ចរាចរណ៍
ចប់បុណ្យអុំទូក! គ្រោះថ្នាក់ចរាចរណ៍លើទីតាំងតែមួយបណ្ដាលឲ្យរបួសមនុស្សពីរនាក់ និងខូចខាតយានយន្ដ៤គ្រឿង
ករណីគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់លើទីតាំងតែមួយលើផ្លូវជាតិលេខ៦A បណ្ដាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់ និងខូចខាតយានយន្ដចំនួនគ្រឿង។ ករណីនេះកើតឡើងនៅវេលាទាបភ្លឺថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

តាមប្រជាការពារភូមិអ្នកឃើញហេតុការណ៍បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដំបូងនៅវេលាម៉ោង៣ទាបភ្លឺ រវាងរថយន្តអាល់ផាត ទិសដៅពីកើតមកលេច បានបុកពីក្រោយត្រាក់ទ័របណ្តាលឲ្យខូចខាតខ្ទេចផ្នែកមុខ។ បន្ទាប់មកមានម៉ូតូ១គ្រឿង ជិះគ្នា២នាក់ទិសដៅពីលេចទៅកើតបានបុកត្រាក់ទ័រក្នុងទិសដៅបញ្ច្រាស់បណ្តាលរបួសធ្ងន់២នាក់ ម្នាក់បាក់ជើងម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។ លុះរំលងបានមួយម៉ោងក៏មានរថយន្តក្រុងដឹកអ្នកដំណើរមកបុករថយន្តអាល់ផាតដែលកំពុងគ្រោះថ្នាក់ជាមួយត្រាក់ទ័រពីក្រោយបន្ថែមទៀតបណ្តាលរងការខូចខាតផ្នែលខាងមុខ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមានអ្នករបួសធ្ងន់២នាក់ ម្នាក់បាក់ជើង និងខូចខាតម៉ូតូ១គ្រឿង រថយន្តក្រុង១គ្រឿង រថយន្ដអាល់ផាត១គ្រឿង និងត្រាក់ទ័រ១គ្រឿង។ ក្រោយកើតហេតុសមត្ថកិច្ចននគបាលចរាចរបានចុះទៅដល់ធ្វើការវាស់វែងធ្វើកំណត់ហេតុសម្រួលចរាចរ និងបាននាំអ្នករបួសទៅមន្ទីរពេទ្យហើយនាំយកយានយន្តក្នុងហេតុការណ៍មករក្សាទុកនៅស្នងការនគរបាលខេត្តដើម្បីអនុវត្តតាមច្បាប់ចរាចរណ៍៕
អត្ថបទ៖ អពៅ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម២២ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


