស៊ីន ភ្លើងសញ្ញាឈប់សម្រាក នាឡិកា ចម្ងាយចរ និងអត្រាប្រើប្រាស់ប្រេងសាំង ជាដើម។ ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា HONDA SMART KEY បញ្ជាដោយតេឡេ អាចបង្ហាញនូវទីតាំងរបស់ម៉ូតូ និងផ្តល់នូវសុវត្ថិភាពខ្ពស់។ កាន់តែមានទំនុកចិត្ត ក្នុងការធ្វើដំណើរជាមួយ HONDA CLCICK150i ដែលបំពាក់ហ្វ្រាំងប្រភេទ DISC BRAKE រចនាបន្ថែមជាមួយ CALIPER ពណ៌ក្រហម ព្រមជាមួយបច្ចេកវិទ្យា COMBINED BRAKE ដំណើរការរួមបញ្ចូលគ្នាទាំងកង់មុខនិងកង់ក្រោយសម្រួលដល់ការគ្រប់គ្រង និង បញ្ឈប់ម៉ូតូ។

HONDA CLICK ទាំងពីរស៊េរីក៏មានច្រើនពណ៌សម្រាប់ជ្រើសរើស
HONDA CLICK 125i មាន៣ពណ៌គឺ ពណ៌ក្រហម ពណ៌ស និង ពណ៌ខ្មៅ
HONDA CLICK150i មាន៣ពណ៌គឺ ពណ៌ស ពណ៌ខៀវ និង ពណ៌ខ្មៅ
សម្រាប់យុវជនសម័យថ្មីដែលកំពុងស្វែងរកប្រភេទម៉ូតូអូតូបែបស្ព័រទំនើប កម្លាំងខ្លាំង HONDA CLICK ទាំងពីរស៊េរីគឺពិតជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។

គួរបញ្ជាក់ដែរថា អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ
Honda CLICK 125i https://bit.ly/34yghj
Honda CLICK 150i https://bit.ly/2I5TBmM
អត្ថបទពាណិជ្ជកម្ម
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២១ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


