ចរាចរណ៍
រថយន្តធុនធំធើ្វចរាចរណ៍ចូលរាជធានីភ្នំពេញ មិនគោរពតាមកិច្ចសន្យារបស់នគរបាល រថយន្តខ្លះមានបិតឡូហ្គូសំគាល់
រថយន្តធុនធំនៅតែបន្តធ្វើលំហូចរាចរណ៍ចេញ-ចូល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខណៈនគរបាលចរាចរណ៍កំពុងយុទ្ធការមិនអនុញ្ញាតឲ្យចូលមុនម៉ោងកំណត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

លោក ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានលើកឡើងថា ទោះបីជាមានការអប់រំអស់រយះជាង៣ខែមកហើយក៏ដោយ តែម្ចាស់យាន្ត និងបណ្តាក្រុមហ៊ុនមួយចំនួន នៅតែបណ្តោយឲ្យរថយន្តដឹកជញ្ជូនធុនធំរបស់ខ្លួន ធ្វើលំហូរចរាចរចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មុនម៉ោងអនុញ្ញាតយ៉ាងច្រើនដដែល។


កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជា និងគោលការណ៍ណែនាំរបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ បានបន្តចុះអនុវត្តន៍ការរឹតបន្តឹងច្បាប់ តាមរយៈការចាប់ឃាត់រាល់រថយន្តធុនធំទាំងឡាយ ដែលនៅតែបន្តល្មើសបើកបរចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មុនម៉ោងពេលអនុញ្ញាត ពោលមុនម៉ោង២១យប់ យកមកធ្វើកិច្ចសន្យាអប់រំណែនាំ។


កម្លាំងសមត្ថកិច្ចបានចាប់ឃាត់រថយន្តធុនធំជាច្រើនគ្រឿង នៅតាមបណ្តាគោលដៅទាំងអស់របស់សមត្ថកិច្ចក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះ សមត្ថកិច្ចក៏បានបន្តចាប់ឃាត់រថយន្តធុនធំដែលធ្លាប់បានល្មើសការចរាចរចូលខុសម៉ោង និងធ្លាប់បានធ្វើកិច្ចសន្យាម្តងរួចមកហើយដែរ ពោលគឺម្ចាស់យាន្តមិនស្តាប់ និងគោរពតាមការណែនាំរបស់សមត្ថកិច្ច។
ក្នុងនោះដែរ សង្កេតឃើញថាគ្រប់រថយន្តគឺមានឡូហ្គូ បិតលើកញ្ចក់ក្បាលរថយន្ត ដូចជា KH . CT ជាដើម លោកស្នងការរងក៏បានសួរទៅម្ចាស់រថយន្តថា ឡូហ្គូនោះ បិតមិនឲ្យប៉ូលីសចាប់ឬ យ៉ាងណា?


ជាចុងក្រោយ កម្លាំងសមត្ថកិច្ច សំណូមពរដល់បណ្ថាក្រុមហ៊ុន រថយន្តធុនធំ បញ្ឈប់ការធ្វើលំហូចរាចរណ៍ចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមុនម៉ោងកំណត់របស់ អាជ្ញាធរ ដោតការអនុវត្តន៍នេះ គឺមានគោលដៅខ្ពស់សំដៅធានាសុខសុវត្ថិភាពលើដងផ្លូវសាធារណៈ និងកាត់បន្ថយបានពីគ្រោះថ្នាក់ចរាចរណ៍ ដែលជាកត្តាចម្បងក្នុងការបំផ្លាញទ្រព្យសម្បត្តិ និងសម្លាប់អាយុជីវិតពលរដ្ឋ៕អត្ថបទ៖ សុភា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


